កើតឡើងនៅពេលមករដូវ ឬជុំវិញនៃការមករដូវ ដែលភាគច្រើនកើតមានលើស្ត្រីដែលមានអាយុតិចជាង៣០ឆ្នាំ
ប្រភេទទី១: ឈឺចាប់ពេលមករដូវដែលមិនមានជំងឺផ្សេងពាក់ព័ន្ធ
ប្រភេទទី២: ជាធម្មតាគឺធ្ងន់ធ្ងរជាងប្រភេទទី១ ដែលបណ្តាលមកពីមូលហេតុនៃជំងឺ(pathologic cause)
ប្រភេទទី១ ៖
បណ្តាលមកពីការកើនឡើងនៃអ័រម៉ូនprostaglandins ដែលចេញពីស្រទាប់ក្នុងរបស់ស្បូន(endometrium)នៅអំឡុងពេលមករដូវដំបូងជាមូលហេតុធ្វើឲ្យមានការកន្ត្រាក់ខ្លាំងនៃស្បូន(hyper-contractility) និងកើនឡើងសំពាធនៅក្នុងស្បូន(increased intrauterine pressure), នៅពេលសំពាធរបស់ស្បូនខាំ្លងជាសំពាធរបស់សរសៃឈាមទៅចញ្ចឹមស្បូនធ្វើឲ្យ ស្បូនខ្វះអុកស៊ីសែន(Uterine ischemia) និងមានការរំញោចទៅលើសរសែប្រសាទឈឺប្រភេទ C (type C neural pain fiber) ជាលទ្ធផលធ្វើឲ្យមានការឈឺចាប់ពេលមករដូវ(dysmenorrhea )។
ប្រភេទទី២:
ភាពមិនប្រក្រតីនៃទ្រង់ទ្រាយនៃស្បូន និងទ្វារមាសតាំងពីកំណើត
ការរួមតូចនៃមាត់ស្បូន(cervical stenosis)
ជំងឺរលាកនៅលើប្រដាប់បន្តពូវស្ត្រី និងសរីរាង្គដែលនៅជិតនោះ
ដាក់កងក្នុងស្បូន
មានដុំនៅក្នុងអាងត្រគាក(pelvic tumor)
មានដុំសាច់ក្នុងស្បូន(uterine polyps)
រោគដែលស្រទាប់រដូវនៅខុសកន្លែង(endometriosis)???
មូលហេតុផ្សេងៗទៀត។
ប្រភេទទី១ :
ជក់បារី
ហូបគ្រឿងស្រវឹង
មានជំងឺបាក់ទឹកចិត្ត
ស្រកទំងន់
ស្ត្រីឆាប់មករដូវដំបូង(early menarche)
មករដូវអត់ទៀងឬធ្លាក់ឈាមច្រើនពេលមករដូវ(irregularly/heavy menstrual flow)។
រោគសញ្ញា
ជាធម្មតាកើតឡើងលើមនុស្សវ័យជំទង់, ចាប់ពី៦ខែទៅ១២ខែក្រោយមានរដូវដំបូង(after menarche)
បែងចែកសភាពធ្ងន់ធ្ងរជា៣កំរឹត(classify by severity)
កំរិតស្រាល(mild): មិនស្រួលនៅអាងត្រគាក, ឈឺរមួល, ឬធ្លាក់ឈាមច្រើននៅថ្ងៃទី១ និងមិនមានសញ្ញាដទៃផ្សេងទៀត។
កំរិតមធ្យម(moderate): ភាពមិនស្រួលកើតឡើងនៅថ្ងៃទី២ ទៅថ្ងៃទី៣នៃការមករដូវហើយអាចមានសញ្ញារាករូស, ល្ហឹតល្ហៃតិចតួច, និងឈឺក្បាលជាដើម។
កំរិតធ្ងន់ធ្ងរ(severe): ឈឺរមួលខ្លាំងអាចពី២ថ្ងៃទៅ៧ថ្ងៃ, ជាញឹកញាប់អាចមានសញ្ញាដូចជា រាករូស, ឈឺចាប់នៅខ្នង, ឈឺភ្លៅ, និងឈឺក្បាល។
ប្រភេទទី១: ផ្អែកទៅលើប្រវត្តិនៃការឈឺរមួលនៅលើឆ្អឹងថ្នាស់ខាងក្រោម ឬឈឺផ្នែកខាងខ្នង និងអ្នកជំងឺមានសញ្ញារាករូស, ឈឺក្បាល, អស់កំលាំង, ឈឺចាក់ទៅភ្លៅ
ប្រភេទទី២: អេកូ(ultrasound) ឬការឆ្លុះពោះដោយការចោះ(laparoscopy)គឺចាំបាច់សំរាប់ធ្វើរោគវិនិច្ឆ័យ ឬប្រសិនបើការព្យាបាលដោយថ្នាំមិនមានប្រសិទ្ធិភាពទៅលើប្រភេទទី១ ។
ប្រភេទទី១
របៀបរស់នៅ(life style)
ហូបអាហារដែលមានជាតិខ្លាញ់តិច
ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ស្អំជាមួយទឹកក្តៅឧនៗនៅពេលឈឺពោះ
ដោយថ្នាំ(medication)
ថ្នាំបំបាត់ការឈឺចាប់ acetaminophen
ថ្នាំប្រឆាំងការរលាក:
Ibuprofen
Naproxen
Indomethacin
ចំណាំ » រាល់ការប្រើប្រាស់ថ្នាំគួរតែពិគ្រោះជាមួយគ្រូពេទ្យអោយបានត្រឹមត្រូវ
ប្រភេទទី២: ការព្យាបាលគឺអាស្រ័យលើមូលហេតុនៃជំងឺ(correct the cause of the condition)
អត្ថបទដោយ៖ វេជ្ជបណ្ឌិត រ៉ា ពុទ្ធានី
កែសម្រួលដោយ៖ វេជ្ជបណ្ឌិត យន ពេជរស្មី ឯកទេសសម្ភព និងរោគស្រ្ដី
ត្រួតពិនិត្យដោយ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា