ឱ្យតែមនុស្សស្រីដឹងតែចេះ Make up តែម្តង ១០០ សឹងតែ ១០០ ដោយសារតែបែបនេះតើ!

ការតុបតែងខ្លួនជារឿងដែលចៀសមិនផុតឡើយសម្រាប់មនុស្សស្រីស្ទើរតែទាំងអស់ គ្រាន់តែអ្នកខ្លះចូលចិត្តតុបតែងមុខខ្លាំង និងអ្នកខ្លះតែបមុខបែបធម្មជាតិតែប៉ុណ្ណោះ។ ហើយប្រុសៗភាគច្រើនតែងតែឆ្ងល់ដែរតើ ហេតុអ្វីស្រីៗចាំបាច់តុបតែងមុខ?

 

ពេលនេះយើងនឹងបើកកកាយអាថ៌កំបាំង ​ដែលមនុស្សស្រី១០០ សឹងតែ ​១០០តែងតែតុបតែងមុខដូចជា៖

 

Korean Vs Jap

 

១.  បង្កើនទំនុកចិត្តលើខ្លួនឯង

ជឿអត់ថាមានមនុស្សស្រីខ្លះមិនបានតែងមុខចេញពីផ្ទះមិនរួចទេ នោះដោយសារតែនាងខ្លាច ខ្មាសអៀន និងយល់ថាមុខមាត់មិនទាន់ស្អាតគ្រប់គ្រាន់នឹងឱ្យអ្នកដទៃឃើញ។ ដូច្នេះក្រោយពីតុបតែងមុខមាត់ហើយ មនុស្សស្រីនឹងញញឹមសប្បាយចិត្ត ហើយមានទំនុកចិត្តលើខ្លួនឯងថាស្អាតល្មមហើយដែលអាចចេញក្រៅធ្វើកិច្ចការផ្សេងៗបាន។ ហើយវាក៏អាចធ្វើឱ្យមនុស្សស្រីមានការជឿជាក់ ក្លាហាន និងបង្កើនទំនុកចិត្តលើខ្លួនឯងប្រឈមមុខនឹងមនុស្សម្នា និងការងារទាំងឡាយបានផងដែរ។

 

Mekap

 

២. ធ្វើឱ្យខ្លួនឯងចាស់ទុំជាងមុន

អ្នកខ្លះតែងតែយល់ថាខ្លួនឯងមិនទាន់ជាមនុស្សពេញវ័យនៅឡើយទេ ដោយសារតែអត្តចរិត ឬរូបរាងដែលដូចកូនក្មេងជាដើម។ ដូច្នេះការតុបតែងមុខនឹងធ្វើឱ្យមុខមាត់រូបរាងអ្នកប្រែក្លាយជាចាស់ជាងមុនបន្តិច និងធ្វើឱ្យអ្នកជឿជាក់ថាខ្លួនឯងជាមនុស្សពេញវ័យទៀតផង។

Korean+girl+putting+lipstick+on+make+up

 

៣. ចង់ឱ្យមុខក្មេងជាងវ័យ

ការតុបតែងមុខមួយបែបទៀតកឺការកែប្រែចំណុចខ្វះខាតលើផ្ទៃមុខ ឬការដែលអ្នកមានមុខមាត់ចាស់ខ្លាំងជាងអាយុជាដើម។ ដូច្នេះការតុបតែងមុខនឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកប្រែជាក្មេងជាងមុនបាន ថែមទាំងមានសម្រស់ស្រស់ស្អាតទៀត។

 


T0601sandara

 

៤. បិទបាំងបញ្ហាផ្ទៃមុខ និងកែប្រែចំណុចខ្វះខាតលើផ្ទៃមុខ

អ្នកខ្លះតុបតែងមុខគ្មានអ្វីក្រៅពីខ្លាចខ្លួនឯងមិនស្អាតទេ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែកើតមកស្អាតស្រាប់ឯណា?ដូច្នេះបើមុខរបស់អ្នកខ្មៅ ជាំ ស្លេកស្លាំង កើតមុន គ្មានចិញ្ចើម ​មុខឡើងធំ​ គ្មានខ្ទង់ច្រមុះនោះជឿជាក់ថាការតុបតែងផ្ទៃមុខគឺជាជម្រើសដ៏ល្អបំផុតដែលជួយឱ្យអ្នកស្អាតបានតាមចិត្តប្រាថ្នា។

 

Trang Diem Co Dau Tai Nha Che Khuyet Diem O Mui

 

៥. ជួយធ្វើឱ្យមុខប្លែកជាងធម្មតា

ត្រូវម៉ាច់តែម្តង ធម្មតាតែតុបតែងផ្ទៃមុខដឹងតែប្លែកតែម្តង ជួនកាលប្លែកខ្លាំងសឹងតែមើលខ្លួនឯងមិនស្គាល់ទៀតផង។ ដូច្នេះការតុបតែងមុខដូចជាការកែប្រែខ្លួនឯងដែរ ដើម្បីមើលទៅប្លែក ហើយមានសម្រស់ស្រស់ស្អាតទៀត។

 

Maxresdefault

 

៦. ធ្វើឱ្យសប្បាយចិត្ត

មិនមែនជារឿងប្លែកទេដែលស្រីៗតែងតែសប្បាយចិត្តរាល់ពេលបានធ្វើខ្លួនស្អាតៗទោះអស់ប៉ុន្មានក៏អស់ទៅនោះ ព្រោះវាជាធម្មជាតិរបស់មនុស្សស្រីស្រាប់ទៅហើយ ចឹងមែនមនុស្សស្រីខ្លះសុខចិត្តពិបាកខ្លួន អង្គុយរង់ចាំឱ្យគេតុបតែងខ្លួនដោយមិនមាត់មួយម៉ាត់នោះទេ នោះក៏ដោយសារតែមានក្តីសុខបានធ្វើខ្លួនស្អាតៗហ្នឹងណា៕

 

83

 

ចុះសុភាពនារីដទៃ ត្រូវចំណុចមួយណាដែរ?