អាហារសមុទ្រជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមានប្រតិកម្មទៅនឹងអាហារសមុទ្រ សូម្បីតែពួកគេចូលចិត្តវាក៏ដោយ ក៏ត្រូវតែតមជាមួយនឹងវាដែរ? ដោយសារតែក្នុងករណីខ្លះ រោគសញ្ញាអាចធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។
១. ហេតុអ្វីបានជាមនុស្សខ្លះមានអាឡែស៊ីទៅនឹងអាហារសមុទ្រ?
យោងតាមវេជ្ជបណ្ឌិតអាឡែហ្សីអាហារសមុទ្រ គឺជាការឆ្លើយតបមិនធម្មតានៃប្រព័ន្ធភាពស៊ាំទៅនឹងប្រូតេអ៊ីននៅក្នុងសត្វសមុទ្រ និងទឹកប្រៃមួយចំនួនដែលរួមមានទាំងសំបកខ្យងដូចជា បង្គា ក្តាម អយស្ទ័រ បង្កង ឬមឹកជាដើម។ ប្រភេទមឹកត្រីយាវហឺដែលមានប្រតិកម្មអាលែហ្សីនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីស្រាលទៅដល់ការគំរាមកំហែងដល់អាយុជីវិតក៏មានដែរ។
មនុស្សម្នាក់ៗមានហានិភ័យខុសគ្នាខ្លាំងពីប្រតិកម្មទៅនឹងអាហារសមុទ្រ។ ប្រសិនបើសមាជិកគ្រួសារមានប្រតិកម្មទៅនឹងគ្រឿងអាហារ ឬសារធាតុណាមួយសមាជិកគ្រួសារនោះទំនងជាមានអាឡែរហ្សីអាហារសមុទ្រនេះហើយ។ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះទើបតែមានប្រតិកម្មនៅពេលពេញវ័យ?
លោកវេជ្ជបណ្ឌិត Rawi Ruangsri មន្ទីរពេទ្យ Sukhumvit បានបញ្ជាក់ថា ប្រតិកម្មអាឡែហ្ស៊ីអាហារដែលទើបតែធំធាត់ ឬពេញវ័យគឺវាជាអាឡែរហ្សីស្រួចស្រាវដែលបង្កឡើងដោយរាងកាយ ដើម្បីបង្កើតភាពស៊ាំទៅនឹងប្រូតេអ៊ីនក្នុងអាហារមួយចំនួន។
គោលការណ៍នៃប្រតិកម្មអាឡែហ្ស៊ីស្រួចស្រាវ គឺថាមកពីរាងកាយត្រូវបានរំញោច ឬរៀនតាមរយៈអាហារប្រភេទនោះ ឬបានទទួលសារធាតុមួយដែលមានរចនាសម្ព័ន្ធប្រូតេអ៊ីនស្រដៀងគ្នា (ភាពចាប់អារម្មណ៍ខ្ពស់) ពីមុន នៅពេលដែលរាងកាយផលិតសមាសធាតុការពារភាពស៊ាំហៅថា IgE (ប្រភេទE immunoglobulin) ដែលជាក់លាក់ទៅនឹងប្រូតេអ៊ីននៅក្នុងអាហារនោះវានឹងធ្វើឱ្យមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ពីការបញ្ចេញសារធាតុអ៊ីស្តាមីន (Histamine) ពីកោសិកាឈាមសមួយប្រភេទនៅក្នុងខ្លួន។
សំខាន់នៅពេលរាងកាយបានបង្កើតប្រព័ន្ធភាពស៊ាំនេះ វាទំនងជាមានជារៀងរហូតដែលមានន័យថា បើយើងកំពុងញុំាអាហារដដែលដែលបណ្តាលឱ្យមានអាឡែរហ្សី នឹងមានរោគសញ្ញាដដែលម្តងទៀត ហើយមិនអាចបរិភោគអាហារប្រភេទនោះជាធម្មតាបានទេ។
២. តើអាឡែហ្សីអាហារសមុទ្រជាទូទៅមានរយៈពេលប៉ុន្មាន?
បន្ទាប់ពីញុំាអាហារសមុទ្រដែលជាមូលហេតុនៃអាឡែហ្សី ជាទូទៅប្រតិកម្មអាឡែហ្ស៊ីអាចកើតឡើងក្នុងរយៈពេលប៉ុន្មាននាទី ឬកើតឡើងក្នុងរយៈពេល 2 ម៉ោង ដែលប្រតិកម្មអាឡែហ្ស៊ីដែលបានសង្កេតឃើញមានដូចខាងក្រោម ៖
- ហៀរសំបោរ
- រមាស់ ឬកន្ទួលលើស្បែក
- តឹងច្រមុះ ហឺត ដកដង្ហើម ឬពិបាកដកដង្ហើម
- ការហើមមុខ បំពង់ក បបូរមាត់ អណ្តាត ឬផ្នែកផ្សេងៗនៃរាងកាយ ដូចជាត្រចៀកបាតដៃ ម្រាមដៃ
- ឈឺពោះ រាករូស ចង់ក្អួត និងក្អួត
- មានអារម្មណ៍វិលមុខ ឬអាចដល់ថ្នាកដួលសន្លប់
- ការឈឺចាប់ដូចម្ជុលក្នុងមាត់
ក្នុងករណីធ្ងន់ធ្ងរការព្យាបាលជាបន្ទាន់ជាមួយនឹងការចាក់ថ្នាំអេប៉ីហ្វីនត្រូវបានទាមទារ។ (Epinephrine) ហើយនាំទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ដែលនឹងបង្ហាញរោគសញ្ញាដូចខាងក្រោម ៖
- ហើមបំពង់ក ឬដុំក្នុងបំពង់ក
- បណ្តាលឱ្យផ្លូវដង្ហើមតូចចង្អៀត និងពិបាកដកដង្ហើម
- ជីពចរដើមញាប់
- វិលមុខធ្ងន់ធ្ងរ ឬបាត់បង់ស្មារតី
- ធ្លាក់ចុះសម្ពាធឈាមយ៉ាងខ្លាំង
៣. តើធ្វើដូចម្តេចដើម្បីការពារអាឡែរហ្សីអាហារសមុទ្រ?
ប្រសិនបើអ្នកដឹងថាអ្នកមានអាឡែស៊ីទៅនឹងអាហារសមុទ្រ សូមចៀសវាងបរិភោគសាច់ខ្យង រួមទាំងផលិតផលណាមួយដែលមានគ្រឿងផ្សំពីអាហារទាំងនេះ វាជាវិធីល្អបំផុតក្នុងការការពារពីប្រតិកម្មអាលែហ្សី។
ដូចគ្នានេះផងដែរ ត្រូវប្រុងប្រយ័ត្ននៅពេលញុំាអាហារខាងក្រៅ។ ដើម្បីធានាថាបរិក្ខា និងសម្ភារប្រើប្រាស់ក្នុងការចម្អិនអាហារ មិនមានភាពកខ្វក់ជាមួយគ្រឿងសមុទ្រទេ ឬតាមរយៈការចម្អិនម្ហូបផ្សេងទៀតមុន និងគួរអានស្លាកនៅលើផលិតផលរាល់ពេល ដើម្បីចៀសវាងការទទួលអាហារដែលមានអាហារសមុទ្រ។
ប្រសិនបើអ្នកមានកុមារមានអាឡែស៊ីទៅនឹងអាហារសមុទ្រ ឬសម្បកខ្យងពួកគេគួរតែជូនដំណឹងដល់សាលាដើម្បីការពារអាឡែរហ្សីពីការទាក់ទង ឬបរិភោគ៕
ប្រភព ៖ sanook / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)