ចំណីអាហារញ៉ាំលេង៦ប្រភេទ ដែលបង្កគ្រោះថ្នាក់ដល់ថ្លើម និងបំផ្លាញសុខភាពរបស់អ្នកបានយ៉ាងងាយបំផុត

ចំពោះចំណីអាហារ មិនថាការទទួលទានបែបណាទេ ជាពិសេសគឺ ចំណីញុំាលេងមួយចំនួន វាពិតជាបន្ថែមបន្ទុក និងបញ្ហាធ្ងន់ដល់ថ្លើម ជាពិសេសគឺ នឹងធ្វើឱ្យសុខភាពអ្នកធ្លាក់ចុះ ថែមទាំងអាចនឹងបន្ថយអាយុដែមទៀតផង។

ដូច្នេះ ខាងក្រោមនេះ ជាចំណីអាហារទាំង៦ប្រភេទ ដែលអ្នកគួរតែយកចិត្តទុកដាក់ ចៀសវាង ឬកាត់បន្ថយក្នុងការទទួលទាន ដើម្បីសុខភាព និងថ្លើមរបស់អ្នក។

១. ស្រាក្រហម

176361

ការផឹកគ្រឿងស្រវឹងច្រើន មានន័យថាអ្នកកំពុងផ្ទុកអេតាណុលក្នុងបរិមាណដ៏ច្រើននៅក្នុងខ្លួន។ សារធាតុនេះអាចបណ្តាលឱ្យមានការចុះខ្សោយ និងខូចខាតដល់កោសិកាថ្លើម។ នៅពេលដែលជាតិអាល់កុលត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមមានតែ ១០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញចេញនៅសល់ ៩០ ភាគរយទៀតចូលក្នុងថ្លើម និងបំពុលថ្លើម។

លើសពីនេះទៅទៀត ជាតិអាល់កុលបំផ្លាញប្រព័ន្ធសរសៃប្រសាទ។ នេះហើយជាមូលហេតុដែលនៅពេលដែលយើងផឹកច្រើន វាធ្វើឱ្យយើងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។

២. ភេសជ្ជៈមានជាតិស្ករ

Screen Shot 2021 02 04 At 4.59.22 PM

ក្រៅពីជាតិអាល់កុល ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ក៏រួមចំណែកដល់ការខូចខាតថ្លើមផងដែរ។ មាតិកាខ្ពស់នៃសារជាតិ fructose នៅក្នុងភេសជ្ជៈ ជួយបង្កើនបន្ទុករំលាយអាហាររបស់ថ្លើម។ វាមិនត្រឹមតែធ្វើឱ្យអ្នកឡើងទម្ងន់ កកកុញជាតិខ្លាញ់ច្រើនហួសប្រមាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយមុខងារថ្លើមរផងដែរ។

៣. ដំណាប់ផ្លែឈើ

Is Dried Fruit Paleo

ផ្លែឈើស្ងួត ឬដំណាប់ផ្លែឈើក៏មានជាតិ fructose ខ្ពស់ដែរ។ ការបែកបាក់លទ្ធផលនៃជាតិស្ករនេះ អាចបង្កើនការរលាកនៅក្នុងថ្លើម និងជំងឺសរសៃប្រសាទ។


៤. អាហារមានជាតិខ្លាញ់

Dd3d416 326cc8e4 Ec52 451f Bcd2 5fba96dea4b3

ការញ៉ាំអាហារចៀនច្រើនដែលមានជាតិខ្លាញ់ ពិតជានឹងធ្វើឱ្យអ្នកឡើងទម្ងន់។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងរំខានមុខងារ និងធ្វើឱ្យការរំលាយអាហាររបស់ថ្លើមថយចុះទៀតផង។ ការទទួលទានក្រុមអាហារនេះអស់រយៈពេលជាយូរមកហើយ នឹងបណ្តាលឱ្យកោសិកាថ្លើមខូច ហើយទឹកប្រមាត់នឹងត្រូវបានរក្សាទុកនៅក្នុងថ្លើមកាត់បន្ថយសមត្ថភាពថ្លើមក្នុងការបំបែករំលាយ និងស្រូបយកជាតិខ្លាញ់។

៥. គ្រាប់ឪឡឹក

6a00d83451d48a69e2017d417bb9c7970c

គ្រាប់ឪឡឹក គឺជាអាហារសម្រន់ ដែលមនុស្សភាគច្រើនញុំាក្នុងពេលវេលាជួបជុំគ្នា គ្រាន់ទំពារ និងនិយាយគ្នាលេង។ ទោះជាយ៉ាងណាក៏ដោយគ្រាប់ឪឡឹក មានអាស៊ីតខ្លាញ់ច្រើន។ ការទទួលទានគ្រាប់ឪឡឹកច្រើនពេកអាចបណ្តាលឱ្យរាងកាយកកកុញខ្លាញ់ និងនាំឱ្យមានបញ្ហាមេតាប៉ូលីស។ លើសពីនេះការបង្កើតខ្លាញ់នៅក្នុងថ្លើមក៏ជះឥទ្ធិពលដល់មុខងារថ្លើមផងដែរ។ នេះគឺជាបុព្វហេតុនៃជំងឺខ្លាញ់រុំថ្លើម។

លើសពីនេះទៀតគ្រាប់ឪឡឹក ដែលគ្មានប្រភពដើមច្បាស់លាស់ អាចមានថ្នាំជ្រលក់គីមី ឬថ្នាំថែរក្សាដែលបង្កគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ។

៦. ជ្រក់តាសក់ ឬរបស់ត្រាំផ្អាប់ផ្សេងៗ

Pickles Square Jpg

តាសក់ត្រាំ ឬប្រភេទគ្រឿងត្រាំ ផ្អាប់ផ្សេងៗគឺជាម្ហូបអាហារសម្រាប់ទទួលទានផ្គួបផ្សំនឹងអាហារផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ម្ហូបនេះមានបរិមាណអំបិល និងនីត្រាតខ្ពស់។ សារធាតុទាំងពីរនេះបង្កើនបន្ទុកលើថ្លើម។ ការបរិភោគជ្រក់ច្រើនពេកហើយប្រើជំនួសបន្លែស្រស់ អាចធ្វើឱ្យរាងកាយខ្វះវីតាមីន បង្កើនល្បឿនដំណើរការវ័យចំណាស់បង្កើតនិងបង្កើតដុំសាច់ក្នុងខ្លួនផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok