សេចក្តីប្រកាសព័ត៌មាន! មន្ត្រីជាន់ខ្ពស់កម្ពុជា​ បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី ដែលផ្ទុកកូវីដ១៩ កាលពីថ្ងៃ៣០កន្លងទៅ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា " កាលពីថ្ងៃទី ៣០ ខែវិច្ចិកា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូមកបមពេញទស្សនៈកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលឯកឧត្តម និងប្រតិភូបានទៅដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ ១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីមានលទ្ធផលវិជ្ជមាន"។

សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនប័ត្របញ្ជាក់ថាគ្មានកូនវីដ១៩ មុនពេលចេញដំណើរមកដល់កម្ពុជា។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ១៩ និងដាក់ឱ្យនៅដោយឡែកតាមការកំណត់របស់ក្រសួងសុខាភិបាល៕

123268785_2068960326567877_5342773035594427689_o

123212876_2846324925600337_4747388002894905358_o


123337132_2640011949624011_4816644094195211277_o

123458946_2640011939624012_4068762275240281502_o

123465661_2846324915600338_8299693805468081939_o