អាហារ៥មុខ ជួយដុតជាតិខ្លាញ់ដែលលើស បានយ៉ាងមានប្រសិទ្ធិភាព!

អាហារ ៥ មុខខាងក្រោមពិតជាល្អសម្រាប់សុខភាពរបស់អ្នក ក្នុងការផ្តល់នូវវីតាមីនជាតិសរសៃ និងជួយឱ្យអ្នកស្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

១. ស៊ុតជាមួយសណ្តែក

1382540811716

ប្រសិនបើអ្នកចង់ឱ្យខ្លួនអ្នកមានរាងស្វែល ស្គមស្អាត អ្នកត្រូវតែកំណត់លើអាហារពេលព្រឹកដែលមានសុខភាពល្អ។ ដោយសារនេះជាគន្លឹះក្នុងការសម្រកទម្ងន់ការបរិភោគនំបុ័ង ជាមួយនឹងប៊ឺដែលធ្វើពីប្រេងរុក្ខជាតិ គឺពិតជាមិនមែនជាវិធីល្អបំផុតទេ។

សម្រាប់អ្នកដែលមានសុខភាពល្អ និងសកម្មដោយគ្មានជាតិខ្លាញ់ អ្នកញុំាស៊ុតផ្សំជាមួយសណ្តែក និងម្រេចល្អបំផុត។ នៅក្នុងសមាសភាពនៃស៊ុត មានបន្ថែមប្រូតេអ៊ីនទៅក្នុងរបបអាហាររបស់អ្នក និងជួយកុំឱ្យអ្នកឃ្លាននៅពេលថ្ងៃ រីឯសណ្តែក និងម្រេចបន្ថែមជាតិសរសៃចាំបាច់ ដែលល្អសម្រាប់រាងកាយ និងមិនមានជាតិខ្លាញ់ខ្ពស់។

២. សាឡាត់បន្លែបៃតងជាមួយផ្លែបឺរ

Screen Shot 2021 01 02 At 8.10.32 PM

នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃបន្លែស្លឹកបៃតងដូចជា ខាត់ណា ស្ពៃ ស្លឹកសាឡាត់ និងស្ពៃខ្មៅមានកាឡូរីទាប និងមានសារធាតុចិញ្ចឹមខ្ពស់។

លើសពីនេះទៀតនៅក្នុងបន្លែបៃតង និងផ្លែបឺរ សម្បូរទៅដោយជាតិកាល់ស្យូមដែលជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើស។ ប៉ុន្តែគ្រាន់តែញុំាបន្លែពណ៌បៃតងអាចនឹងធ្វើឱ្យអ្នកចង់ញុំាច្រើន។ ដូច្នេះអ្នកបន្ថែម និងអាហារពេលព្រឹករបស់អ្នកផ្លែបឺរ។ មូលហេតុគឺខ្លាញ់ល្អនៅក្នុងផ្លែបឺរក៏ជួយការពារភាពឃ្លានផងដែរ។

៣. ខាត់ណាផា្កស្ពជាមួយប្រេងអូលីវ


Smoky Roasted Cauliflower Close 2

មុខម្ហូបមួយដែលជួយឱ្យអ្នកស្រកទម្ងន់បានល្អ និងមានរាងស្គមគឺថាខាត់ណាផា្កស្ពពណ៌សគឺជាលំពែង។ ខាត់ណាផា្កស្ពមានតែ ២៥ កាឡូរីក្នុង ១០០ ក្រាម និងមានសន្ទស្សន៍គ្លីសេកទាបល្មម ដូច្នេះបន្លែនេះគួរតែត្រូវបានដាក់បញ្ចូលក្នុងអាហារប្រចាំថ្ងៃ។ អ្នកអាចប្រើប្រេងអូលីវបន្តិចបន្តួច ដើម្បីចៀន និងរីករាយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់នេះដោយមិនចាំបាច់បារម្ភពីការលើសខ្លាញ់ឡើយ។

៤. ផ្លែប៉ោម និងគ្រាប់ធញ្ញជាតិ (Pistachios)

Appleandstringcheese

នៅពេលអ្នកចង់ស្រកទម្ងន់ដើម្បីចៀសវាងភាពអត់ឃ្លានពេលថ្ងៃត្រង់ សូមសាកល្បងញុំាគ្រាប់ Pistachios និងផ្លែប៉ោម។ មូលហេតុគឺថានៅក្នុងសមាសធាតុដែលមានជីវជាតិរបស់ផ្លែប៉ោមផ្តល់នូវជាតិសរសៃចាំបាច់ Pistachios គឺជាគ្រាប់កាឡូរីទាបបំផុតមួយហើយសម្បករឹងរបស់វា ធានាថាអ្នកនឹងមិនអាចបរិភោគបានទេ។

៥. ដំឡូងជ្វាដុត និងត្រីសាលម៉ុន

Grilled+Salmon,+Sweet+Potatoes+&+Greens

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ត្រីសាម៉ុនមានការរួមផ្សំដ៏ល្អឥតខ្ចោះ នៃខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនដែលមានសុខភាពល្អ។ សមាសធាតុអូមេហ្គា ៣ ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនប្រូតេអ៊ីនការពារអ្នកពីការឃ្លាន។

ប៉ុន្តែប្រសិនបើអ្នកទទួលទានត្រីសាលម៉ុនតែមួយមុខមិនគ្រប់គ្រាន់ទេ សូមព្យាយាមផ្សំជាមួយដំឡូងជ្វាដុត ដើម្បីជួយឱ្យអ្នកឆ្អែត និងផ្តល់បរិមាណជាតិសរសៃចាំបាច់សម្រាប់រាងកាយរបស់អ្នក៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)