ពេលវេលាដ៏ល្អ សម្រាប់ទទួលទានតែ និងកាហ្វេ ដើម្បីជួយកាត់បន្ថយនូវហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាល

យោងតាមការស្រាវជ្រាវរបស់ជប៉ុនបានបង្ហាះជាទ្រង់ទ្រាយធំ ចំពោះអត្ថប្រយោជន៍តែ និងកាហ្វេដែលអាចជា“ MIRACLES” ដើម្បីប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងពីរប្រភេទ ដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។

ការសិក្សារបស់សាកលវិទ្យាល័យអូសាកាប្រទេសជប៉ុន បានស្រាវជ្រាវ និងតាមដានអ្នកស្ម័គ្រចិត្តចំនួន ៤៦.០០០ នាក់ ដែលមានអាយុពី ៤០ ទៅ ៧៩ ឆ្នាំ អស់រយៈពេល ២០ ឆ្នាំ។ លទ្ធផលបានបង្ហាញថា អ្នកដែលមានទម្លាប់ផឹកតែ ឬកាហ្វេជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺដាច់សរសៃឈាមខួរក្បាលបាន ៦២% ។

Tea And Coffee Featured (1)

ប្រសិនបើជារៀងរាល់ថ្ងៃ អ្នកទទួលទានកាហ្វេ ១ កែវ នោះហានិភ័យនៃការស្លាប់ដោយសារគាំងបេះដូង ត្រូវបានកាត់បន្ថយ ២២% ។ ប្រសិនបើអ្នកផឹកតែបៃតងចំនួន ២ កែវក្នុងមួយថ្ងៃដើម្បីជួយការពារនៃការរើឡើងនៃជីងឺគាំងបេះដូង។ លើសពីនេះការផឹកកាហ្វេជួយការពារជំងឺទាំងមនុស្សដែលមានសុខភាពល្អ ដែលមិនធ្លាប់ជួបប្រទះបញ្ហាណាមួយឡើយ។

១. ពេលវេលាសម្រាប់ទទួលទានតែ និងកាហ្វេសម្រាប់ល្អដល់សុខភាព

Tea And Coffee

យោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក ការផឹកកាហ្វេ ២ ពែងឬតែបៃតង ១ ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុពីជំងឺបេះដូងជំងឺទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជាផាកឃីនសាន់ជាដើម។

យោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកបានឱ្យដឹងថា ការរផឹកកាហ្វេ ១ កែវ ឬតែបៃតង ២កែវ ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុពីជំងឺបេះដូង ជំងឺទាក់ទងនឹងជំងឺទឹកនោមផ្អែមជាដើម។

- ផឹកចាប់ពីម៉ោង ១០ ព្រឹកដល់ ១១ និង៣០

Coffee Or Tea 700x325


មនុស្សជាច្រើនតែងតែគិតថា ការផឹកកាហ្វេ ឬតែបៃតងបន្ទាប់ពីអាហារពេលព្រឹកគឺល្អបំផុត។ ជាការពិត ប្រសិនបើអ្នកផឹកតែ ឬកាហ្វេនៅពេលនេះ វានឹងបង្កើនអរម៉ូនស្ត្រេស។ ទន្ទឹមនឹងនេះ cortisol នៅតែកើនឡើង។ ជាលទ្ធផលវាប៉ះពាល់ដល់សរសៃប្រសាទរបស់អ្នក។

ដូចដែលបានណែនាំដោយអ្នកជំនាញ ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១១ និង៣០ គឺជាពេលវេលាដែលអរម៉ូនស្ត្រេសទាប ដូច្នេះវាមានសុវត្ថិភាពណាស់។ អ្នកអាចផឹកកាហ្វេ ១ កែវ ឬតែបៃតង១កែវ។ ការផឹកនៅពេលនេះ នឹងកាត់បន្ថយភាពអស់កម្លាំង និងងងុយដេកផងដែរ។

- ផឹកប្រហែល ៣០ នាទីបន្ទាប់ពីញុំាបាយរួច

Shutterstock_177418799 632x422

នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃកាហ្វេ និងតែបៃតង អាចជម្រុញដល់ការរំលាយអាហារ។ ផឹក ៣០ នាទីបន្ទាប់ពីញុំាបាយរួច នឹងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានភាពស្លេកស្លាំងគួរតែចៀសវាងកាហ្វេ និងតែបៃតង ព្រោះកាហ្វេ និងតែបៃតងមានផលប៉ះពាល់ក្នុងការកាត់បន្ថយការស្រូបយកជាតិដែក។

- ចាប់ពីម៉ោង ១ ដល់ម៉ោង ៤ រសៀល

Tea E1363009229150

បន្ទាប់ពីម៉ោង ១ រសៀល កម្រិតអរម៉ូន cortisol ចាប់ផ្តើមស្រកចុះធ្វើឱ្យរាងកាយរបស់អ្នកអស់កម្លាំង និងងងុយដេកខ្លាំង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ងងុយគេង ហើយមានស្មារតីមិននឹងន អ្នកអាចផឹកកាហ្វេ ឬតែបៃតងនៅក្នុងពេលវេលានេះ។ កាហ្វេមួយកែវ ឬតែបៃតងមួយកែវ អាចជួយឱ្យអ្នកមានស្មារតីភ្លឺស្វាង ផ្តោតអារម្មណ៍ និងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើភេសជ្ជៈទាំងពីរនេះ បន្ទាប់ពី ៤សៀលទេ ព្រោះវាអាច ធ្វើឱ្យអ្នកពិបាកគេងនៅពេលយប់៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok