១១ វិធីសម្រាប់អ្នកដើម្បីកម្ចាត់ក្លិនមិនល្អ ពីម្រាមជើងរបស់អ្នក

hyperhidrosis ការឆ្លងមេរោគផ្សិត និងស្ត្រេសបង្កឱ្យមានការបែកញើសកើនឡើងដែលផ្តល់ផលប្រយោជន៍ខ្លាំងណាស់ចំពោះបាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អ។

យោងតាមគេហទំព័រ Bright Side បានប្រមូលផ្តុំនូវដំបូន្មានជាច្រើនអំពីវិធីកម្ចាត់ក្លិនស្អុយនៅលើជើង។

១. សម្អាតកន្លែងដែលបង្កបាក់តេរី

11 Secrets to Get Rid of Smelly Feet

© depositphotos

ភាគច្រើនបាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អកកើតនៅក្រោមក្រចក និងនៅតំបន់ស្បែកដែលស្វិត។ កុំភ្លេចសម្អាតបាតជើងរបស់អ្នកដោយសាប៊ូនៅពេលលាងជើង។ មើលក្រចករបស់អ្នកហើយកាត់វាឱ្យខ្លី។

២. ជូតរចន្លោះម្រាមជើងរបស់អ្នកឱ្យស្ងួតបន្ទាប់ពីលាងជើង

11 Secrets to Get Rid of Smelly Feet

© depositphotos

អ្នកជំនាញខាងរោគវិទ្យាសូមណែនាំ មិនត្រឹមតែជូតជើងរបស់អ្នកក្រោយពេលងូតទឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវជូតសម្ងួតម្រាមជើងរបស់អ្នកដើម្បីកុំអោយមានសំណើមដែលនៅសេសសល់ក្លាយជាមូលហេតុនៃការឆ្លងមេរោគផ្សិត។

៣. ផ្សំតែសម្រាប់ជើងរបស់អ្នក

11 Secrets to Get Rid of Smelly Feet

© depositphotos © depositphotos

សារធាតុចិញ្ចឹមដែលមាននៅក្នុងស្លឹកតែជួយលុបបំបាត់បាក់តេរី និងកាត់បន្ថយការបែកញើស។ អ្នកអាចផ្សំជាមួយទឹកត្រាំជើងបែបនេះរាល់ថ្ងៃ។

-​ ផ្សំតែ ៣ ស្លាបព្រាក្នុងទឹកក្តៅ ១ លី។

- បន្ថែមទឹកត្រជាក់ 2 លី។

- ដាក់ត្រាំជើងរបស់អ្នកក្នុងរយៈពេល 15-30 នាទី។

៤. ទឹកខ្មេះផ្លែប៉ោម

11 Secrets to Get Rid of Smelly Feet

© depositphotos

គ្រឿងទេសទឹកខ្មេះផ្លែប៉ោមក៏អាចជួយបំបាត់ក្លិនជើងបានដែរ។

- លាយទឹកខ្មេះ ០,៥ លីតជាមួយទឹកក្តៅ ២០០ មីលីលីត។

- ជ្រលក់ស្បៃជាមួយទឹកល្បាយដែលបានលាយបង់ហើយជូតលើជើងរបស់អ្នករយៈពេល ២០ នាទី។

- សូមទុកឱ្យស្បែកស្ងួតដោយខ្លួនវា។

៥. ប្រើប្រេងក្រអូប

11 Secrets to Get Rid of Smelly Feet

© depositphotos © depositphotos

ប្រេងផ្កាឡាវេនឌឺគឺល្អប្រើឥតខ្ចោះ។ ក្រៅពីបំបាត់ក្លិនវាក៏មានឥទ្ធិពលកំចាត់បាក់តេរីផងដែរ៖

- ម៉ាស្សាជើងរបស់អ្នកជាមួយប្រេងនេះ ៤ ដំណក់។


ឬធ្វើទឹកល្បាយសម្រាប់ត្រាំជើង៖

- ប្រេង ២ ដំណក់ + ទឹក ៣-៤ លីត។ ត្រាំជើងរបស់អ្នករយៈពេល ១០-១៥ នាទីបន្ទាប់មកជូតឱ្យស្ងួតជាការស្រេច។

៦. បោកស្រោមជើង និងលាវាចេញមកក្រៅ

11 Secrets to Get Rid of Smelly Feet

© depositphotos

វិធីនេះនឹងត្រូវបានសម្អាតកោសិកាស្បែក និងបាក់តេរីឱ្យបានស៊ីជម្រៅថែមទៀត។

៧. នៅផ្ទះសូមដើរដោយជើងទទេរ ឬដោះស្រោមជើងដែលអ្នកពាក់

11 Secrets to Get Rid of Smelly Feet

© depositphotos

នៅពេលអ្នកដើរ ស្រោមជើងរបស់អ្នកប្រមូលបាក់តេរីពីក្នុងបរិយាកាសដែលមានសំណើមហើយបាក់តេរីចាប់ផ្តើមបង្កាត់ពូជ។

៨. ប្រើ ​Antiperspirants លើជើងរបស់អ្នក

11 Secrets to Get Rid of Smelly Feet

© depositphotos © depositphotos

Antiperspirants មានសារធាតុគីមីដែលជួយកាត់បន្ថយការបែកញើស។ លាបវានៅពេលល្ងាចបន្ទាប់ពីងូតទឹកដើម្បីឱ្យស្បែកស្ងួត។

៩. ពិគ្រោះជាមួយវេជ្ជបណ្ឌិត

11 Secrets to Get Rid of Smelly Feet

© depositphotos

ប្រសិនបើជើងរបស់អ្នកមិនត្រឹមតែមានក្លិនមិនល្អ ប៉ុន្តែក៏ចាប់ផ្តើមរមាស់និងរបកសូមទៅជួបគ្រូពេទ្យ។ ទាំងនេះអាចជារោគសញ្ញានៃជំងឺស្បែក ការឆ្លង ឬជំងឺស្រែង mycosis (ជំងឺដែលបង្កឡើងបរាសិត) ។

១០. បោកសម្អាតស្បែកជើង

11 Secrets to Get Rid of Smelly Feet

© depositphotos

លាងសម្អាតយ៉ាងហ្មត់ចត់នៅខាងក្រៅ។

ត្រាំកន្លែងដាក់ស្បែកជើងនិងស្បែកជើងដែលមាននៅក្នុងក្លរីនស្យូមឌីន (ថ្នាំសំលាប់មេរោគ) ។

ជូតផ្នែកខាងក្នុងនៃស្បែកជើងដោយប្រើកន្សែងកប្បាសដែលត្រាំក្នុងក្លរីចស៊ីឌីន។

១១. រក្សាស្បែកជើងឱ្យស្ងួត

11 Secrets to Get Rid of Smelly Feet

© depositphotos © depositphotos

វាជាការល្អប្រសើរជាងមុនប្រសិនបើមានស្បែកជើងពីរគូសម្រាប់រដូវនីមួយៗដើម្បីពាក់ផ្លាស់ប្តូរគ្នា។ ប្រសិនបើអ្នកមិនមានស្បែកជើងពីរគូ ហើយស្បែកជើងរបស់អ្នកសើមវិធីសាស្ត្រល្អនេះនឹងជួយអ្នកបាន៖ ដាក់ក្រដាស់កាសែតទៅខាងក្នុងស្បែកជើង ហើយក្រដាស់នឹងស្រូបយកសំណើមពីក្នុងស្បែកជើងពេញមួយយប់។ ឬអ្នកអាចប្រើម៉ាស៊ីនសម្ងួតអគ្គិសនី៕

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ប្រភព៖ Brightside