រដូវក្តៅជាពេលវេលាមួយដែលយើងត្រូវស្លៀពាក់សម្លៀកបំពាក់ខ្លីដើម្បីបញ្ចេសសាច់ដ៏សខ្ចីរបស់យើង។ តែបើយើងមានក្លៀកខ្មៅ ហើយមានរោមច្រើនទៀតនោះ វាពិតជាធ្វើអោយយើងមានភាពខ្មាស់អៀនមិនខាន។
តាមស្ថិតិ្តបានអោយដឹងថាមានស្ត្រីប្រហែល 77% បានកោររោមក្លៀកចេញ ហើយ 33% ទៀតសម្រេចចិត្តទុកតាមធម្មជាតិ។ វាជាពេលវេលាដើម្បីពិចារណាហើយ។
ឈប់ព្រួយបារម្មណ៍ទៀតទៅ Bright Side បានជ្រើសយក វិធី 5 យ៉ាងដើម្បីជួយស្ត្រីយើង អោយមានក្លៀកសស្អាត និងគ្មានរោមទៀតទេ។
ខាងក្រោមនេះជាវិធីសាស្រ្តដើម្បីកំចាត់បញ្ហាទាំងនេះ៖
១. ស្ក + ទឹកឃ្មុំ + ទឹកក្រូចឆ្មា
ស្ករនិងទឹកក្រូចគឺជាគ្រឿងផ្សំល្បីល្បាញសម្រាប់ប្រយុទ្ធប្រឆាំងនឹងរោមដែលយើងមិនត្រូវការ។ ពួកវាជាសមាសធាតុប្រូតុងដែលជាសារជាតិម៉្យាង ដែលអាចជម្រុះរោមបានយ៉ាងងាយស្រួល ហើយមានប្រសិទ្ធភាពរយៈពេលវែង។
គ្រឿងផ្សំ៖
1. ស្ករស ១ពែង
2. ទឹកឃ្មុំ ១/៤ពែង
3. ទឹកក្រូចឆ្មា ១/២ ពែង
របៀបធ្វើ៖
លាយគ្រឿងផ្សំនៅក្នុងចានមួយ ហើយកូររហូតដល់រលាយចូលគ្នា បន្ទាប់មកដាក់វាក្នុងមីក្រូវេវ 2 នាទី។ យកវាចេញហើយកូររៀងរាល់ 20 ទៅ 30 វិនាទី។ ទុកឱ្យត្រជាក់មុនពេលប្រើ។ ក្រូចឆ្មាគឺមានជាត់អាសុីត ដូច្នេះវាដើរតួួយ៉ាងសំខាន់ក្នុងការសំអាត។
របៀបប្រើ៖
បន្ថែមស្ករ 2 ក្រាម ទឹកក្តៅ 1/2 ពែង ទឹកក្រូចឆ្មា 2 ស្លាបព្រា និងកូរឱ្យបានល្អ។
លាបវាទៅក្លៀក និងទុក 20 នាទី។
លាងសំអាតដោយទឹកក្តៅដោយប្រើចលនាត្រដុសបន្តិច។
ធ្វើបែបនេះ 2 ទៅ 3 ដងក្នុងមួយសប្តាហ៍។
២. ស៊ុតពណ៌ស + ម្សៅពោត
តើអ្នកធ្លាប់សាកល្បងប្រើម៉ាសមុខដែរឬទេ? ប្រសិនបើអ្នកធ្លាប់ វាកាន់តែងាយស្រួលក្នុងការប្រើប្រាស់វិធីមួយនេះដើម្បីកំចាត់ស្នាមខ្មៅដែលមាននៅក្លៀករបស់អ្នក។
របៀបធ្វើ៖
យកស៊ុតមួយបំបែកយកតែពណ៌ស ថ្លា ដាក់ក្នុងចាន ហើយចោលស៊ុតពណ៌ក្រហម។ ដាក់ម្សៅពោត ១/២ ស្លាបព្រាបាយ និង ស្ករស ១ ស្លាបព្រាបាយ ហើយលាយចូលគ្នាអោយល្បាយស្មើរសាច់។
របៀបប្រើ៖
យកគ្រឿងផ្សំដែលលាយរួចនោះ មកលាបនៅក្លៀក ហើយទុករហូតដល់ស្ងួតទើបបកចេញ។ នៅពេលដែលអ្នកបកចេញ អ្នកនឹងភ្ញាក់ផ្អើរ ហើយអ្នកនឹងនិយាយថា លាហើយរោមទាំងអស់គ្នា។
៣. ទឹកដោះគោ + រមៀត
នេះគឺជាវិធីព្យាបាលមួយផ្សេងទៀតដើម្បីធ្វើឱ្យរោមរបស់អ្នករីកលូតលាស់យឺត ៗ និងកាន់តែស្តើងទៅៗរហូតដល់អស់តែម្តង។
គ្រឿងផ្សំ៖
ម្សៅរមៀត 3 ស្លាបព្រា
ទឹកដោះគោ ១កូនពែង
របៀបធ្វើ៖
លាយបញ្ចូលគ្នានៃគ្រឿផ្សំទាំងនេះចូលគ្នា ហើយកូរអោយរលាយចូលគ្នា
របៀបប្រើ៖
លាបវានៅក្លៀករបស់អ្នក 20-30 នាទីរហូតដល់បិទភ្ជាប់ស្ងួតទាំងស្រុង។ បន្ទាប់មកដកវាចេញ ហើយលាងក្លៀករបស់អ្នកជាមួយក្រណាត់និងទឹកក្តៅឧណៗ។
ត្រូវធ្វើម្តង់ទៀតដើម្បីអោយមើលទៅឃើញកាន់តែស្អាត។
៤. ផ្លែល្ហុង + រមៀត
គ្រឿងផ្សំ៖
ល្ហុង ១ផ្លែ, រមៀត ១មើម
របៀបធ្វើ៖
យកល្ហុង 2ស្លាបព្រា លាយជាមួយម្សៅរមៀត ១ស្លាបព្រា ហើយកូរវាអោយរលាយចូលគ្នា។
របៀបប្រើ៖
យកគ្រៀងផ្សំដែលលាយរួច មកលាបចំកន្លែងដែលមានបញ្ហា ទុកវារយៈពេល 15នាទី បន្តាប់មកលាងវាចោល។ សូមធ្វើវា 2-3 ដងក្នុងមួយសប្តាហ៍ ត្រូវធ្វើរយៈពេលជាច្រើនខែដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ។
៥. រមៀត +ម្សៅសូដា
គ្រឿងផ្សំ៖
ម្សៅរមៀត ១ស្លាបព្រាបាយ, ម្សៅសូដា ២ស្លាបព្រាបាយ
របៀបធ្វើ៖
យកម្សៅរមៀត និង ម្សៅសូដានោះលាយជាមួយទឹកធម្មតា ហើយកូរអោយរលាយចូលគ្នា។
របៀបប្រើ៖
លាបវាទៅលើក្លៀករបស់អ្នក ហើយទុកអោយស្ងួត បន្ទាប់មកបកវាចេញហើយលាងក្លៀករបស់អ្នកដោយទឹកស្អាត។
ប្រភព៖ Brightside
ប្រែសម្រួល៖ Crusher