លំហាត់ប្រាណស្រាលៗទាំង ៩ ជួយអោយអ្នកមានរាងស្អាតហួសពីការគិត

នៅពេលដែលយើងគិតអំពីការធ្វើលំហាត់ប្រាណ យើងតែងតែគិតទៅដល់ក្លឹបហាត់ប្រាណ ប៉ុន្តែអ្នកអាចធ្វើវាបានស្រាលៗនៅផ្ទះ តែមានប្រសិទ្ធភាពណាស់ សូម្បីលើគ្រែគេងរបស់អ្នកក៏អាចធ្វើបានដែរ។​ ថ្ងៃនេះយើងនឹងធ្វើការណែនាំអ្នកអំពីលំហាត់ប្រាណងាយៗរួមជាមួយនឹងរបបអាហារត្រឹមត្រូវនោះ លទ្ធផលពិតជាមិនគួរអោយជឿ។

១. ក្រាបទៅមុខហើយលើកឡើង

អ្នកត្រូវលុតជង្គង់អោនទៅមុខច្រត់ដៃទាំងពីរ ខ្នងត្រូវអោយត្រង់។ លើកជើងឡើងអោយបានខ្ពស់ដែលអាចធ្វើបាន រក្សាស្ថានភាពនោះក្នុងមុំ ៩០ដឺក្រេ។ ដាក់ឡើងចុះមកទីតាំងដើមវិញ និងធ្វើបែបនេះអោយបាន ១០ដង ហើយជើងម្ខាងទៀតក៏ត្រូវធ្វើដូចគ្នាដែរ។

1

២. សន្ធឹងខ្លួនច្រត់ដៃទៅមុខរួចលើកជើង

អ្នកត្រូវធ្វើកាយវិការដូចអាវ៉ង់ដី ហើយលើកជើងស្ដាំឡើងអោយបាន ១វិនាទី ដាក់ជើងស្ដាំចុះរួចលើកជើងឆ្វេងឡើងម្ដង។ ធ្វើបែបនេះអោយបានច្រើនដងកាន់តែល្អ

2

៣. ចលនាកំណាតស្ពាន

ចលនានេះអ្នកត្រូវដេកលើកជង្គង់ឡើង។ រក្សាកាយវិការនេះហើយលើកចង្កេះឡើងអោយបានខ្ពស់ដែលអ្នកអាចធ្វើបាន។ ដើម្បីអោយកាន់តែមានប្រសិទ្ធភាព អ្នកអាចលើកជើងម្ដងម្ខាងៗ ចំនួន ១០ ដងិយ៉ាងតិច។

3

៤. គេងចំហៀងហើយលើកជើងឡើង

អ្នកត្រូវគេងផ្អៀងត្រង់មួយចំហៀង ហើយលើកជើងខាងលើឡើងនិងដាក់ចុះវិញយឺតៗទៅទីតាំងដើម។ ធ្វើដូចនេះអោយបាន ២០ដង ហើយម្ខាងទៀតក៏ត្រូវធ្វើដូចគ្នាដែរ។

4

៥. រមួលចង្កេះ

អ្នកត្រូវអង្គុយបន្ទន់ជង្គង់ ផ្ទេរខ្លួនមកក្រោយបន្តិចហើយលើកជើងឡើងទាំងពីរបន្តិចដូចរូប។ ងាកស្មាទៅម្ខាងរួចងាកមកវិញ និងធ្វើដូចគ្នាលើស្មាម្ខាងទៀត។ ធ្វើដូចនេះអោយបានច្រើនដង។

5


៦. គេងទៅមុខច្រត់កែងដៃ

គេងផ្កាប់មុខច្រត់កែងដៃជាកាយវិកាធម្មតា តែមានប្រសិទ្ធភាពខ្ពស់ណាស់។ អ្នកត្រូវច្រត់កែងដៃទាំងពីរទ្រដងខ្លួន ត្រូវប្រាកដថា អ្នកដាក់កែងត្រង់ក្រោមស្មារបស់អ្នក ហើយដងខ្លួនត្រូវតែត្រង់តាំងពីក្បាលរហូតដល់ចុងជើង។ រក្សាស្ថានភាពនេះអោយបានយូរដែលអាចធ្វើបាន។ កុំភ្លេច ខ្នងរបស់អ្នកត្រូវតែត្រង់ជានិច្ច។

6

៧. អាវ៉ង់ទប់

អ្នកត្រូវធ្វើកាយវិការដូចចំណុចទី៦ដែរ ដាក់ដៃរបស់អ្នកអោយចំក្រោមស្មា ត្រូវអោយកែងដៃចេញក្រៅបន្តិច។ ខ្នងត្រូវតែត្រង់ ហើយទម្លាក់ទ្រូងរបស់អ្នកមកក្រោមយឺតៗ និងរក្សាកាយវិកានេះអោយបានយូរដែលអ្នកអាចធ្វើបាន។ រួចត្រឡប់ទៅទីតាំងដើមវិញ និងធ្វើម្ដងទៀត។

7

៨. កន្ត្រៃ

ដេកមកក្រោយលើកជើងឡើងទាំងពីរអោយត្រង់។ យកជើងម្ខាងដាក់លើជើងម្ខាងទៀត ដូចរូប រួចត្រឡប់មកវិញ ហើយជើងម្ខាងទៀតត្រូវធ្វើដូចគ្នាអោយបានច្រើនដង។

Young Girl Doing Exercises

៩. ធាក់កង់

អ្នកត្រូវគេងអោយស្មើដាក់ដៃខាងក្រោមក្បាល ហើយលើកជង្គង់ឡើងមករកទ្រូង។ ទម្លាក់ជើងអោយត្រង់វិញនិងងាកខ្លួនទៅម្ខាងផ្សេងទៀត ដោយយកកែងដៃទៅរកជង្គង់ម្ខាងទៀត។ ធ្វើបែបនេះដោយប្រើជើងនិងកែងដៃម្ខាងទៀត។

9

ប្រភព៖ Brigtside