អ្នកចូលចិត្តញ៉ាំហឹរត្រូវអាន! គុណសម្បត្តិ និងគុណវិបត្តិ ចំពោះអ្នកចូលចិត្តញ៉ាំអាហារហឹរ!

មានម្ហូបអាហារខ្លះមានរសជាតិហឹរណាស់ដែលចុងភៅត្រូវរបាំងមុខពេលចំអិនដើម្បីការពារភ្នែកកុំអោយប្រហាយ។ ការបរិភោគអាហារហឹរមានឥទ្ធិពលដែលមិនអាចប្រកែកបានលើរាងកាយទាំងមូល។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងពីគុណប្រយោជន៍ជាវិជ្ជមាន និងអវិជ្ជមានដែលអ្នកញ៉ាំនឹងត្រូវប្រឈមមុខ។

យោងតាមឯកសារបរទេសដែល Knongsrok ធ្វើការប្រែសម្រួលបានរកឃើញឥទ្ធិពលមួយចំនួនដែលកើតឡើងចំពោះរាងកាយរបស់យើងនៅពេលដែលយើងញ៉ាំអាហារហឹរ។

1. ធ្វើឱ្យអ្នកស្រកទម្ងន់

What Happens to Your Body When You Eat Spicy Food

© shutterstock.com ,© depositphotos.com

ការបរិភោគអាហារហឹរគឺជាមធ្យោបាយងាយស្រួលក្នុងការដុតបំផ្លាញជាតិខ្លាញ់មួយចំនួនពីរាងកាយរបស់យើង។ គ្មានអ្វីដែលអាចជំនួសការធ្វើលំហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អនោះទេ ប៉ុន្តសារធាតុដែលមាននៅក្នុងម្ទេសត្រូវបានគេស្គាល់ថាវាកបង្កើនក្នុងការចំណាយថាមពល និងបន្ថយជាតិខ្លាញ់ក្នុងខ្លួន។

2. ភាពអត់ធ្មត់ចំពោះការឈឺចាប់នឹងកើនឡើង

What Happens to Your Body When You Eat Spicy Food

© shutterstock.com ,© depositphotos.com ,© depositphotos.com

វាពិបាកជឿបន្តិច ព្រោះការបរិភោគអាហារហឹរគឺធ្វើឱ្យយើងក្តៅមាត់សម្រាប់ខ្លួនឯងផ្ទាល់។ ទោះយ៉ាងណាក៏ដោយអ្នកឯកទេសណែនាំថា capsaicin អាចកំណត់គោលដៅសារធាតុពិសេសមួយនៅក្នុងខួរក្បាលរបស់យើងដែលទទួលខុសត្រូវចំពោះអារម្មណ៍ឈឺចាប់។ វាបញ្ឆោតខួរក្បាលរបស់យើងឱ្យរំលងការឈឺចាប់ដែលជាលក្ខណៈពិសេសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តហឹរ។

3. ប្រព័ន្ធភាពស៊ាំនឹងកាន់តែប្រសើរឡើង

What Happens to Your Body When You Eat Spicy Food

© shutterstock.com ,© depositphotos.com ,© shutterstock.com

ពេលយើងកំពុងរីករាយនឹងញ៉ាំអាហារហឹរ រាងកាយពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមានប្រយោជន៍ជាពិសេសក្នុងរដូវផ្តាសាយ ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មការពារយើងពីមេរោគដែលវាយប្រហារលើខ្លួនរបស់យើង។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍នៅក្រោមអាកាសធាតុគ្របដណ្តប សូមចំអិនអាហារជាមួយម្ទេសដើម្បីរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យកាន់តែរឹងមាំ។

4. មានឱកាសធ្វើឱ្យអ្នកនឹងរស់នៅបានយូរ

What Happens to Your Body When You Eat Spicy Food

© shutterstock.com ,© shutterstock.com

ការសិក្សានេះបានបង្ហាញថាអ្នកដែលបរិភោគអាហារហឹរ ៦-៧ ថ្ងៃក្នុងមួយសប្តាហ៍មានអត្រាមរណភាពទាបជាង ១៤% ។ ការស្រាវជ្រាវបានសង្កេតឃើញអ្នកចូលចិត្តហឹរដោយឯករាជ្យពីកត្តាហានិភ័យផ្សេងៗ ដូច្នេះអាហារហឹរនឹងមិនជួយអ្នកដែលមានរបៀបរស់នៅមិនមានសុខភាពល្អឡើយ។

5. ការប្រើប្រាស់ស្កររបស់អ្នកនឹងថយចុះ

What Happens to Your Body When You Eat Spicy Food

© shutterstock.com ,© depositphotos.com ,© depositphotos.com

វាមិនមែនជារឿងអាថ៌កំបាំងទៀតទេចំពោះជាតិស្ករដែលគ្រប់គ្នាដឹងថាវាពិតជាផ្តល់ផលអាក្រក់សម្រាប់សុខភាព​ ប៉ុន្តែការកាត់បរិមាណរបស់ស្ករវាមិនងាយស្រួលទេ។ អ្នកជំនាញនិយាយថាការបន្ថែមមុខម្ហូបហឹរទៅក្នុងបញ្ជីមុខម្ហូបរបស់អ្នកពីមួយពេលទៅមួយពេលអាចជួយប្រឆាំងនឹងការចង់ញ៉ាំអាហារផ្អែម។


វាស្រដៀងនឹងការផឹកទឹកក្រូចមួយកែវបន្ទាប់ពីដុសធ្មេញរបស់អ្នក - បន្ទាប់ពីញ៉ាំអ្វីដែលមានរសជាតិហិរយើងនឹងមិនចង់ញ៉ាំអាហារផ្អែមនោះទេ។

6. ការដឹងរសជាតិនឹងរងផលប៉ះពាល់

What Happens to Your Body When You Eat Spicy Food

© depositphotos.com ,© shutterstock.com

អណ្តាតរបស់អ្នកនឹងក្លាយជាផ្ទាំងស៊ីបដំបូងដែលទទួលបាននូវផលប៉ះពាល់អវិជ្ជមានពីអាហារហឹរ។ អ្នកនឹងមានអារម្មណ៍ថាអណ្តាតនឹងបិបាកតេស្ត៍រសជាតិ​ ហើយនេះមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ វានឹងក្លាយជាការរលាកពិតប្រាកដ។

ដោយសារតែហឹរ អ្នកនឹងមិនអាចភ្លក្សរសជាតិបានច្រើនដូចមុននោះទេ ប៉ុន្តែកុំបារម្ភអីវាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ អ្នកនឹងទទួលរសជាតិដូចដើមឡើងវិញ លើកលែងតែអ្នកញ៉ាំអាហារហឹរច្រើនពេកជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរ។

7. វាអាចបង្កឱ្យមានប្រតិកម្មអាលែហ្សី

What Happens to Your Body When You Eat Spicy Food

អ្នកខ្លះនៅពេលពួកគេញ៉ាំហឹរ ផ្ទៃមុខរបស់ពួកគេហើម និងរមាស់នៅពេលព្រឹកបន្ទាប់ពីញ៉ាំអាហារហឹរ។ នេះអាចកើតឡើងដោយសារតែម្ទេសដែលទំនងជាបង្កឱ្យមានអាឡែរហ្សី។ ចំពោះមនុស្សខ្លះ ប្រតិកម្មនេះគ្រាន់តែជាប្រតិកម្មធម្មជាតិរបស់រាងកាយចំពោះគ្រឿងទេសប៉ុណ្ណោះ។ ដើម្បីយល់ពីមូលហេតុដែលវាកើតឡើង និងវិធីការពារវាចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

8. បញ្ហាក្រពះរបស់អ្នកអាចកាន់តែយ៉ាប់ទៅ ៗ

What Happens to Your Body When You Eat Spicy Food

© depositphotos.com ,© depositphotos.com

ប្រសិនបើអ្នកមានបញ្ហាក្រពះ ការបរិភោគអាហារហឹរគឺជាគំនិតមិនល្អនោះទេ។ ដំបូងវាអាចធ្វើឱ្យអ្នកក្រហាយក្នុងពោះ។ មូលហេតុគឺ capsaicin ដែលជះឥទ្ធិពលជាវិជ្ជមានដល់រាងកាយ ប៉ុន្តែនិយាយជាទូទៅគឺឱ្យក្រហាយក្រពះ។ លើសពីនេះទៀតវាអាចបណ្តាលឱ្យមានការរលាកក្រពះ ឬប្រសិនបើអ្នកមានបញ្ហាក្រពះរួចហើយនឹងធ្វើឱ្យក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរ។

9. វាអាចបង្កើនការក្រហាយទ្រូង

What Happens to Your Body When You Eat Spicy Food

ម្ទេសមានរួមបញ្ចូលគ្នានៃអាស៊ីតហើយនៅពេលដែលយើងញ៉ាំវាច្រើន ស្រទាប់ក្រពះរបស់យើងចាប់ផ្តើមក្តៅ។ ស្ថានភាពនេះអាចកាន់តែអាក្រក់ទៅ ៗ ហើយក្លាយទៅជារ៉ាំរ៉ៃក្នុងរយៈពេលវែង។ ដូច្នេះវាមិនមែនរឿងល្អនោះទេដែលអ្នកញ៉ាំអាហារហឹរ ហើយព្រមជាមួយនឹងអាហារក្តៅថែមទៀតនោះ។ ប្រសិនបើអ្នកកំពុងមានបញ្ហាក្រហាយទ្រូងរួចទៅហើយសូមព្យាយាមញ៉ាំទឹកដោះគោ ឬញ៉ាំការ៉េមដើម្បីបន្ថយកម្តៅ។

តើអាហារហឹរជាមុខម្ហូបដែលអ្នកចូលចិត្តមែនទេ? តើអាហារហឹរមួយណាដែលអ្នកតែងតែញ៉ាំ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside