ទម្លាប់ល្អទាំង១០នៃការធ្វើការ!

ធ្វើការងារមួយថ្ងៃតើពេលណាទៅទើបចាត់ទុក្ខថាចប់សព្វគ្រប់?និយាយចំពោះក្រុមហ៊ុនខ្នាតតូចវិញ ចម្លើយគឺ “ ធ្វើមិនចប់ជារៀងរហូត”

ដល់ថ្នាក់សូម្បីតែនៅក្នុងដៃថ្នាក់អ្នកគ្រប់គ្រងក៏នៅមានការងារមួយគំនរមិនទាន់ធ្វើផងដែរ។ ដើម្បីរក្សារតុល្យភាពសុខភាពរវាងជីវភាពផ្ទាល់ខ្លួននិងការងារ បុគ្គលិកត្រូវរៀនចេះអំពីការរក្សារប្រសិទ្ធភាពខ្ពស់នៅក្នុងអំឡុងពេលធ្វើការ ហើយអាចចាកចេញពីតុធ្វើការនៅក្នុងពេលវេលាសមស្រប។

បើធ្វើមិនដល់ចំនុចនេះទេ បណ្តាលឲ្យកម្លាំងស្មារតីរបស់អ្នកមិនល្អ ការច្នៃប្រឌិតក៏ធ្លាក់ចុះដូចគ្នា ទីបំផុតមានគ្រោះថ្នាក់ដល់សុខភាពថែមទៀតផង។

សាកប្រើប្រាស់វិធីទាំង១០ដូចខាងក្រោម អ្នកអាចស្គាល់ការងារដែលត្រូវតែបំពេញរាល់ថ្ងៃកាន់តែច្បាស់និងរកបានយុទ្ធសាស្ត្រដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព។

Happy Employee

១.ចាប់ផ្តើមជាមួយផែនការជារៀងរាល់ថ្ងៃ

មុនពេលឆែកអ៊ីមែលឬអ៊ីមែលសារសំលេងនោះ ជារៀងរាល់១៥ នាទីដំបូងនៃថ្ងៃធ្វើការ ត្រូវសរសេររាយបញ្ជីស្តីពីកិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះ។ បន្ទាប់ពីសរសេរបានបញ្ជីចេញហើយ អ្នកនឹងដឹងដោយច្បាស់ថា តើការងារណាមួយដែលចាំបាច់ត្រូវបំពេញនៅក្នុងថ្ងៃនេះ និងការងារណាខ្លះដែលអ្នកត្រូវបំពេញនៅក្នុងថ្ងៃបន្ទាប់ តើគោលដៅដែលមានរយៈពេលវែងមានអ្វីខ្លះ?

វិធីនេះអ្នកនឹងរកឃើញកាន់តែច្បាស់អំពីបញ្ហាដែលចាំបាច់ត្រូវផ្តល់អាទិភាពដោះស្រាយមុនគេ ដើម្បីចៀសវាងត្រូវបានរឿងដែលមិនសំខាន់ធ្វើឲ្យបែកអារម្មណ៍។ ដូច្នេះ ទោះបីជាអ្នកសំរេចចិត្តបញ្ឈប់ការងារនៅពេលវេលាសមរម្យណាមួយក៏ដោយ វឌ្ឍនភាពការងារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកហើយនឹងមិនរងផលប៉ះពាល់អ្វីឡើយ។

Stack Of Documents On The Desk And Male Employee Working On Background

២.ការបែងចែកការងារ

បន្ទាប់ពីសរសេរបញ្ជីការងារហើយ ត្រូវយកចិត្តទុកដាក់ពិចារណាបន្តិចថា តើកិច្ចការណាខ្លះគឺអាចបែងចែងឲ្យសមាជិកនៅក្នុងក្រុមបាន។ ឈ្វេងយល់ពីការងារទាំងនេះឲ្យបានជាមុនរៀងរាល់ថ្ងៃ នោះនឹងឱ្យសមាជិកក្រុមចាប់ផ្តើមធ្វើការបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះគឺបង្កើនល្បឿនបញ្ចប់ការងារបានឆាប់រហ័ស។

ពួកគេដូចអ្នកអញ្ចឹងដែរ មិត្តរួមការងារក៏សង្ឃឹមថាចំពោះកិច្ចការដែលអ្នកបានរៀបចំឲ្យពួកគេធ្វើនោះគឺនឹងត្រូវឆាប់បានបញ្ចប់បានឆាប់រហ័សដូចគ្នា ប្រសិនបើអ្នកនៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយទើបរៀបចំកិច្ចការឲ្យពួកគេនោះ មិត្តរួមការងារមិនសប្បាយចិត្តនោះទេ ពីព្រោះអ្នកប្រហែលជាអាចធ្វើឲ្យគម្រោងនិងការងាររបស់ពួកគេមានភាពរញ៉េរញ៉ៃ។

Physical Working Environment

៣. គ្រប់គ្រងការរំខាន

កុំអោយអ៊ីមែល ទូរស័ព្ទនិងការប្រជុំដែលមិនបានរំពឹងទុកមុនរំខានដល់ផែនការការងាររបស់អ្នក ដូច្នេះបណ្តាលឲ្យអ្នកត្រូវធ្វើការថែមម៉ោង។ ដើម្បីគ្រប់គ្រងការរំខានទាំងនេះ អ្នកអាចសាកធ្វើតាមវិធីបែបនេះបាន៖ ឆែកមើលអ៊ីមែលរៀងរាល់ប៉ុន្មានម៉ោងម្តងតែមិនមែន១០នាទីម្តងឡើយ បើកការហៅទូរស័ព្ទទៅជាសារសំឡេង ឆ្លើយតបនឹងទូរស័ព្ទណាដែលមានលក្ខណៈបន្ទាន់។ ក្នុងរកណីអ្នកជាថ្នាក់ដឹកនាំ អាចស្នើរសុំកោះហៅការប្រជុំស្ថិតនៅក្នុងពេលវេលាសមស្របរបស់អ្នក។

Satisfied With The Work Done. Cheerful Businessman In Formalwear Holding Head In Hands While Sitting At His Desk In The Office

៤. ឆាប់ចូលធ្វើការ ឆាប់ចេញពីធ្វើការ

ការធ្វើការបន្ថែមម៉ោងកាន់តែយូរអាចនឹងមានវដ្តមិនល្អកើតឡើងគឺ៖ ធ្វើការងារដល់យប់ពេកជាទូទៅអាចឲ្យអ្នកភ្ញាក់យឺត ហើយក៏ធ្វើឲ្យការងាររបស់អ្នកធ្វើដល់យប់នោះដែរ ដូច្នេះគឺជាវដ្ត។ គួរតែនៅក្នុងមួយសប្តាហ៍បង្ខំខ្លួនឯងធ្វើការឲ្យបានលឿន ដើម្បីឆាប់ចេញពីធ្វើការបន្តិច។

ចាប់ផ្តើមធ្វើបែបនេះគឺពិបាកណាស់ ប៉ុន្តែអ្នកមិនយូរទេនឹងចាប់អារម្មណ៍ថា ឆាប់ចាប់ផ្តើមធ្វើការងារ នោះរៀងរាល់ថ្ងៃនឹងអាចឲ្យអ្នកមានពេលធ្វើផែនការការងារ ដូច្នេះអាចបង្កើនប្រសិទ្ធភាពការងាររបស់អ្នកបានមួយកំរិតទៀត។

Shutterstock_90150517 600x400

៥. កុំនៅក្នុងពេលធ្វើការធ្វើការងារផ្ទាល់ខ្លួន


មានបុគ្គលិកខ្លះមិនរឹតត្បិតខ្លួនឯងឡើយ នៅក្នុងម៉ោងធ្វើការបែរជាបែកអារម្មណ៍ទៅធ្វើការងារផ្ទាល់ខ្លួនឯងទៅវិញ ។ នៅក្នុងម៉ោងធ្វើការមិនអាចគិតដល់រឿងផ្ទាល់ខ្លួនទាល់តែសោះនោះគឺមិនអាចទៅរួចនោះឡើយ ដូច្នេះក្នុងពេលដែលត្រូវផ្ទៀងផ្ទាត់បញ្ជី ស្រាប់តែមានចិត្តនឹកឃើញទៅសរសេរកាតថ្លែងអំណរគុណ និង កិច្ចការផ្សេងៗដែលប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងការធ្វើការរៀបចំផែនការ។

រឿងតូចតាចទាំងនេះអាចនឹងប៉ះពាល់ដល់ការងាររបស់អ្នកបាន ប្រសិនបើអ្នកចំណាយពេលច្រើនលើរឿងដែលមិនទាក់ទងនឹងការងារ អញ្ចឹងពេលល្ងាចត្រូវថែមម៉ោងគឺជារឿងដែលមិនអាចជៀងផុតបានទេ។

960x0

៦. ពេលចេញពីធ្វើការមុនមួយម៉ោងទើបសារ៉េដាក់សំលេងទូរស័ព្ទរោទ៍វិញ

បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃហើយ ទូរស័ព្ទត្រូវសារ៉េដាក់ទៅជាសំលេងរោទ៍ធម្មតាវិញ ធ្វើបែបនេះទើបអាចធានាថានៅពេលដែលអ្នកធ្វើការប្រចាំថ្ងៃអាចប្រមូលអារម្មណ៍យកចិត្តទុក្ខដាក់ដោះស្រាយបញ្ហាបន្ទាន់បាន ថែមទាំងមិនបាច់ឲ្យអ្នកធ្វើការដល់យប់ឬក៏ថែមម៉ោងទៀតផង។

15309503360_22144c74d6_o

៧.ពឹងពាក់ និងទុកចិត្តលើអ៊ីមែល

ការទំនាក់ទំនងជាប្រចាំថ្ងៃច្រើនតែឆ្លងកាត់ អ៊ីមែលគឺអាចដំណើរបានហើយ មិនប្រាកដថាចាំបាច់តែខលទូរស័ព្ទនោះទេ។ ប្រើប្រាស់អ៊ីមែលអាចឲ្យអ្នកជៀសវាងពីការជជែកគ្នាតាមទូរស័ព្ទ។ ប្រាកដណាស់ មានក្រុមហ៊ុនមួយចំនួនចាំបាច់ត្រូវទំនាក់ទំនងដោយផ្ទាល់ទើបប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

20151217174457 Hiring Interview Man Woman Interviewer Office Job Career Employment Human Resources Employee Application

៨. ពិនិត្យឧបករណ៍បច្ចេកទេសរបស់អ្នក

ចំពោះកំព្យូទ័រ និងឧបករណ៍នៅក្នុងការិយាល័យបច្ចុប្បន្នមានលក្ខណៈងាយស្រួលជាខ្លាំង អាចឲ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាព ញ៉ាំងឲ្យអ្នកអាចត្រលប់ទៅផ្ទះតាមពេលកំណត់។ ឧទាហរណ៍ កំព្យូទ័រដែលមានបច្ចេកវិទ្យាខ្លាំងមួយគ្រឿងអាចឲ្យអ្នកធ្វើការស្វែងរកវេបសាយកាន់តែរហ័ស ឬក៏ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន។

Getty_905964110_2000133320009280104_399164

៩.ប្រើស្វ័យប្រវត្តិកម្ម (Office Automation)

ប្រើឧបករណ៍និងកម្មវិធីស្វ័យប្រវត្តិកម្មការិយាល័យឱ្យបានពេញលេញដើម្បីបំពេញការងា ដូច្នេះនឹងកាត់បន្ថយការអនុវត្តដោយដៃ ហើយផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀត។

How To Make Remote Working Work For Employees And Employers

១០. កិច្ចការថ្ងៃនេះ ថ្ងៃនេះត្រូវបញ្ចប់

មានបុគ្គលិកជាច្រើនមានទម្លាប់ថាពេលថ្ងៃមិនទាន់បញ្ចប់កិច្ចរួចរាល់ ដូច្នេះត្រូវធ្វើការងារដល់យប់ជ្រៅ។ ការធ្វើការដល់យប់ជ្រៅធ្វើឲ្យប្រសិទ្ធភាពការងារអ្នកធ្លាក់ចុះ រហូតដល់បង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។

ដូច្នេះ បុគ្គលិកត្រូវរកមធ្យោបាយបង្កើនប្រសិទ្ធភាពការងារ ធ្វើឲ្យបានថា “ កិច្ចការងារថ្ងៃនេះ ថ្ងៃនេះត្រូវបញ្ចប់”៕

Startup 718x523

ប្រភពពី ៖ វេបសាយ kknews.cc