បងា្ករការខ្សោះជាតិទឹក ព្យាបាលជំងឺភ្នែក និងស្បែកស្ងួតជាមួយនឹងទឹកម្នាស់ ត្រសក់ និងជីអង្កាម

ការខ្សោះជាតិទឹកកើតមានឡើង នៅពេលដែលខ្លួនរបស់យើងបាត់បង់ទឹកច្រើន។ ដោយសារការផ្លាស់ប្តូរទឹកចេញពីកោសិកា និងរូបកាយយើងច្រើនជាងទឹកដែលយើងបានផឹក។ ដូច្នេះដើម្បីទប់ស្កាត់ការខ្វះជាតិទឹក អ្នកត្រូវតែផឹកច្រើនជាងមុនមែនទេ?

ប្រសិនបើអ្នកកំពុង ខ្វះជាតិទឹក អ្នកទំនងជាមានអាការ:ដូចខាងក្រោម:

- ការស្រេកឃ្លានយ៉ាងខ្លាំង

- ស្រវាំងភ្នែក

- ឈឺភ្នែកក្រហមនិងស្ងួត

- សម្ពាធឈាមទាប

- ស្ងួតមាត់ស្អិត

- អស់កម្លាំង

- ស្បែក​ស្ងួត

- ទល់លាមក

- ទឹកនោមលឿងខ្មៅងងឹត

- ការឈឺចាប់សាច់ដុំ


- ឈឺក្បាល/ជំងឺឈឺក្បាលប្រកាំង

- វិលមុខ

Pineapple Cucumber Mint Juice

វាមិនមែនជាការលំបាកដើម្បីទប់ស្កាត់ការខ្សោះជាតិទឹកឡើយ ទឹកម្នាស់ ត្រសក់ និងជីអង្កាម នឹងជួយបង្កើនល្បឿនក្នុងការព្យាបាល និងការស្រូបយកទឹកក្នុងរាងកាយ។ ទឹកម្នាស់ត្រសក់និងជីអង្កាមគឺមានអាហាររុក្ខជាតិដែលមានសារសំខាន់ក្នុងការបំពេញជាតិទឹកក្នុងរាងកាយរបស់។

អង់ស៊ីមនៅក្នុងម្នាស់អាចជួយកំចាត់កោសិកាងាប់និងការធ្វើឱ្យប្រសើរឡើងដល់ស្បែកអោយទន់និងផ្តល់សំនើមដល់ស្បែក។

ត្រសក់មានផ្ទុកសារធាតុទឹកច្រើននិងជាអាហារដែលល្អបំផុតក្នុងការបរិភោគដែលជួយកាត់បន្ថយការស្រេកទឹក។

ជីអង្កាមគឺមានកម្រិតខ្ពស់នៅក្នុងទឹកផងដែរហើយមានអំបិលកោសិកាធម្មជាតិដែលស្ដារឡើងវិញនូវតុល្យភាពទៅនឹងកោសិកាខ្វះជាតិទឹក។

សម្រាប់រូបមន្តខាងក្រោមនេះអ្នកមានជម្រើសក្នុងក្នុងការបន្ថែមទឹកដូងកាបន្ថែមនេះប្រសិនបើអ្នកអាចធ្វើបានដោយសារតែទឹកដូងជាល្អឥតខ្ចោះប្រឆាំងនឹងការរលាកនិងជួយជំនួសសារធាតុរ៉ែនិងជាតិទឹកក្នុងរាងកាយ។

គ្រឿងផ្សំ:

- ម្នាស់ទុំពីរផ្លែរ

- ត្រសក់ ៣

- ជីអង្កាមស្រស់ ១/៣ ពែង

- ទឹកដូង ១ពែង