អត្ថប្រយោជន៍ទាំង១១យ៉ាង ដែលទទួលបានពីការទទួលទាន​ បន្លែសាឡាត់

បន្លែសាឡាត គឺជាអាហារដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជាពិសេសគឺ សម្រាប់អ្នកដែលចង់បានរាងស្អាត និងជួយថែរក្សារាងឱ្យកាន់តែល្អប្រសើរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង១១យ៉ាង ដែលអ្នកនឹងទទួលបានពីការទទួលទានបន្លែសាឡាត់។

76935987_3061992437149886_6637735917173866496_o

១. ជំរុញដល់ការដុតរំលាយអាហារកាន់តែលឿនមុន ជាពិសេសគឺការស្រូបជីវជាតិពីចំណីអាហារផ្សេងៗកាន់តែល្អ។

២. ជំនួយសរសៃឈាម ពង្រឹងសុខភាពសរសៃឈាម និងជាលិកាបេះដូងថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

៣. ប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម ការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ ជាពិសេសគឺជំងឺមហារីក (ច្របាច់ក្រូចឆ្មារ)។

76939196_3061992297149900_5065535667862241280_n

៤. ថែរក្សាសុខភាពភ្នែក ទប់ស្កាត់ ជំងឺភ្នែកស្ងួត ជំងឺខ្វាក់មាន់ ភ្នែកឡើងបាយ និងជំងឺបាត់បង់កម្រិតការមើលឃើញនៅពេលដែលមានវ័យជរា។

៥. ជំនួយប្រព័ន្ធរំលាយអាហារ ល្អបំផុតសម្រាប់សុខភាពក្រពះពោះវៀន ការពារជំងឺទល់លាមក

៦. អាហារល្អបំផុតសម្រាប់អ្នកធាត់ ដោយជួយសម្រករាង ដោយសារតែវាមានកម្រិតជាតិខ្លាញ់ទាបបំផុត ថែមទាំងជួយធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានចំណីអាហារផ្តេសផ្តាសផងដែរ។

77374647_3061992160483247_9156995254325346304_o


៧. ជួយឱ្យស្បែកមានសំណើម និងស្រស់ស្អាត ការពារស្បែកស្ងួត ស្រអាប់ ស្រស់ស្អាត។

៨. ពង្រឹងសាច់ដុំ និងឆ្អឹង។

៩. ផ្តល់ជាតិខ្លាញ់ល្អ។

១០. គ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយ ការពារលើសកម្រិតជាតិស្ករ ឬការកើតជំងឺទឹកនោមផ្អែម។

១១. ជំនួយក្រចកឱ្យរឹងមាំ ថែមទាំងការពារការបាក់ផុយស្រួយនៃក្រចក។

78548757_3061992227149907_5204069335483547648_n

ចំណាំ៖ ដើម្បីទទួលបានប្រយោជន៍ ពីអាហារប្រភេទសាឡាត់ អ្នកគួរតែធ្វេី​ ឬទិញសាឡាត់ដែលធ្វេីពីបន្លែពណ៌បៃតង​ បន្លែសុខភាព​ អាចលាយជាមួយត្រី​ ឬត្រីសាម៉ុន​ ជាពិសេសចៀសវាងការប្រើប្រាស់ទឹកជ្រលក់ (Dressing) ដែលមានជាតិគ្រីម ឈីស ឬប័រម៉ាយ៉ូណេសពេក ដោយគួរតែប្រើប្រាស់ប្រេងអូលីវ ក្រូចឆ្មារលឿង/ក្រូចឆ្មារធម្មតា និងទឹកខ្មេះបែបធម្មជាតិទើបល្អចំពោះសុខភាពជាង។ ម្យ៉ាងទៀតបន្លែដែលយកមករៀបចំជាអាហារសាឡាត់ត្រូវតែជ្រើសបន្លែធម្មជាតិគ្មានជាតិគីមី និងត្រូវលាងទឹកឱ្យបានស្អាតល្អផង៕

78763603_3061992143816582_6597343373252624384_o

78900375_3061992250483238_2579913329162059776_o

លោកវេជ្ជៈបណ្ឌិត ៖ កោះ ស៊ីណា / បន្ទប់ពិគ្រោះ និងព្យាបាលជំងឺគោកធ្លក