ដល់ខែស្តៅហើយតើ! ល្វីងបន្តិចមែនតែជាថ្នាំ អ្នកចេះញ៉ាំដឹងតែទទួលបានប្រយោជន៍សុខភាពខ្លាំងលើសពីអ្នកដទៃត្រង់ចំណុចនេះ!

ស្តៅ មិនត្រឹមតែជាប្រភេទបន្លែអន្លក់ដ៏ពេញនិយម និងសម្រាប់ធ្វើជាញាំដ៏ឆ្ងាញ់ពិសាទេ តែរុក្ខជាតិដ៏ល្វីងមានជាតិនេះ ត្រូវបានគេប្រើជាថ្នាំបែបឱសថបុរាណជាយូរណាស់មកហើយ។ តែគួរឱ្យស្តាយ មានមនុស្សមួយចំនួនបែរជាមិនចេះទទួលទានបន្លែមួយនេះទៅវិញ ដោយសារតែវាមានរសល្វីងបែបនេះ។

បើទោះជាយ៉ាងនេះក្តីក៏មានមនុស្សមិនតិចដែរ ដែលបានដឹងពីប្រយោជន៍នៃបន្លែស្តៅមួយនេះ ហើយអ្នកដែលចេះទទួលទានវា ថែមទាំងមានសុខភាពល្អលើសគេ និងមានប្រយោជន៍ផ្នែកសុខភាពជាច្រើនផងដែរ។

 

11 1

 

ដូច្នេះចង់ដឹងថាស្តៅមានប្រយោជន៍សុខភាពបែបណាមកតាមដានទាំងអស់គ្នា៖

 

# គុណប្រយោជន៍នៃបន្លែស្តៅ

 

១. ផ្កាខ្ចីៗរបស់ស្តៅ ជួយព្យាបាលអាការៈពិសក្នុងឈាម ហៀរសំបោរ ឈឺបំពង់ក។

 

២. ត្រួយ វាជួយព្យាបាលជំងឺឬសដូងបាត ព្យាបាលពិសក្នុងតម្រងនោម។

 

៣. សំបកខ្ចីៗ អាចព្យាបាលជំងឺគ្រុនផ្តាសាយ រាគរូស បង្កើនចំណង់អាហារ។

 

៤. ទងរបស់វា អាចព្យាបាលជំងឺគ្រុនចាញ់។

 


Neem Leaves And Flowers

 

៥. សាច់បន្ទាប់ពីសំបកអាចជួយព្យាបាលអាការៈរលាកក្នុងប្រម៉ាត់។

៦. ជ័រ របស់វាអាចជួយព្យាបាលអាការៈពិសក្តៅគ្រប់ប្រភេទ។

 

៧. ស្នូលខាងក្នុងដើមស្តៅ ក៏អាចជួយធ្វើឱ្យសរសៃឈាមមានដំណើរការល្អ បន្ថយស្លេស ក្អួត។

៨. ឫសវាជួយព្យាបាលជំងឺរលាកស្បែក បន្ថយកំហាក ដែលមាននៅក្នុងទ្រូងផងដែរ។

៩. ស្លឹក និងផ្លែ ប្រើជាថ្នាំសំលាប់សត្វល្អិត។

 

5 4 1024x576

 

១០. សារធាតុចត់ៗរបស់ស្តៅ អាចប្រើជាថ្នាំកាពារជំងឺបេះដូង។

១១. សំបកនៅជុំវិញឫសរបស់វា ជួយបន្ថយជំងឺអាឡែកស៊ីស្បែក បំបាត់ក្អក ក្អួត។

១២. ប្រេងចម្រាញ់ចេញពីផ្លែស្តៅ ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺនៅលើស្បែក និងថ្នាំសម្លាប់សត្វល្អិត បានយ៉ាងមានប្រសិទ្ធភាព៕

 

E0b8aae0b8b0e0b980e0b894e0b8b2