តើលោកអ្នកដឹងទេថា ទឹកដោះម្តាយមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដល់សុខភាពរបស់មាតា​ និងទារក?

“អត្ថប្រយោជន៍នៃទឹកដោះម្តាយសម្រាប់ទារក”

តើលោកអ្នកដឹងទេថា ទឹកដោះម្តាយមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដល់សុខភាពរបស់មាតា​ និងទារក?

តាមគោលបំណង​របស់​ អង្គការសុខភាពពិភពលោក នាសប្តាហ៍ពិភពលោកនៃការបំបៅដោះម្តាយ (ពីថ្ងៃទី ០១ ដល់ទី០៧ ខែសីហា ជារៀងរាល់ឆ្នាំ) បានបំផុសឲ្យម្តាយគ្រប់រូប នៅក្នុងបណ្តាប្រទេសលើពិភពលោក ផ្តល់ការបំបៅដោះដល់ទារក។ យើងខ្ញុំនឹងបង្ហាញប្រាប់ខាងក្រោមនេះ៖

តាមការស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញថា ទឹកដោះម្តាយមានអត្ថប្រយោជន៍ជាច្រើនសម្រាប់មាតា​ និងទារក។​ នៅក្នុងប្រទេសជឿនលឿនខ្លាំង ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបខាងជើង មានជាអាទិ៍ប្រទេសណ័រវេស ហ្វាំងឡង់ ស្រ្តីជាម្តាយស្ទើរតែទាំងស្រុងបានកំពុងបំបៅដោះដល់ទារករបស់ពួកគាត់ ព្រោះប្រទេសទាំងនោះ បានទទួលព័ត៌មានអំពីគុណភាពនៃទឹកដោះម្តាយត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

១

សម្រាប់ម្តាយ៖ តាមរយៈការស្រាវជ្រាវវេជ្ជសាស្រ្ត ការបំបៅដោះកូន អាចកាត់បន្ថយ

អត្រាកើតជំងឺមហារីកសុដន់។

សម្រាប់ទារក៖ ទឹកដោះម្តាយអាចជួយការពារទារកប្រឆាំងនឹងជំងឺឆ្លងជាច្រើន ជំងឺ  អាឡែកហ្ស៊ី ជំងឺធាត់ជ្រុលជាដើម។ សារធាតុផ្សំនៅក្នុងទឹកដោះម្តាយមានលក្ខណៈពិសេសណាស់ដែលជំនួយដល់ការរីកលូតលាស់ផ្នែកខួរក្បាល និងភ្នែកយ៉ាងប្រសើរ ដែលម្សៅទឹកដោះគោទូទៅមិនបានផ្សំបញ្ចូលនោះទេ។

ទឹកដោះដំបូង មានគុណប្រយោជន៍ខ្លាំងណាស់ ដែលឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការរបស់ទារកទើបនឹងកើត។​ ទឹកដោះដំបូងនេះ ប្រៀបដូចជាឱសថដ៏សក្តិសិទ្ធិសម្រាប់ប្រព័ន្ធការពារសរីរាង្គកាយប្រឆាំងទៅនឹងមេរោគ និងបរិស្ថានជុំវិញខ្លួនរបស់ទារក ហើយក៏មាននាទីដាស់ប្រព័ន្ធផ្លូវរំលាយអាហារឲ្យចាប់ផ្តើមដំណើរការ។ វាមានផ្ទុកសារធាតុស្ករតិចតួចបំផុត ដែលអាចរក្សាលំនឹងជាតិស្កររបស់ទារកបានយ៉ាងសមស្រប។ ចាប់ពីថ្ងៃទីពីរ ក្រោយសម្រាល ទឹកដោះម្តាយត្រូវបានកើនទាំងបរិមាណ និងគុណភាព ដែលផ្ទុកសារធាតុគ្លុយស៊ីត (ស្ករ) កើនឡើង រីឯសារធាតុប្រូតេអ៊ីនត្រូវបានថយចុះបន្តិច ហើយខ្លាញ់ លីពីត កាន់តែសម្បូរបែបជាងមុន។


Chess

តាមលោកវេជ្ជបណ្ឌិត Kamel Bargaoui នាទីក្រុងប៉ារី បានណែនាំម្តាយឲ្យបំបៅដោះកូនរយៈពេល៦ខែដំបូង ព្រោះទារកអាចទាញយកប្រយោជន៍ពីទឹកដោះម្តាយបានយ៉ាងពេញលេញ។ អំឡុងពេលនេះទារកមានការរីកលូតលាស់ខ្លាំង ហើយជារយៈពេលដែលងាយរងគ្រោះថ្នាក់ពីមេរោគ និងជំងឺផ្សេងៗ។ ម៉្យាងវិញទៀត វាបានជម្រុញដល់គុណភាពទឹកដោះ សម្រាប់ការចិញ្ចឹមសរីរាង្គកាយទារក។

ប្រសិនបើលោកអ្នកនាងបំបៅកូនលាយជាមួយនឹងម្សៅទឹកដោះគោ ទារកងាយនឹងងាកទៅរកការបៅនឹងក្បាលដបណាស់ ព្រោះទារកមិនត្រូវការប្រឹងជញ្ជក់។ ប្រសិនបើអ្នកជាម្តាយកំពុងពរពោះកូនបន្ទាប់ ក្នុងរយៈពេលដែលកូនមិននៅតូចនៅឡើយ គួរគប្បីកុំបំដៅដោះកូនអ្វី ព្រោះពេលពរពោះ ស្រ្តីត្រូវបញ្ចេញអ័រម៉ូនខ្លាំង។

ដកស្រង់ និងកែសម្រួលដោយ វេជ្ជបណ្ឌិត ស៊ិន គីមហេង

ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក

សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា