ឆ្ងល់មែនទេ! ហេតុអ្វីបានជាការស្ងាប​ចេះតែឆ្លងតាមគ្នាចឹង?

គ្រាន់តែនិយាយដល់រឿងស្ងាប ក៏យើងនេះស្រាប់តែស្ងាប១ដងរួចទៅហើយ។ យ៉ាងណាមិញ ការស្ងាបនេះវាគឺកើតបីធម្មជាតិ មិនថាយើងជាមនុស្សនោះទេ សូម្បីតែសត្វក៏ស្ងាបផងដែរ ដូច្នេះ អ្នកក៏មិនគួរនឹងព្យាយាមទប់ ឬបញ្ឈប់វានោះឡើយ ព្រោះវានឹងកើតឡើងហើយ វាក៏ជាតម្រូវការនៃរាងកាយយើងផងដែរ។

វាជាសកម្មភាពមួយដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស និងមិនអាចគ្រប់គ្រងបាននោះឡើយ សូម្បីតែគ្រាន់តែយើងសម្លឹងឃើញអ្នកផ្សេងស្ងាប ទោះនៅរយៈចម្ងាយឆ្ងាយយ៉ាងណាពីយើង ក៏អាចជម្រុញឱ្យយើងស្ងាបបន្តកន្ទុយពីគេដែរ។

149182

មានទ្រឹស្តីជាច្រើនដែលបញ្ជាក់ពីមូលហេតុដែលមនុស្សតែងតែស្ងាប។ ទ្រឹស្តីដ៏មានប្រជាប្រិយមួយគឺថា ការស្ងាបជួយរាងកាយរបស់អ្នកឱ្យមានអុកស៊ីសែនច្រើន។ ប៉ុន្តែទ្រឹស្តីនេះភាគច្រើនត្រូវបានបង្អាក់ មិនអាចយកជាការត្រូវ១០០%នោះឡើយ។ ប៉ុន្តែយ៉ាងណាក្ដី មនុស្សភាគច្រើនតែងតែគិតថា ការស្ងាប គឺជាសញ្ញាមួយបង្ហាញថា ខ្លួនកំពុងតែងងុយ ហេវហត់ អស់កម្លាំងទៅវិញ។

319227_2200 732x549

តែជាក់ស្ដែង ពេលខ្លះអ្នកបែរជាស្ងាបទោះបីអ្នកមិនងងុយ ឬមិននឿយហត់ក៏ដោយ ទ្រឹស្តីដែលទ្រទ្រង់វិទ្យាសាស្រ្តបានបង្ហាញអំពីមូលហេតុដែលយើងចេះតែស្ងាប គឺជាបទប្បញ្ញត្តិសីតុណ្ហភាពនៃខួរក្បាល។

ប្រភពការសិក្សាឆ្នាំ ២០១៤ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិសរីរវិទ្យា និងអាកប្បកិរិយាបានមើលទម្លាប់នៃការស្ងាបរបស់មនុស្ស ១២០ នាក់ ហើយបានរកឃើញថា ការស្ងាបរបស់មនុស្សច្រើនបំផុតគឺ ច្រើនតែស្ថិតនៅក្នុងរដូវរងា ប្រសិនបើសីតុណ្ហាភាពខួរក្បាលនៅឆ្ងាយពីបទដ្ឋាននេះខ្យល់ស្រូបចូលអាចជួយឱ្យវាចុះត្រជាក់។

300252bb 3ca8 4fe5 901d C345b2d7d43a

មូលហេតុមួយទៀតដែលអ្នកអាចស្ងាបបាន គឺដោយសារតែរាងកាយចង់ដាស់ខ្លួនវា។ ចលនាជួយលាតសន្ធឹងសួត និងជាលិការបស់ពួកគេ ហើយវាអនុញ្ញាតឱ្យរាងកាយអាចបត់បែន សាច់ដុំ និងសន្លាក់បាន។ វាក៏អាចបង្ខំឈាមឆ្ពោះទៅមុខ និងខួរក្បាលរបស់អ្នកដើម្បីបង្កើនការប្រុងប្រយ័ត្នផងដែរ។

តើការស្ងាប ជាអាការឆ្លងពិតមែនទេ?

ជាការពិត ការស្ងាបគឺពិតជាមានការឆ្លងរាលដាលលឿនពិតមែន សូម្បីតែការមើលវីដេអូឃើញគេស្ងាប ក៏អាចឱ្យយើងស្ងាបតាមបានដែរ។

20190107_5

វិធីដើម្បីបញ្ឈប់ការស្ងាប ៖


១. ព្យាយាមដកដង្ហើមឱ្យវែង

ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនអ្នកកំពុងចង់ស្ងាបខ្លាំង សូមសាកល្បងធ្វើលំហាត់ដោយដកដង្ហើមវែងៗតាមច្រមុះរបស់អ្នក។ រាងកាយរបស់អ្នកប្រហែលជាត្រូវការអុកស៊ីសែនបន្ថែម។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ក៏បានរកឃើញថា ការដកដង្ហើមតាមច្រមុះបានថយចុះច្រើន ដូច្នេះ អ្នកគួរតែបន្ថែមការដកដង្ហើមឱ្យបានវែងៗ។

124310991 Sleepy Asian Woman Yawning

២. ធ្វើចលនា

ការបំបែកទម្លាប់មួយ ក៏អាចជួយជម្រុញខួរក្បាលអ្នកបានច្រើនដែរ។ អារម្មណ៍ធុញទ្រាន់ និងស្ត្រេសមានទំនោរធ្វើឱ្យមនុស្សស្ងាបកាន់តែច្រើន។ ការស្ងាបច្រើនពេក ក៏អាចបណ្តាលមកពីការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ឬឆ្លងកាត់ការបន្សាបជាតិអាភៀន។

The Word That Makes 55 Of People Yawn When They Read It Ft

៣. ភាពត្រជាក់ខ្លួនអ្នកធ្លាក់ចុះ

អ្នកក៏អាចសាកល្បងដើរនៅខាងក្រៅ ឬស្វែងរកកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាង។ ប្រសិនបើអ្នកមិនមានពេលវេលាដើម្បីធ្វើដូចនេះទេ អ្នកគួរតែផឹកទឹកត្រជាក់ ឬញុំាអាហារសម្រន់ដូចជាផ្លែឈើ ឬការ៉ុតឱ្យបានច្រើន។

Woman Yawning

កំណត់សម្គាល់អត្ថន័យនៃការស្ងាប ៖ ស្ងាប គឺជាអាការៈធម្មជាតិមួយរបស់មនុស្សយើង ជាទូទៅ​មនុស្ស​ម្នាក់ៗ អាច​ស្ងាប​ដល់​ទៅ២៤ម៉ឺន​ដង​ក្នុង​មួយ​ជីវិត។ មនុស្សយើងស្ងាបនៅពេលដែលយើងមានអារម្មណ៍ថាងងុយគេង ធុញ ហត់នឿយ ​និងអស់កម្លាំងជាដើម និងជាទម្លាប់គឺនៅពេលដែលមនុស្សនៅក្បែរអ្នកស្ងាបនោះ យើងក៏នឹងស្ងាបតាមដែរ។ ការស្ងាប ពិតជាឆ្លងយ៉ាងលឿនរហ័ស ដែលជាអាការៈមួយយើងពិបាននឹងទប់ ឬបញ្ឈប់ពិតមែន៕

Yawning 780x405

ប្រភព ៖ healthline / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)