ប្រសិនបើអ្នកមិនងូតទឹក ក្នុងរយៈពេល១អាទិត្យ រឿងនេះនឹងកើតឡើងជាក់ជាមិនខាន។ ដូច្នេះ តោះ!មកដឹងពីរឿងទាំង៧យ៉ាងនេះទាំងអស់គ្នា។
១. ក្លិនខ្លួន
នេះអាចកត់សម្គាល់បានបំផុតនៅពេលអ្នកខ្ជិលងូតទឹក។ តាមពិតញើសមិនមានក្លិនទេ តែបាក់តេរីប៉ារ៉ាស៊ីតនៅលើស្បែក គឺជាមូលហេតុចម្បងដែលធ្វើឱ្យរាងកាយរបស់អ្នកមានក្លិន។ ការមិនងូតទឹក នឹងធ្វើឱ្យបាក់តេរីទាំងនេះកាន់តែរីកលូតលាស់ ហើយរាងកាយ «ធុំក្លិន» កាន់តែខ្លាំងឡើង ៗ ។
២. រមាស់រាងកាយ
នៅពេលធូលីបាក់តេរី រួមផ្សំនឹងបែកញើសលាយនឹងស្បែករបស់អ្នក បង្កើតឱ្យកើតជារមាស់។ កម្រិតនៃការរមាស់ អាចកើនឡើងជាមួយនឹងចំនួនថ្ងៃដែលអ្នកមិនងូតទឹក។
៣. ជំងឺសរសៃឈាមវ៉ែន
ការងូតទឹកគឺជាវិធីដើម្បីយកភាពកខ្វក់នៅលើកោសិកាងាប់ និងបាក់តេរីចេញពីស្បែក។ នេះក៏ជាវិធីសាស្ត្រជួយកម្ចាត់ជាតិពុល ការពារជំងឺស្បែកផងដែរ។
ប្រសិនបើអ្នកមិនងូតទឹករយៈពេល ៧ ថ្ងៃ រាងកាយរបស់អ្នកនឹងប្រែជារមាស់ ហៀរសម្បោរ និងអាចមានដំបៅថែមទៀតផង។
៤. ការឆ្លងមេរោគ
ទោះបីយើងមើលមិនឃើញដោយភ្នែកទទេ ប៉ុន្តែតំបន់ជុំវិញរបស់យើងផ្ទុកនូវពពួកបាក់តេរីជាច្រើន។ របស់របរដែលធ្លាប់ស្គាល់ដូចជាទូរស័ព្ទ កុំព្យូទ័រ ទ្វារបង្គន់ ... អាចជាបណ្ដុំរបស់មីក្រូសរីរាង្គរាប់លាន។ បាក់តេរីទាំងនេះ ប្រសិនបើភ្ជាប់នៅលើដងខ្លួននឹងបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន អាចជាជំងឺរលាកទងសួត ជំងឺគ្រុនផ្តាសាយជំងឺ រលាកថ្លើមប្រភេទ A ផងដែរ។
៥. ផ្សិត
ផ្សិត គឺជាជំងឺទូទៅមួយនៅពេលដែលរាងកាយមិនត្រូវបានសម្អាត។ ផ្សិតអាចលេចឡើងនៅលើស្បែក ប្រហោងធ្មេញ ឬសូម្បីតែនៅតំបន់ប្រដាប់បន្តពូជដូចគ្នា។
៦. កោសិកាងាប់កកកុញ
ការងូតទឹកឱ្យបានទៀងទាត់ គឺជាវិធីសាមញ្ញមួយដើម្បីជួយលុបកោសិកាស្បែកដែលងាប់ចេញ។ នៅពេលដែលអ្នកមិនងូត ទឹកកោសិកាងាប់នឹងកកកុញ និងបង្កើតជាតំបន់នៃស្បែកដែលមិនស្អាត។
៧. មុន
ការងូតទឹកមិនបានបណ្តាលឱ្យកោសិកាងាប់ប្រេងនៅលើស្បែក មិនត្រូវបានយកចេញបាក់តេរីកាន់តែច្រើន បណ្តាលឱ្យកើតមុននៅលើមុខ ក ខ្នង និងសូម្បីតែប្រដាប់បន្តពូជផងដែរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok