ហេតុផល និងអត្ថប្រយោជន៍ ដែលយើងគួរចាប់ផ្តើមគេងដោយគ្មា នសម្លៀកបំពាក់

យោងតាមការស្ទង់មតិពី CDC (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានបង្ហាញថាមនុស្សដែលគេងតិចអាចបង្កឱ្យមានបញ្ហាជាមួយនឹងការលើសទម្ងន់ មិនសូវសកម្ម ហើយជាទូទៅមិនសូវមានសុខភាពល្អ។ ទោះយ៉ាងណា មធ្យោបាយងាយស្រួលបំផុតមួយដើម្បីចៀសវាងបញ្ហាដែលបានរៀបរាប់ខាងលើទាំងអស់នេះគឺដោះខោអាវរបស់អ្នកចេញហើយចូលគេង។

1. ជួយឱ្យអ្នកគេងលក់ស្កប់ស្កល់

Why We Ought to Start Sleeping Without Any Pajamas

© depositphotos.com

យើងនឹងមានអារម្មណ៍ថាគេងលក់ស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់យើងទាបជាងមុនបន្តិច។ សូម្បីតែការកើនឡើងបន្តិចបន្តួចដូចជា ០.៤ អង្សាសេ ក៏អាចជះឥទ្ធិពលដល់ខួរក្បាលដែលគ្រប់គ្រងវដ្តនៃការគេងដែរ ដូច្នេះវាធ្វើឱ្យរំខានដល់ដំណេករបស់យើង។

ជាក់ស្តែងការស្លៀកពាក់សម្លៀកបំពាក់បន្ថែមណាមួយនឹងបង្កឱ្យមានកម្តៅកាន់តែកើនដែលជាហេតុផលធ្វើឱ្យការគេងស្រាតជាដំណោះស្រាយដ៏ល្អបំផុត។

2. ការពារស្បែករបស់យើង

Why We Ought to Start Sleeping Without Any Pajamas

© depositphotos.com ,© depositphotos.com

ការស្ទង់មតិមួយបានបង្ហាញថា រយៈពេលជាមធ្យមដែលមនុស្សស្លៀកពាក់ខោអាវគេងមុនពេលយកទៅបោកគក់គឺ ១៣ យប់សម្រាប់បុរស និង ១៧ យប់សម្រាប់ស្ត្រី។ ទោះយ៉ាងណាក៏ដោយ អ្នកឯកទេសខាងអនាម័យនិយាយថា វាមិនទាន់គ្រប់គ្រាន់ទេក្នុងការការពារយើងពីបាក់តេរីដែលបង្កគ្រោះថ្នាក់ ពពួកបាតេរីទាំងនេះវាប្រមូលផ្តុំនៅក្នុងខោអាវ។

លើសពីនេះទៅទៀតក្រណាត់ខោអាវអាចផ្ទុកនូវសារធាតុគីមីដែលជ្រាបចូលក្នុងស្បែករបស់យើងនិងអាចធ្វើឱ្យរលាកស្បែក ដូច្នេះដើម្បីជៀសវាងបញ្ហាទាំងនេះអ្នកគួរតែចាប់ផ្តើមទម្លាប់គេងស្រាត។

3. រឹតចំណងស្នេហា

Why We Ought to Start Sleeping Without Any Pajamas

© depositphotos.com

ការប៉ះគ្នារវាងរាងកាយនិងរាងកាយត្រូវបានបង្ហាញថាជួយបង្កើនការបញ្ចេញ "អរម៉ូនស្នេហា" អុកស៊ីតូស៊ីនដែលនាំឱ្យមានទំនាក់ទំនងកាន់តែរឹងមាំរវាងដៃគូ។ ប៉ុន្តែលើសពីនេះទៅទៀតដូចដែលការស្រាវជ្រាវបានអះអាងនៅក្នុងសៀវភៅ Close Encounters: មាគ៌ាក្នុងទំនាក់ទំនងស្នេហា៖ “ យើងមានអារម្មណ៍ថាកាន់តែផ្សាភ្ជាប់គ្នាជាមួយនរណាម្នាក់ប្រសិនបើមានការប៉ះគ្នា” ។


ដូច្នេះការគេងដោយគ្មានសម្លៀកបំពាក់នឹងផ្តល់ពេលវេលាច្រើនសម្រាប់ការប៉ះគ្នាទៅវិញទៅមក ជួយអ្នកឱ្យមានអារម្មណ៍ជិតស្និទ្ធនឹងដៃគូរបស់អ្នក។

4. ការពារការឡើងទម្ងន់

Why We Ought to Start Sleeping Without Any Pajamas

© depositphotos.com

រក្សារាងកាយរបស់យើងចុះត្រជាក់នៅពេលយប់ក៏អាចជួយឱ្យយើងរក្សារាងស្លីមផងដែរ។ ការសិក្សាមួយបានបង្ហាញថាសីតុណ្ហភាពត្រជាក់បង្កើនសមត្ថភាពដុតបំផ្លាញកាឡូរីរបស់យើង ចាប់តាំងពីពេលចូលគេងនៅក្នុងបន្ទប់ត្រជាក់ រាងកាយបានដុតបំផ្លាញកាឡូរី ៧៥ កាឡូរីច្រើនជាងអ្នកដែលគេងនៅសីតុណ្ហភាពក្តៅ។

ឈុតខោអាវគេងពិតជាធ្វើឱ្យអ្នកកក់ក្តៅ ដូច្នេះអ្នកគួរតែស្រាតវាចេញដើម្បីការពារកុំឱ្យឡើងទម្ងន់។

5. ជឿជាក់ និងពេញចិត្តលើខ្លួនឯង

Why We Ought to Start Sleeping Without Any Pajamas

© depositphotos.com ,© depositphotos.com

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មានការសិក្សាមួយបានបង្ហាញថាការគេងស្រាតធ្វើឱ្យយើងមានអារម្មណ៍ល្អចំពោះរាងកាយរបស់យើង ជួយឱ្យយើងពេញចិត្តនឹងជីវិតរបស់យើង។ ហើយតាមធម្មជាតិពេលយប់គឺជាពេលវេលាដ៏ល្អបំផុតដើម្បីអនុវត្ត ដូច្នេះព្យាយាមគេងស្រាត វាអាចមានឥទ្ធិពលដល់រូបភាពខ្លួនឯងដែលធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯងទាំងមូល៕

តើអ្នកចូលចិត្តគេងដោយគ្មានសម្លៀកបំពាក់ ឬមានសម្លៀកបំពាក់? ហេតុអ្វី?

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside