អាហារដ៏ល្អទាំង៦ប្រភេទ ល្អខ្លាំងសម្រាប់អ្នកដែលប្រើប្រាស់ Computer រាល់ថ្ងៃ

វិទ្យុសកម្មកំព្យូទ័រមានផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។ ដើម្បីកាត់បន្ថយផលប៉ះពាល់នោះ យើងគួរបន្ថែមអាហារ និងយល់ដឹងពីចំណីអាហារ ក៏ដូចជាផ្លែឈើសម្រាប់ទទួលទាន។

១. ស្វាយ

Mangoes Chopped And Fresh

ស្វាយមានសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់រាងកាយ។ វាក៏មានភាពធន់ទ្រាំទៅនឹងផលប៉ះពាល់នៃវិទ្យុសកម្ម ដោយសារតែមាតិការបស់វាគឺអាស៊ីតអាដាន និង carotene សម្បូរបែប។ លើសពីនេះទៀតការញ៉ាំស្វាយជាប្រចាំក៏ល្អសម្រាប់ភ្នែកផងដែរ។

២. ផ្លែក្រូច

Screen Shot 2021 01 01 At 3.36.31 PM

ផ្លែក្រូចមានឥទ្ធិពលប្រឆាំងនឹងការសាយភាយវិទ្យុសកម្ម ដោយសារមាតិកាវីតាមីន C, E សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត។ សារធាតុទាំងនេះដើរតួជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ជួយប្រឆាំងនឹងកាំរស្មីកំព្យូទ័រកាត់បន្ថយការបំភាយជាតិពុល។

៣. ផ្លែប៉ោម

2014 09 Apple

ផ្លែប៉ោមគឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនA ដែលអាចជួយឱ្យភ្នែកងើបល្អឡើងវិញ កាត់បន្ថយភាពអស់កម្លាំង ចិញ្ចឹមសារជាតិរីទីណា បន្ទាប់ពីធ្វើការយូរជាមួយកុំព្យូទ័រ។


៤. ល្ងខ្មៅ

Screen Shot 2021 01 01 At 3.36.37 PM

សារធាតុចិញ្ចឹមនៃល្ងខ្មៅមានប្រសិទ្ធភាពជួយឱ្យតម្រងនោមបញ្ចេញ និងកម្ចាត់ជាតិពុលសារធាតុវិទ្យុសកម្ម និងវិទ្យុសកម្មកម្ដៅពីកោសិកាតាមរយៈទឹកនោម។ អ្នកអាចបន្ថែមរបស់ផ្សេងៗដូចជាទឹកដោះគោ ល្ងខ្មៅចៃក្បាល (តែល្ងខ្មៅ) ... ចូលក្នុងរបបអាហាររបស់អ្នក។

៥. ប៉េងប៉ោះ

Cherry Tomato

ប៉េងប៉ោះមានផ្ទុកសារធាតុលីកូប៉ែនខ្ពស់ ដែលជួយទប់ស្កាត់កាំរស្មីអ៊ុលត្រាវីយូឡេ និងវិទ្យុសកម្មពីខាងក្រៅ។ លើសពីនេះទៅទៀតសារធាតុចិញ្ចឹមនៅក្នុងផ្លែឈើនេះនឹងជួយជម្រុញ collagen និង elastin ពីខាងក្នុងបង្កើនភាពយឺតនៃស្បែកធ្វើឱ្យស្បែកភ្លឺរលោង ងទោះបីធ្វើការជាមួយកុំព្យូទ័រយូរក៏ដោយ។

៦. ខ្ទឹមស

Close Up Of Garlic On Table 760254411 5bcbf91c4cedfd0026f2b89d

ខ្ទឹមមានប្រសិទ្ធភាពការពារសុខភាព ការពារជំងឺជាច្រើន។ លើសពីនេះសេលេញ៉ូមសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រសិទ្ធភាពបន្ថយល្បឿននៃភាពចាស់នៃស្បែក កាត់បន្ថយការខូចខាតដែលបណ្តាលមកពីវិទ្យុសកម្ម៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)