ចេះតែញ៉ាំ តិចអត់ដឹងថាអយស្ទ័រមានប្រយោជន៍ចំពោះសុខភាពអីខ្លះចុះ!

អាហារសមុទ្រ កំពុងតែទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់គ្រប់ស្រទាប់យុវវ័យ ក្នុងការទទួលទានជាអាហារសម្រន់លេង ជាពិសេសពេលល្ងាចៗតែម្តង។ ហើយក្នុងចំណោមអាហារសមុទ្រទាំងនោះ អយស្ទ័រ ក៏ត្រូវបានគេនិយមទទួលទានមិនចាញ់ពពួកអាហារសមុទ្រដទៃទៀតដែរ ។ អយស្ទ័រ ក៏មានផ្ទុកនូវសារធាតុចិញ្ចឹម វីតាមីន និងរ៉ែជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព ដ៏ច្រើនលើសលប់។

 

Seafood Oysters Full 700x394

 

ដូច្នេះការទទួលទានអយស្ទ័រត្រូវបានគេដឹងថាមានប្រយោជន៍សម្រាប់សុខភាពជាច្រើនដូចជា៖

 

# ជំនួយផ្លូវភេទ

ការទទួលទានអយស្ទ័រ ត្រូវបានគេរកឃើញថា អាចជួយបង្កើនចំណង់ផ្លូវភេទ និងធ្វើឱ្យដំណើរការរួមភេទកាន់តែល្អប្រសើរជាងមុនស្ទើរតែមិនគួរឱ្យជឿផងដែរ។

ពិសេសអាចជំនួយប្រដាប់ភេទបុរសឱ្យរឹងមាំខ្លាំងក្លាជាងមុន ថែមទាំងបង្ការជំងឺងាប់លិង្គទៀតផង។

# ជួយសម្រកទម្ងន់

អយស្ទ័រ មានកាឡូរីទាប ដែលសាកសមបំផុតសម្រាប់អ្នកដែលចង់រក្សារាងឱ្យនៅស្រស់ស្អាត និងអ្នកដែលចង់ធ្វើការសម្រកទម្ងន់។

 

Fn 2018 03 03 17 56 01 5

 

# ផ្ទុកនូវប្រូតេអ៊ីនជំនួយសុខភាពទូទៅ


អយស្ទ័រ មានផ្ទុកនូវប្រួតេអ៊ីនជាច្រើន ដែលអាចជំនួយសុខភាពជាច្រើនដូចជា៖ បង្កើនមុខងាររំលាយអាហារឱ្យល្អប្រសើរជាងមុន ជួសជុលជាលិការាងកាយដែលខូចខាត បង្កើនការរីកលូតលាស់នៃកោសិការាងកាយ ធ្វើឱ្យសាច់ដុំរឹងមាំ និងជំនួយសុខភាពជាច្រើនទៀត។

# ការពារសុខភាពបេះដូង

អយស្ទ័រ អាចជួយបង្កើនជាតិខ្លាញ់កូឡេស្តឺរ៉លល្អៗនិងជួយកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លអាក្រក់ៗ  ថែមទាំងជំនួយដល់សុខភាពបេះដូងច្រើនយ៉ាងផងដែរ រួមមាន៖ ជួយកាត់បន្ថយជាតិខ្លាញ់ដែលកកស្ទះក្នុងចរន្តឈាម និងជញ្ជាំងសរសៃឈាម  បន្ថយសម្ពាធឈាម ជំនួយឱ្យអុកស៊ីហ្សែនធ្វើដំណើរទៅកាន់សរសៃឈាម និងសរសៃឈាមបេះដូង​ ជាពិសេសការពារ និងបន្ថយហានិភ័យនៃ ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង។

# ជួយឱ្យរបួសឆាប់ជាសះស្បើយ

ជាតិស័ង្កសី នៅក្នុងអយស្ទ័រអាចជួយឱ្យមុខរបួសលើរាងកាយឆាប់ជាសះស្បើយ ថែមទាំងអាចជម្រុញឱ្យប្រព័ន្ធការពាររាងកាយកាន់តែមានភាពរឹងមាំអាចការពារ និងប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗទៀតផង។

 

D2603afb6dd74eb656ceb020795689c80c095565.jpg_facebook

 

# បង្កើនគ្រាប់ឈាម និងចរន្តឈាម

ជាតិដែកនៅក្នុងអយស្ទ័រ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ បង្ការជំងឺខ្វះឈាម និងជំងឺស្លេកស្លាំងបានយ៉ាងប្រសើរ ជាពិសេស គឺអាចជំនួយថាមពលរាងកាយ ជំនួយគ្រាប់ភ្នែក ខួរក្បាល សុខភាពផ្លូវចិត្ត បំបាត់អាការអស់កម្លាំង ការពារជំងឺទាក់ទងនឹងក្រពះពោះវៀន និងអាការខ្សោយសាច់ដុំជាដើម។

# ការពារសុខភាពឆ្អឹង

អយស្ទ័រសម្បូរទៅដោយ កាល់ស្យូម ស័ង្កសី ដែក ទង់ដែង ផូស្វ័រ និងសេឡេញ៉ូម (Selenium) ដែលអាចជំនួយឱ្យសុខភាពឆ្អឹងកាន់តែរឹងមាំ ថែមទាំងការពារឆ្អឹងឱ្យចៀសផុតពីជំងឺដែលយាយីដល់សុខភាពឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។

# បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

អយស្ទ័រសម្បូរទៅដោយវីតាមីន C វីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការលាកផ្សេងៗ ដែលអាចជំនួយដល់សុខភាពទាំងមូលដូចជា៖  ប្រឆាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាព ធ្វើឱ្យកោសិកា និង DNA មានសុខភាពល្អ ការពារពីជំងឺមហារីកកាចសាហាវ ការពារសុខភាពបេះដូង ជំនួយស្បែក និងប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ ថែមទាំងធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ អាចទប់ស្កាត់រាល់ជំងឺផ្សេងៗបានយ៉ាងល្អ៕

24f8c365aee5cb5f43eb745953f6c7848179f4b4