អាហារខាងក្រោមងាយនឹងបង្កឱ្យមានជំងឺពុកឆ្អឹង ការជ្រុះសក់ និងភាពចាស់នៃស្បែក ដូច្នេះវាគួរតែត្រូវបានកំណត់ក្នុងការប្រើប្រាស់ ជាពិសេសគឺ វាជះឥទ្ធិពលខ្លាំងទៅកាន់ស្ត្រី។
១. ស្ករ និងបង្អែម
ការទទួលទានជាតិស្ករ ឬបង្អែមដែលផ្អែមខ្លាំង វាគឺជាការបង្កឱ្យមានបញ្ហាដល់សុខភាពអ្នកយ៉ាងខ្លាំង និងធ្វើឱ្យមានបញ្ហាដល់សក់ក្បាលថែមទៀតផង។
យោងតាមអ្នកជំនាញការស្រាវជ្រាវបានបង្ហាញថា ភាពធន់នឹងអាំងស៊ុយលីននាំឱ្យមានជំងឺទឹកនោមផ្អែម និងធាត់ ហើយក៏បណ្តាលឱ្យជ្រុះសក់ និងចាស់ស្បែកផងដែរទាំងបុរស និងស្ត្រី។ ដូច្នេះប្រសិនបើអ្នកចង់រស់នៅបានយូរ អ្នកគួរតែនៅឱ្យឆ្ងាយពីបង្អែម និងភេសជ្ជៈដែលមានជាតិផ្អែមច្រើន។
២. ភេសជ្ជៈមានជាតិអាល់កុល
នៅពេលដែលអ្នកមានទម្លាប់ទទួលទានសុរា ឬអាល់កុលវានឹងធ្វើឱ្យរាងកាយរបស់អ្នករងទុក្ខយ៉ាងខ្លាំង។ ជាតិអាល់កុលធ្វើឱ្យថ្លើម និងតម្រងនោម ប្រព័ន្ធរំលាយអាហាររបស់អ្នកកាន់តែខ្សោយ។ ហើយធ្វើឱ្យសក់ក៏ដូចជាស្បែកមុខរបស់អ្នកកាន់តែយ៉ាប់យ៉ឺនផងដែរ។
មូលហេតុគឺថា ជាតិអាល់កុល និងភេសជ្ជៈអាកុលក៏មានឥទ្ធិពលអវិជ្ជមានទៅលើការសំយោគប្រូតេអ៊ីន និងអាចបណ្តាលឱ្យសសៃសក់ចុះខ្សោយ និងបាត់បង់សំណើម។ លើសពីនេះ ជាតិអាល់កុលប៉ះពាល់ដល់តុល្យភាពអាហារូបត្ថម្ភរបស់រាងកាយ ធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិកាល់ស្យូម ជាតិដែកយ៉ាងច្រើន ... ប៉ះពាល់ដល់ឆ្អឹង និងសន្លាក់សុខភាពថែមទៀតផង។
៣. អាហារសម្រន់
ទម្លាប់ញុំាអាហារសម្រន់ គឺជារឿងធម្មតាសម្រាប់មនុស្សជាច្រើន។ អាហារសម្រន់ច្រើនមានខ្លាញ់ខ្ពស់ ដែលងាយធ្វើឱ្យរាងកាយអ្នកធាត់ ងាយទទួលរងពីជំងឺបេះដូង និងក៏ជាសត្រូវដែលបណ្តាលឱ្យជ្រុះសក់ផងដែរ។
លើសពីនេះអាហារសម្រន់ក៏មានផ្ទុកនូវសារធាតុបន្ថែមជាច្រើនផងដែរ ដូចជាអំបិលសូដ្យូមធ្វើឱ្យរាងកាយរបស់អ្នកត្រូវទទួលទានជាតិកាល់ស្យូមក្នុងបរិមាណដ៏ច្រើន ដើម្បីរំលាយអាហារនេះដែលអាចបង្កឱ្យមានជំងឺពុកឆ្អឹងបានយ៉ាងងាយសម្រាប់អ្នក។
៤. កាហ្វេ
ប្រសិនបើអ្នកប្រើកាហ្វេក្នុងកម្រិតត្រឹមត្រូវនឹងជះឥទ្ធិពលវិជ្ជមានដល់ផ្លូវចិត្ត ក៏ដូចជាសុខភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើកាហ្វេច្រើនពេកក្នុងរយៈពេលយូរ នោះវានឹងបណ្តាលឱ្យកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួន។ មូលហេតុគឺកាហ្វេផ្ទុកជាតិកាហ្វេអ៊ីន នេះគឺជាសត្រូវដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង ការជ្រុះសក់ និងស្បែកខ្មៅស្រអាប់សម្រាប់ស្ត្រី៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)