តើមានវិធីអ្វីខ្លះការពារមានផ្ទៃពោះបន្ទាប់ពីរួមភេទ?

ការពារមានផ្ទៃពោះ បន្ទាប់ពីរួមភេទ? ការពន្យាកំណើត ជាការការពារពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុន ឬមិនទាន់ចង់បាន។ ការពន្យារកំណើតពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុនមានច្រើនវិធីផ្សេងៗគ្នាទៅតាមការដែលព្រមព្រៀងរបស់អ្នក និងដៃគូអ្នក។

១. ប្រតិទិនពន្យាកំណើត ៖

គឺមើលទៅលើវដ្ដរដូចរបស់ស្ដ្រី។ និយាយដោយងាយគឺ ក្រោយថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ និងមុនថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ (សម្រាប់វដ្ដរដូវ២៨ថ្ងៃទៀងទាត់តែប៉ុណ្ណោះ) ។

Unnamed

២. ការប្រើប្រាស់ស្រោមអនាម័យ៖

ជាប្រភេទការពារដោយងាយស្រួលបំផុតសម្រាប់ការដាក់តាមខ្លួន។ ការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមតែការពារមានផ្ទៃពោះប៉ុណ្ណោះទេ ថែមទាំងការពារការឆ្លងជំងឺកាមរោគផ្សេងៗទៀតសម្រាប់អ្នកដែលមានដៃគូច្រើន។ ស្រោមអនាម័យមានទាំងស្រោមអនាម័យបុរស និងស្រ្ដី តែភាគច្រើនគេនិយមប្រើតែលើបុរសតែប៉ុណ្ណោះ។

5ac23d97ea40961a008b4811

៣. ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត៖

គឺជាវិធីមួយក្នុងការការពារពីការមានផ្ទៃពោះដ៍មានប្រសិទ្ធខ្ពស់ ប្រសិនបើអ្នកប្រើប្រាស់ត្រឹមត្រូវតាមការណែនាំ ឬតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ វាក៍ជាវិធីមួយដែលសុវត្ថិភាពចំពោះស្រ្ដីសឹងតែគ្រប់រូប។ (ឧ. ថ្នាំគ្រាប់ពន្យារកំណើត OK)

Unnamed

៤. ការប្រើប្រាស់កងដាក់ក្នុងស្បូន (IUD)៖

វិធីនេះមានប្រសិទ្ធភាពសឹងតែ៩៩% ហើយវាត្រូវបានដាក់ចូលទៅក្នុងស្បូនរបស់ស្រ្ដីដោយគ្រូពេទ្យ ដែលរូបរាងវាដូចអក្សរតេ (T-shaped) ។ វាអាចមានមានសុពលភាពពី ៣ឆ្នាំ ទៅ១០ឆ្នាំ ទៅតាមប្រភេទនៃកងដាក់ក្នុងស្បូន ហើយស្រ្ដីគ្រប់រូបតម្រូវទៅពិនិត្យសុខភាពរៀងរាល់៦ខែ ទៅ១ឆ្នាំម្ដង។

Eight_col_IUD

៥. កងដាក់ក្រោមស្បែក (Contraceptive Implant) ៖ វាត្រូវបានដាក់ក្រោមស្បែក នៅដើមដៃរបស់ស្រ្ដី។ វាមានសុពលភាពត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

ការប្រើកងដាក់ក្រោមស្បែកគឺមិនរំខានដល់ការរួមភេទជាមួយដៃគូរទេ។


800_0e1d2e615c44bb00238e5bc38b4c543a

៦. ថ្នាំចាក់ពន្យារកំណើត (Contraceptive Injection) ៖

ជាប្រភេទថ្នាំចាក់នៅត្រគាក ឬសាច់ដុំដៃរបស់ស្រ្ដី។ អ្នកប្រើថ្នាំចាក់នេះគឺមានសុពលភាពត្រឹម៣ខែប៉ុណ្ណោះ ពោលគឺត្រូវចាក់ឡើងវិញនូវ៣ខែបន្ទាប់។

Gettyimages 961107112 1 1547036072

៧. ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ៧២ម៉ោង (The Morning After Pill) ៖

ថ្នាំនេះប្រើក្រោយការរួមភេទដោយមិនបានការពារ មិនបានប្រើស្រោមអនាម័យ ឬស្រោមអនាម័យធ្លុះធ្លាយកំឡុងពេលរួមភេទ និងស្រ្ដីដែលត្រូវបានគេចាប់រំលោភ ឲ្យបានមុន៧២ម៉ោង (ប្រសិទ្ធភាពប្រហែល៨៥%) ហើយកាន់តែមានប្រសិទ្ធភាពជាងនេះទៀតគឺលេបឲ្យបានមុន២៤ម៉ោង ក្រោយរួមភេទ (ប្រសិទ្ធភាពប្រហែល៩៥% ទៅ៩៨%)។ ថ្នាំនេះមានតែមួយគ្រាប់គត់ ហើយត្រូវហាមប្រើជាប្រចាំផងដែរ ពោលគឺប្រើយូរៗម្ដងតែប៉ុណ្ណោះ។

5200 678x381

៨. ការពន្យារកំណើតដោយការវះកាត់ (Sterilizations) ៖

ជាការពន្យារកំណើតមួយជីវិត ដែលមិនអាចមានកូនតទៅទៀតបានដោយការវះកាត់ចងបំពង់មេជីវិត។ វិធីនេះគេអាចធ្វើជាមួយបុរស ឬស្រ្ដីបាន។ ចំពោះបុរសគឺការវះកាត់ចងបំពង់មេជីវិតឈ្មោល (Vasectomy) រឺឯស្រ្ដីគឺវះកាត់ចងដៃស្បូន (Tubal Ligation) ។

Ligadura De Trompas

Vasectomy 1

អត្ថបទដោយ៖ វេជ្ជ. គាន់ កែវឧត្ដម

ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក

សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា