រឿងសំខាន់ ៩យ៉ាង ដែលត្រូវតែចាប់អារម្មណ៍ បើអ្នកចង់ទទួលបានរូបសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ!

មនុស្សភាគច្រើនមិនធ្លាប់ស្រមៃ ឬគិតដល់ទេថា របស់របរ ឬសកម្មភាពសាមញ្ញផ្សេងៗក្នុងផ្ទះអាចបណ្ដាលឲ្យសម្រស់របស់ពួកគេបាត់បង់ឆាប់ចាស់ជាងវ័យកើត។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពី អាហារ សកម្មភាព រួមទាំងរបស់របរក្នុងផ្ទះមួយចំនួនដែលមានឥទ្ធិពលធ្វើឲ្យភាពក្មេងវ័យរបស់អ្នកទទួលរងការបំផ្លាញ ប៉ុន្តែទោះជាយ៉ាងណាដំណោះស្រាយល្អៗក៏ត្រូវបានលើកយកមកបង្ហាញដូចគ្នាផងដែរ ៖

៩. ម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់

ខ្យល់ចេញមកក្រៅកាន់តែត្រជាក់ប៉ុណ្ណា សមត្ថភាពក្នុងការរក្សាឲ្យបាននូវសំណើមកាន់តែថយចុះប៉ុននោះដែរ។ នៅពេលវាទទួលបានភាពត្រជាក់នៅខាងក្នុងវិញ ខ្យល់នឹងប្រែជាក្ដៅ ប៉ុន្តែបរិមាណចំហាយទឹកមិនកើនឡើងទេ។ នោះហើយជារបៀបដែលបណ្ដាលឲ្យខ្យល់នៅក្នុងផ្ទះក្លាយទៅជាខ្យល់ស្ងួត។

ខណៈនោះស្បែក ក៏ដូចជាស្រទាប់ស្បែកស្ដើងៗ គឺជាផ្នែកដែលទទួលរងផលប៉ះពាល់មុនគេ។ ផ្ទៃមុខរួមទាំងរាងកាយរបស់យើងនឹងប្រែជាឆាប់ប្រតិកម្មបំផុត ចាប់ផ្ដើមរមាស់ ហើយអាចដល់ថ្នាក់របកថែមទៀតផង។ បញ្ហានេះប្រៀបបានទៅនឹងដំណើរការមួយនាំអ្នកឆ្ពោះទៅរកស្បែកស្រអាប់ជ្រីវជ្រួញ។

ដូច្នេះអ្វីដែលអ្នកគួរតែធ្វើ គឺប្រើប្រាស់ម៉ាស៊ីនសម្អាតខ្យល់ ទិញក្រែម ឬគ្រីមមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សំណើមដល់ស្បែក និងព្យាយាមបាញ់ស្ព្រៃយ៍ទឹករ៉ែ thermal លើមុខឲ្យបានទៀងទាត់។

៨. ការប្រើប្រាស់សាប៊ូ

ការសម្អាតស្បែកប្រចាំថ្ងៃជាមួយនឹងផលិតផលសម្អាតផ្សេងៗអាចបណ្តាលឲ្យរបាំងការពារធម្មជាតិនៃស្បែកត្រូវរងការខូចខាត ឬបំផ្លាញចោលអស់តែម្ដង។ ខណៈនោះស្បែកនឹងប្រែជាឆាប់ចាស់ ហើយងាយជួបប្រទះបញ្ហាផ្សេងពីសំណាក់ពពួកបាក់តេរី។

គួរបញ្ជាក់ផងដែរថា របាងការពារពីធម្មជាតិនៃស្បែកមានតួនាទីសង្គ្រោះស្បែកពីពពួកបាក់តេរីមិនល្អផ្សេងៗ ក៏ដូចជាជួយពន្យារភាពចាស់មុននៃស្បែកផងដែរ។ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើ គឺព្យាយាមអានរាល់ស្លាកសញ្ញាដែលបង្ហាញពីធាតុផ្សំនៃសាប៊ូូដុំ ឬសាប៊ូទឹកសម្រាប់ដុសខ្លួន។

ចូរជ្រើសរើសនូវសាប៊ូប្រភេទណាដែលមានធាតុផ្សំល្អៗសម្រាប់ស្បែកដោយអាចផ្ដល់ជាតិសំណើម និងមិនធ្វើឲ្យស្បែកស្ងួត។ ម្យ៉ាងវិញទៀត អ្នកក៏គួរជៀសវាងសម្អាតស្បែកជាមួយនឹងផលិតផលសម្រាប់លាងសម្អាតផ្សេងៗរាល់ថ្ងៃផងដែរ។

៧. ការប្រើប្រាស់ខ្នើយ

មនុស្សភាគច្រើនជ្រើសរើសប្រើប្រាស់ស្រោមខ្នើយដែលធ្វើឡើងពីកប្បាស ឬក្រណាត់អំបោះ ព្រោះវាមានតម្លៃថោក មិនរអិល ហើយងាយស្រួលក្នុងការបោកសម្អាត។ ទោះជាយ៉ាងណា ខ្នើយដែលធ្វើពីវត្ថុធាតុដើមទាំងនេះអាចបណ្ដាលឲ្យកើតមានបញ្ហាអាក្រក់ដល់មនុស្សដែលតែងតែខ្វល់អំពីរូបរាងរបស់ពួកគេ។

អ្នកដែលចូលចិត្តគេងផ្អៀង ឬផ្កាប់មុខ គឺជាអ្នកដែលរងគ្រោះមុនគេ។ កប្បាសដ៏ក្រាស់អាចបង្កើនហានិភ័យនៃស្នាមជ្រួញ ឬផ្នត់លើស្បែក។ មិនត្រឹមតែប៉ុណ្ណឹងទេវត្ថុធាតុដើមប្រភេទនេះ គឺថែមទាំងផ្ដល់បរិយាកាស ឬស្ថានភាពល្អបំផុតមួយសម្រាប់ឲ្យពពួកបាក់តេរីលូតលាស់ផងដែរ។

ដូច្នេះអ្នកគួរផ្លាស់ប្ដូរមកប្រើប្រាស់ស្រោមខ្នើយដែលធ្វើឡើងពីក្រណាត់សូត្រវិញ។ សូត្រមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាមានគុណសម្បត្តិជាច្រើនចំពោះស្បែក។

៦. ការប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូទ័រ

Screen Shot 2021 01 04 At 3.48.06 PM

មនុស្សជាច្រើនបានដឹងរួចមកហើយថា ការអោនឈ្ងោកចុចទូរស័ព្ទច្រើនពេលអាចបណ្ដាលឲ្យមានណង់ក ឬសាច់ក្រោមចង្ការធ្លាក់។ ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ (High Energy Visiblelight) ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដូចពន្លឺកាំរស្មី UVA និង UVB ដែរ។

គួរបញ្ជាក់ផងដែរថា កាំរស្មី UVA និង UVB មានឥទ្ធិពលនាំឲ្យស្បែកឆាប់ចាស់ជ្រីវជ្រួញ រារាំងប្រព័ន្ធភាពស៊ាំ ដុតបំផ្លាញស្រទាប់ខាងក្រៅនៃស្បែក ហើយអាចឈានដល់បង្កទៅជាជម្ងឺមហារីស្បែកផងដែរ នៅពេលដែលវាជ្រាបចូលជ្រៅទៅក្នុងស្បែក។

ដូច្នេះអ្នកគួរតែកាត់បន្ថយពេលវេលាលេងទូរស័ព្ទ ឬកុំព្យូទ័រ។ ការតម្លើងឧបករណ៍ពិសេសការពារពន្លឺពណ៌ខៀវក៏មានប្រយោជន៍ផងដែរ ។


៥. ការបើកបង្អួច

ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវទំនាក់ទំនងផ្ទាល់រវាងការបំពុលខ្យល់ និងភាពចាស់មុនអាយុនៃស្បែក ក៏ដូចជាការកើតមុន។ ប៉ុន្តែកន្លែងឧស្សាហកម្មមិនមែនជាហេតុផលតែមួយគត់ដែលបង្កឲ្យមានការបំពុលខ្យល់នោះទេ។ ផ្សែងចេញ បារី យានយន្ត និងផ្សេងៗច្រើនទៀត ក៏អាចបង្កឲ្យកើតមានការបំពុលបរិស្ថានដូចគ្នាដែរ។

ដូច្នេះប្រសិនបើផ្ទះ កន្លែងស្នាក់នៅ ឬកន្លែងធ្វើការរបស់អ្នកនៅជិតប្រភពនៃការបំពុលខ្យល់ សូមព្យាយាមជៀសវាងការបើកចំហរបង្អួច។ អ្នកអាចរកទិញឧបករណ៍សម្អាតខ្យល់ដើម្បីបន្សុទ្ធខ្យល់ក្នុងផ្ទះ កម្ចាត់ចោលនូវភាពកខ្វក់ និងជួយគ្រប់គ្រងកម្រិតនៃសំណើម។

៤. ការពាក់អាវទ្រនាប់

សុដន់ ឬដើមទ្រូងតឹងណែនមិនយារធ្លាក់ គឺផ្សារភ្ជាប់ជាមួយនឹងភាពក្មេងវ័យ។ អ្នកជំនាញជាច្រើនបានឲ្យដឹងថា អាវទ្រនាប់អាចបណ្ដាលឲ្យសាច់ដុំទ្រូងចុះខ្សោយ ហើយបង្កទៅជាយារធ្លាក់។

អ្នកឯកទេសជឿជាក់ថា ​​​គឺមានតែស្រ្តីដែលមានលក្ខណៈពិសេសមួយចំនួន (ឧទាហរណ៍ ក្រពេញផលិតទឹកដោះធំ) ប៉ុណ្ណោះដែលគួរពាក់អាវទ្រនាប់ដើម្បីទទួលបានអារម្មណ៍ងាយស្រួលមានផាសុកភាព។ ដូច្នេះ អ្នកគួរពាក់អាវក្នុងតែនៅពេលណាដែលចាំបាច់បានហើយ។

៣. ការគ្រប់គ្រងជាតិស្ករស

មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវចុងក្រោយបំផុតមួយចំនួនបានឲ្យដឹងថា វាក៏អាចបណ្ដាលឲ្យស្បែកឆាប់ចាស់ ហើយងាយនឹងទទួលរងនូវការរលាកផងដែរ។

នៅខាងក្នុងសារពាង្គកាយស្ករសចាប់ផ្តើមផលិតម៉ូលេគុលដែលវាយប្រហារលើស្រទាប់កូឡាជែន (collagen) និង អេឡាស្ទីន (elastin) ដែលទទួលខុសត្រូវទៅលើការធ្វើឲ្យស្បែកមានសភាពស្រស់ស្អាត និងរលោង។

ដូច្នេះអ្នកគួរព្យាយាមបញ្ឈប់ប្រើស្ករសដោយជំនួសវាជាមួយនឹង ទឹកឃ្មុំ ស៊ីរូដែលធ្វើឡើងពី ស្ទេវីយ៉ា ផ្លែម៉េផល agave ឬ topinambur។

២. ផលិតផលសាច់កែច្នៃ

រាល់ផលិតផលសាច់កៃច្នៃ (សាច់ក្រក ហតដក សាច់ហេម បេកខន) ជាដើម សុទ្ធតែមានផ្ទុកជាខ្លាញ់ជាច្រើន រួមទាំងសារធាតុគីមីមិនល្អមួយចំនួនផ្សេងទៀតដូចជា ផូស្វ័រ និង sulfites ដែលអាចបង្កឲ្យស្បែករលាក ឆាប់ចាស់ និងកើតមានស្នាមជ្រួញ។ ដូច្នេះអ្នកគួរតែកាត់បន្ថយការទទួលទាននូវរាល់ប្រភេទសាច់ទាំងនេះ។

១. ការប្រើប្រាស់បង្គន់

ប្រសិនសិនបើអ្នកចុចទឹកបង្គន់ដោយបើកគម្របឡើងនោះពពួកបាក់តេរី រួមទាំងមីក្រូជីវសាស្រ្តនឹងបង្កជាមេរោគសាយភាយក្នុងខ្យល់ ហើយវាអាចតោងជាប់លើស្បែក សក់ សម្លៀកបំពាក់ របស់អ្នក។

ដូច្នេះដើម្បីជៀសវាងបញ្ហាទាំងនេះកើតឡើង ចូរបិតគម្របបង្គន់ជាមុនសិនសឹមធ្វើការកាច់ទឹក ហើយអ្នកក៏គួរតែលាងសម្អាតបង្គន់ និងដៃឲ្យបានស្អាតជានិច្ចផងដែរ។

ប្រភព៖ Brightside