ទម្លាប់អាក្រក់ទាំង ៣ យ៉ាង ដែលធ្វើឱ្យអ្នកកើតជំងឺបេះដូងលឿនបំផុត

ទម្លាប់អាក្រក់ទាំងនេះ កំពុងតែបំផ្លាញបេះដូង ហើយវានឹងធ្វើឱ្យអ្នកមានជំងឺបេះដូង អាចប៉ះពាល់ដល់អាយុជីវិតអ្នកយ៉ាងឆាប់ៗរហ័ស។

១. របៀបរស់នៅខ្ជិល

Depositphotos_19311847 Stock Photo Overweight Slob Watching Tv

ទម្លាប់នៃភាពអសកម្ម នឹងធ្វើឱ្យរាងកាយរបស់អ្នកនឿយហត់ ធ្វើឱ្យពិបាកក្នុងការធ្វើចរាចរឈាម។ ក្នុងពេលជាមួយគ្នានេះ ក៏ធ្វើឱ្យរាងកាយស្ថិតក្រោមសម្ពាធធ្ងន់ បង្កឱ្យមានការភ័ន្តច្រឡំ និងជំងឺលើសឈាម។ នេះក៏នឹងនាំឱ្យមានការគាំងបេះដូង និងបញ្ហាសរសៃឈាមខួរក្បាល ជំងឺដាច់សរសៃឈាម ខួរក្បាលសម្រាប់អ្នក។

ដូច្នេះអ្នកត្រូវបង្កើនការហាត់ប្រាណតាមមធ្យោបាយណាក៏ដោយ និងចៀសវាងការសម្រាករយៈពេលយូរ ដើម្បីឱ្យឈាមរត់បានល្អ និងកាត់បន្ថយការកកើតកំណកឈាមទៅលើបេះដូង និងសម្ពាធឈាមរបស់អ្នក។ ជាមធ្យមអ្នកគួរតែហាត់ប្រាណរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ ដោយការដើរ ឬរត់ហាត់ប្រាណនឹងការពារជំងឺរ៉ាំរ៉ៃជាច្រើនផ្សេងទៀត។

២. ចូលចិត្តញុំាអាហារដែលមានជាតិខ្លាញ់

Screen Shot 2020 12 04 At 10.11.18 PM

ទម្លាប់នៃការញុំាខ្លាញ់ច្រើន ការញុំាអាហារចៀននឹងធ្វើឱ្យអ្នកងាយនឹងធាត់ លើសទម្ងន់ ជំងឺបេះដូង លើសឈាម។ លើសពីនេះទៀត យោងទៅតាមអ្នកជំនាញការប្រើប្រាស់ប្រេងប្រចាំថ្ងៃរបស់មនុស្សជាមធ្យម គឺប្រហែល ៤២ ក្រាម។


ការបរិភោគខ្លាញ់ច្រើនពេកនឹងងាយធ្វើឱ្យសរសៃឈាមឡើងរឹង និងបង្កឱ្យមានជំងឺសរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ដែលមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ។

ក្រៅពីនេះ នៅពេលដែលអ្នកប្រើខ្លាញ់ចៀន និងប្រេងឆាច្រើន វាក៏ជួយបង្កើនបន្ទុកលើថ្លើម និងតម្រងនោមផងដែរ មិនងាយបង្កឱ្យមានការចុះខ្សោយនៃរាងកាយ ក្រិនថ្លើមឡើយ។

៣. ញុំាប្រៃពេក

Screen Shot 2020 12 04 At 10.11.13 PM

ទម្លាប់នៃការញុំាប្រៃពេក ដូចជាការញុំាអាហារសមុទ្រច្រើននឹងធ្វើឱ្យអ្នកងាយនឹងមានជំងឺបេះដូង ជំងឺលើសឈាម និងខ្សោយតម្រងនោម។

វេជ្ជបណ្ឌិតបានរកឃើញថា ការទទួលទានរសជាតិប្រៃខ្ពស់ រំញោច និងអាចបង្កើនហានិភ័យនៃការគាំងបេះដូង។ លើសពីនេះនៅពេលប្រើអំបិលច្រើន វាងាយបង្កឱ្យមានសម្ពាធឈាមខ្ពស់ ប៉ះពាល់ដល់ចរន្តឈាម ធ្វើឱ្យអ្នកងាយនឹងដាច់សរសៃឈាមខួរក្បាល។

ដូច្នេះដើម្បីការពារសុខភាពអ្នក គួរតែកំណត់ការទទួលទានអំបិលហួសកម្រិត។ យោងតាមអ្នកជំនាញអាហារូបត្ថម្ភ មនុស្សពេញវ័យដែលមានសុខភាពល្អធម្មតា គួរទទួលទានអំបិលតែ ៥ ក្រាមក្នុងមួយថ្ងៃ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)