សូម្បីតែផោមក៏ក្រអូបដែរ! មិនមែនលេងសើចទេ  ក្រុមហ៊ុនមួយផលិតថ្នាំគ្រាប់ជួយឱ្យផោមចេញមកឈ្ងុយសូកូឡាក៏បាន ​ក្លិនផ្កាក៏បាន!

មនុស្សភាគច្រើនសុទ្ធតែដឹងហើយថា ​ផោមតែងតែមានក្លិនស្អុយ ​គ្មានអ្នកណាដែលផោមហើយក្រអូបទេមែនទេ? ​ដោយសារតែវាមនាក្លិនបែបនេះហើយ  បានជាមនុស្សជាច្រើនមានការអៀនខ្មាសរាល់ពេលតឹងពោះ ​ចង់ចេញច្យល់ផោមរាល់ពេលនៅទីសាធារណៈបែបនេះ។

ដោយយល់ឃើញពីតម្រូវការ  និងធ្លាប់មានប្រវត្តិបាក់មុខនៅក្នុងចំណោមមនុស្សបែបនេះហើយ បានជាធ្វើឱ្យលោក Christian Poincheval រស់នៅក្នុងទីក្រុង Gesvres ប្រទេសបារាំង មានគំនិតបង្កើត គ្រាប់ថ្នាំមួយប្រភេទដែលអាចជួយការដើរខ្យល់ (ផោម) របស់មនុស្សគ្រប់គ្នា  អាចប្រែជាមានក្លិនក្រអូបដូចជាផ្កាកុលាប ឬសូកូឡា។

តែបើតាមការរៀបរាប់របស់លោក Christian Poincheval បានឱ្យដឹងថា ការពិតទៅថ្នាំរបស់លោកបានចាប់ផ្តើមផលិតដំបូងតាំងពីឆ្នាំ ​២០០៧ មកម្ល៉េះ ​ពិសេសថ្នាំរបស់លោកមិនមានផ្សំដោយគ្រឿងញៀន ​ឬសារធាតុដែលគ្រោះថ្នាក់នោះឡើយ ​ពោលគឺមានធាត់ផ្សំល្អៗដែលអាចជួយឱ្យក្លិនផោមប្រែជាក្រអូបតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ​ថ្នាំដែលធ្វើឱ្យផោមក្រអូបនេះមានដាក់លក់ដោយសេរីនៅក្នុងវែបសាយ​​Amazon និងវែបសាយលក់ទំនិញអនឡាញល្បីៗជាច្រើន ​ដោយវាមានតម្លៃខ្ទង់២០ផោន  ឬស្មើនឹង ២២ដុល្លារអាមេរិកតែប៉ុណ្ណោះ ​ដឹងតែអស់កង្វល់រឿងក្លិនផោមហើយ៕


Ed3e8dee7376c921a185c4b99ca63893

6c9ed8f75d13cb4d6473e6e2f0434113

0f2a06905d13cb4d6473971fbda6bafa