ភេសជ្ជៈទាំង៥មុខ ទទួលទាននៅពេលយប់ល្អខ្លាំងសម្រាប់សុខភាព ជួយសម្រួលដល់ការគេង និងបញ្ចេញជាតិពុលពីរាងកាយ

នេះគឺជាភេសជ្ជៈដែលមានអត្ថប្រយោជន៍ណាស់សម្រាប់រាងកាយ ជាពិសេសប្រសិនបើអ្នកទទួលទាននៅពេលយប់ វានឹងជួយបន្សាបជាតិពុល បន្តឹងស្បែកជួយឱ្យក្មេងជាងវ័យ សុខភាពរឹងមាំជាងមុន ជាពិសេស គឺជួយជម្រុញដល់ការគេងផងដែរ។

១. ទឹកដោះគោ

A9E4C1EB 4BBC 48D2 88CFA877B19815CE_source

ទឹកដោះគោ គឺជាភេសជ្ជៈដ៏អស្ចារ្យសម្រាប់សុខភាព។ ជាពិសេសនៅពេលអ្នកផឹកនៅពេលយប់ វាមានប្រសិទ្ធភាពខ្ពស់ខ្លាំងជាងពេលព្រឹក និងពេលថ្ងៃ។ ទឹកដោះគោក្តៅមួយកែវដោយគ្មានជាតិស្ករ មុនពេលចូលគេង វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួន។ ជួយឱ្យអ្នកឆាប់គេងលក់ និងគេងលក់ស្រួលរៀងរាល់យប់ផងដែរ។

សូមចាំថា ជ្រើសរើសទឹកដោះគោក្តៅ កុំញុំាទឹកដោះគោត្រជាក់ ហើយទឹកដោះគោដែលអ្នកផឹកគួរតែមានជាតិស្ករតិច និងមានជាតិខ្លាញ់ទាប។

២. ទឹកក្តៅ

Warm Water_620x350_41486554786

ទឹកក្តៅមួយកែវហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែវាពិតជាល្អណាស់សម្រាប់រាងកាយ។ ទឹកក្ដៅ នឹងជួយបន្សុទ្ធរាងកាយបន្សាបពោះវៀនជួយឱ្យអ្នកគេងលក់ស្រួលមិនបាត់បង់ជាតិទឹកអស់ពេញមួយយប់។

៣. ទឹកឃ្មុំ

Honey Water Benefits M

ការទទួលទានទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយទឹកក្តៅមួយកែវរាល់យប់ នឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រកទម្ងន់។ នៅពេលនេះខ្លាញ់ដែលផ្ទុកនឹងត្រូវដុតដើម្បីផ្តល់ថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់រាងកាយ វានឹងបណ្តាលឱ្យអ្នកកាត់បន្ថយទម្ងន់ និងកម្រិតធាត់បន្តិចម្តង ៗ ។ ទឹកឃ្មុំក៏មានប្រសិទ្ធភាពជួយឱ្យអ្នកគេងលក់ស្រួល និងស្ងប់ចិត្ត។

៤. ទឹកក្រូច​ស្រស់

Glass Of Orange Juice With Oranges 1589917191

ផ្លែក្រូចមានវីតាមីនច្រើន ជាពិសេសវីតាមីនសេដែលនាំមកនូវគុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ផ្លែក្រូច គឺល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់ពោះវៀន កាត់បន្ថយការប្រមូលផ្តុំជាតិពុល ពីព្រោះផ្លែក្រូចមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនប្រភេទសម្បូរទៅដោយវីតាមីន C កាល់ស្យូមផូស្វ័រ ប៉ូតាស្យូម អាស៊ីតក្រូចឆ្មា carotene ជាតិសរសៃ។


៥. ទឹក​ប៉េងប៉ោះ

Tomatojuice1200_getty

មិនត្រឹមតែប្រើជារបាំងស្បែកទេ យើងក៏គួរប្រើប៉េងប៉ោះក្នុងអាហារប្រចាំថ្ងៃ ជាពិសេសអាកាសធាតុស្ងួតខុសប្រក្រតី ការបរិភោគប៉េងប៉ោះច្រើនក៏ជាអាហារបំប៉នទឹកចាំបាច់ផងដែរ។ ផ្លែឈើក្រហមទុំ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មរួមជាមួយទឹក ៩៤.៥ ភាគរយ។

#កំណត់ចំណាំ - អាហារ ៣ ប្រភេទមិនគួរទទួលទាននៅពេលយប់ឡើយ

- អាហារចៀន

3 Health Reasons To Stay Away From Fried Food 696x464

អាហារចៀនមិនត្រឹមតែមានខ្លាញ់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងពិបាករំលាយទៀតផង។ អ្នកអាចជួបប្រទះការគេងមិនលក់ដោយសារឥទ្ធិពលរបស់វាទៅលើក្រពះពោះវៀន និងប្រព័ន្ធសរសៃប្រសាទ។

- ប៉ាស្តា

Maxresdefault

អាហារទាំងនេះមានជាតិកាបូអ៊ីដ្រាត និងខ្លាញ់ខ្ពស់។ អ្នកដែលមានការចាល់អាស៊ីតគួរតែចៀសវាងអាហារនេះនៅពេលយប់។

- ភេសជ្ជៈមានជាតិហ្គាស

Soft Drink Cans Bottles Soda Bottled Drinks Soft Fizzy Canned Drinks Soda Juice Beverages Illustration Icons Set Beverage Fizzy Juice Soda Plastic Tin_229548 363

ការផឹកភេសជ្ជៈដែលមានជាតិហ្គាសនៅពេលល្ងាច អាចបណ្តាលឱ្យមានបញ្ហាក្រពះ។ អ្នកដែលមានការទល់លាមក និងច្រាល់ទឹកអាស៊ីតគួរតែចៀសវាងភេសជ្ជៈទាំងនេះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok