ការគេង គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់។ មនុស្សម្នាក់ៗ តែងមានរបៀបគេងផ្សេងៗគ្នា។ ប៉ុន្តែការគេងតាមរបៀបមួយចំនួន គឺវាអាស្រ័យទៅលើស្ថានភាពនៃសុខភាពរបស់អ្នក។ ការទទួលទានដំណេកតាមរបៀត្រឹមត្រូវ ក៏អាចជួយអ្នកឱ្យប្រសើរឡើងនូវបញ្ហាសុខភាពរបស់អ្នក។
ខាងក្រោមនេះ គឺជារបៀបដែលអ្នកគេង ទៅតាមបញ្ហាសុខភាពរបស់អ្នក៖
១. ឈឺខ្នង
ក្នុងការរក្សាខ្នើយនៅផ្នែកខាងក្រោម ដើម្បីជៀសវាងការដាក់សម្ពាធលើខ្នង។ មនុស្សមួយចំនួន ក៏មានអារម្មណ៍សុខស្រួលផងដែរ ក្នុងការរក្សាខ្នើយរវាងជង្គង់នៅពេលគេងផ្អៀង។ វាជាការសំខាន់ណាស់ដើម្បី ឱ្យឆ្អឹងកងស្ថិតនៅក្នុងខ្សែកោងបែបធម្មជាតិ។
២. ឈឺស្មា
ការគេងផ្កាប់ ឬគេងផ្ងា ដើម្បីជៀសវាងការដាក់សម្ពាធលើស្មាដែលឈឺ។ ប្រសិនបើអ្នកគេងផ្អៀង អ្នកនឹងឈឺស្មា ធ្វើឲ្យអ្នកគេងមិនលក់។ សូមគេងលើខ្នើយដាក់ក្រោមស្មា។
៤. ចុកចុងដង្ហើម
ការគេងផ្អៀងម្ខាងនៃបេះដូង នឹងធ្វើឲ្យក្រហាយទ្រូង ព្រោះវានឹងធ្វើឱ្យបេះដូងដើរបានស្រួល។ ជាការល្អដើម្បីរក្សារាងកាយខាងលើ។ សូមគេងកើយខ្នើងដោយដាក់ក្រោមក្បាល និងកញ្ចឹងក។
៥. ឈឺក
អ្នកគួរជៀសវាងការប្រើខ្នើយខ្ពស់ និងរឹងព្រោះវាធ្វើឱ្យមានសម្ពាធលើ ក។ ប្រសិនបើអ្នកគេងផ្អៀង ចូរគេងឲ្យត្រង់ ដោយប្រើខ្នើយដាក់ក្រោមកញ្ចឹងក។
៦. ឈឺចាប់ពេលមករដូវ
ការសិក្សាមួយនិយាយថាការគេងផ្អៀង ដោយដាក់ខ្នើយក្រោមជង្គង់ ជួយបន្ថយសម្ពាធពីសាច់ដុំពោះ។
៧. ជំងឺលើសឈាម
ការសិក្សាបាននិយាយថា ការគេងនៅផ្អៀងទៅខាងផ្នែកនៃបេះដូង នឹងជួយបន្ថយសម្ពាធឈាម។
៨. ឈឺត្រគាក
គេងផ្ងារ ហើយត្រង់ វានឹងកាត់បន្ថយសម្ពាធ។ ការរក្សាខ្នើយរវាងជង្គង់ គឺជាការគួរអោយចាប់អារម្មណ៍ ព្រោះវាធ្វើឱ្យមានសម្ពាធបន្ថែម និងធ្វើឱ្យរាងកាយមានអារម្មណ៍ស្រាល។