ចំណាយពេល១នាទី ដើម្បីរាប់នូវចំនួននៃភាពខុសប្លែករវាងរូបភាពទាំងពីរនេះ នោះប្រាកដជាអាចដឹងពីលក្ខៈសម្បត្តិពីកំណើតរបស់អ្នក។
តោះទៅសាកល្បងតេស្តទាំងអស់គ្នា!
១. បើអ្នករាប់ឃើញចំនួន៤ (កើតមកជាមួយទ្រព្យសម្បត្តិ)
បើអ្នកអាចរាប់ឃើញភាពខុសប្លែកគ្នាចំនួន៤កន្លែង នោះមានន័យថា អ្នកកើតមកជាមួយនឹងទ្រព្យសម្បត្តិស្ដុកស្ដម្ភ បើទោះបីជាពេលនេះ អ្នកហាក់កំពុងជួបប្រទះនឹងភាពខ្វះខាតលុយកាក់ក៏ដោយ តែអនាគតរបស់អ្នកប្រាកដចាក្លាយជាអ្នកមានស្ដុកស្ដម្ភ ព្រោះតែការខិតខំប្រឹងប្រែង តស៊ូមិនរាថយ និងមានទេវតាទ្រព្យមកជាមួយពីកំណើត ដូច្នេះហើយ ទើបដំណើរជីវិតអ្នកមិនក្រនោះទេ។
២. បើអ្នករាប់ឃើញចំនួន៥ (កើតមកជាមួយអំណាច)
អ្នកជាមនុស្សដែលមានអំណាច ភាពក្លាហានដ៏ល្អបំផុត ដូច្នេះហើយ ជីវិតអ្នកទោះជួបរឿង ឬបញ្ហាច្រើនប៉ុនណាក៏ដោយ ក៏អ្នកនៅតែអាចនាំខ្លួនឯងឱ្យឆ្លងផុតពីទុក្ខលំបាក និងឧបសគ្គទាំងឡាយបានដែរ។ ម្យ៉ាងវិញទៀត ជីវិតរបស់អ្នកពោរពេញដោយចម្រុះរសជាតិ មិនថារឿងអ្វីទេ ក៏អ្នកធ្លាប់បានជួប និងឆ្លងកាត់អស់ដែរ។
៣. បើអ្នករាប់ឃើញចំនួន៦ (កើតជាមួយអ្នកឧបត្ថម្ភ)
អាចនិយាយបានថា អ្នកជាប្រភេទមនុស្សដែលមានសំណាង ព្រោះមានអ្នកចាំតាមជួយពីក្រោយជានិច្ច មិនថាអ្នកជួបទុក្ខលំបាក ឬបញ្ហាច្រើនយ៉ាងណាទេ ក៏មិនខ្វះអ្នកចាំជួយជ្រោមជ្រែងអ្នកដែរ។ បើអ្នកចង់ចាប់ផ្ដើមធ្វើអ្វីមួយ ដូចជាធ្វើជំនួញ ឬរកស៊ីអ្វី មិនខ្វះឡើយ មានទាំងអ្នកជួយជាលុយកាក់ មានទាំងអ្នកជួយជាកម្លាំងកាយ កម្លាំងចិត្ត ផ្ដល់ទាំងគំនិតល្អៗថែមទៀតផង។
៤. បើអ្នករាប់ឃើញចំនួន៧ (កើតមកមានទំនាក់ទំនងល្អជាមួយមនុស្ស)
អ្នកជាមនុស្សមានទំនាក់ទំនងល្អ អំណោយទានផ្នែកទំនាក់ទំនង ជាមិត្តល្អ ជាបងប្អូនល្អ ព្រោះតែទឹកចិត្ត ចេះជួយ និងចែករំលែក។ មិនថាអ្នកណាត្រូវការជំនួយអ្វីទេ គឺអ្នកជាមនុស្សដែលអាចជួយគេឯងបានច្រើន អាចនិយាយបានថា ជួយគេបានច្រើនជាងជួយខ្លួនឯងទៀត នេះក៏ព្រោះតែអ្នកជាមនុស្សមានគំនិត និងកម្លាំងកាយរឹងមាំគ្រប់គ្រាន់ ក្នុងការឈរដោយខ្លួនឯង ហើយអាចជ្រោមជ្រែកអ្នកដទៃបានយ៉ាងល្អថែមទៀតផង៕
ប្រភព ៖ honghongworld