ដំឡូងជ្វាល្អសម្រាប់សុខភាព ប៉ុន្តែក្នុងពេល៣នេះ អ្នកមិនគួរទទួលទានជាដាច់ខាត

នៅក្នុងដំឡូងជ្វាមានវីតាមីន និងជាតិសរសៃ​ជាច្រើន ... ល្អសម្រាប់ប្រព័ន្ធសុខភាព និងប្រព័ន្ធរំលាយអាហារ ប៉ុន្តែនៅពេលនេះទាំង៣ខាងក្រោមនេះ សូមកុំទទួលទានជាដាច់ខាត។

១. នៅពេលប្រព័ន្ធរំលាយអាហារមិនល្អ

Satsumaimo (1)

សម្រាប់អ្នកដែលមានការទល់លាមក ជំងឺឬសដូងបាត អាចញុំាដំឡូងជ្វាដើម្បីជួយជម្រុញដល់ដំណើរការរបស់ពោះវៀនបានយ៉ាងរលូន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺរាករូសការរំលាយអាហារ ឬជំងឺរំលាយអាហារមិនគួរបរិភោគឡើយ។ ព្រោះថានៅពេលដែលអ្នកញុំា អ្នកអាចឧស្សាហ៍ហើមពោះ ដូច្នេះអ្នកមិនគួរញុំាដំឡូងជ្វាច្រើនទេ ព្រោះពេលញុំានឹងជួយបង្កើនជាតិទឹកក្រពះ បណ្តាលឱ្យក្តៅក្រហាយ រលាកចុងដង្ហើម និងបង្កើតជាហើមពោះបន្តិច។

លើសពីនេះទៀត សម្រាប់អ្នកដែលមានជំងឺខ្សោយថ្លើម ខ្សោយតម្រងនោមមិនគួរបរិភោគដំឡូងជ្វាជាដាច់ខាត ព្រោះដំឡូងមានផ្ទុកជាតិសរសៃប៉ូតាស្យូម វីតាមីនA ... នៅពេលក្រលៀនខ្សោយ មុខងារកម្ចាត់ប៉ូតាស្យូមលើសនឹងត្រូវបានកំណត់ បង្កឱ្យមានផលប៉ះពាល់ដូចជាចង្វាក់បេះដូងលោតខ្សោយ។

២. កុំបរិភោគនៅពេលយប់

Screen Shot 2021 03 18 At 2.16.47 PM


ពេលវេលាមួយដែលអ្នកមិនគួរបរិភោគដំឡូងជ្វា គឺនៅពេលយប់ ព្រោះវាងាយនឹងច្រាលទឹកអាស៊ីត ជាពិសេសអ្នកដែលមានក្រពះខ្សោយ ឬប្រព័ន្ធរំលាយអាហារមិនល្អក្នុងវ័យចំណាស់ នឹងធ្វើឱ្យហើមពោះ អាចឈានដល់ធ្ងន់ធ្ងរផងដែរ។ ដូច្នេះនៅពេលយប់ អ្នកមិនគួរបរិភោគដំឡូងជ្វាឡើយ ក្រែងលោវាប៉ះពាល់ដល់ដំណេកមិនល្អ។

វិធីមួយក្នុងការទទួលទានដំឡូងដ៏ល្អ គឺសម្រាប់អាហារពេលព្រឹកជាមួយទឹកដោះគោ ឬទឹកដោះគោជូរដោយបន្ថែមគ្រាប់បន្តិចបន្តួច និងបន្លែពណ៌បៃតងនឹងក្លាយជាអាហារពេលព្រឹក ដែលពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ។

៣. កុំបរិភោគដំឡូងជ្វានៅពេលពោះទទេ

1506015991 Baked Sweet Potatoes 1

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដំឡូងជ្វាមានជាតិស្ករ ប្រសិនបើអ្នកញុំាច្រើនជាពិសេសនៅពេលអ្នកឃ្លាន វានឹងបង្កើនទឹកក្រពះ ដែលធ្វើឱ្យពោះវៀនរលាកចុងដង្ហើម និងផ្តល់ផលតិចតួច។ ដូច្នេះដើម្បីចៀសវាងស្ថានការណ៍នេះ ដំឡូងត្រូវយកទៅស្ងោរដាំឱ្យពុះយ៉ាងហ្មត់ចត់ ឬបន្ថែមជាតិអាល់កុលតិចតួចដើម្បីចម្អិនដើម្បីដុតបំផ្លាញតំបែរនោះ។

ម៉្យាងទៀត ដំឡូងជ្វាផ្ទុកបរិមាណកាបូអ៊ីដ្រាតដូចគ្នានឹងអង្ករ ដូច្នេះប្រសិនបើអ្នកញុំាវាអ្នកគួរតែកាត់បន្ថយបរិមាណអង្ករដែលអ្នកញុំានៅពេលថ្ងៃ ដូច្នេះអ្នកមិនទទួលបានជាតិម្សៅច្រើនទេ។ ប្រសិនបើអ្នកបរិភោគដំឡូងជ្វានៅពេលអ្នកឃ្លាន សារធាតុនៅក្នុងនោះងាយនឹងបង្កើតបរិមាណដ៏ច្រើននៃឧស្ម័នក្នុងបំពង់រំលាយអាហារ ដែលអាចនាំឱ្យហើមពោះ ដូច្នេះប្រសិនបើអ្នកនៅតែបរិភោគបាយធម្មតា អ្នកគួរតែញ៉ុំាត្រឹមតែប្រហែល ១០០-២០០ ក្រាមនៃដំឡូងជ្វា គឺគ្រប់គ្រាន់ ដូច្នេះមិនគួរញុំាច្រើនលើសចំនួនឡើយ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖ Knongsrok