ទម្លាប់មួយចំនួនខាងក្រោមនេះ បើអ្នកធ្វើជាទៀងទាត់ វានឹងជួយធ្វើឱ្យប្រសើរឡើងនូវបញ្ហាសុខភាព ប្រយុទ្ធប្រឆាំងនឹងភាពចាស់ និងអាយុវែង។
១. ញុំាឱ្យបានគ្រប់គ្រាន់
ការញុំាច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង និងទឹកនោមផ្អែម ដោយហេតុនេះវានឹងអាចកាត់បន្ថយអាយុជីវិតរបស់អ្នក។ ដើម្បីរស់នៅបានយូរ និងមានសុខភាពល្អ អ្នកគួរតែធ្វើតាមរបបអាហារដែលមានតុល្យភាពជាមួយនឹងក្រុមអាហារ និងសារធាតុចិញ្ចឹមទាំងអស់។
យោងទៅលើរបបអាហារ ៤-៥ ដងនៃបន្លែបៃតង និងផ្លែឈើក្នុងមួយថ្ងៃប្រហែល ១៧០ ក្រាមនៃគ្រាប់ធញ្ញជាតិ ទឹកដោះគោ ៣ កែវ និងប្រូតេអ៊ីន ១៤០ ក្រាម។
២. អានសៀវភៅ ទស្សនាវដ្តី ... មុនពេលចូលគេង
មុនពេលចូលគេង សូមបិទឧបករណ៍អេឡិចត្រូនិចចោលឱ្យអស់។ ផ្ទុយទៅវិញ ការអានទស្សនាវដ្តី ឬសៀវភៅប្រហែល ១៥ នាទី នឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ និងងាយគេងលក់ស្រួល។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យខនលែល (សហរដ្ឋអាមេរិក) បាននិយាយថា ការអាន និងចូលគេងអាចជួយឱ្យអ្នកគេងលក់បានទ្វេដង និងគេងបានស្រួលក្នុងរយៈពេល ៧ ទៅ ៨ ម៉ោង។
ក្នុងអំឡុងពេលគេង ហ្សែនប្រឆាំងភាពចាស់ គឺសកម្មបំផុត ដូច្នេះការគេងលក់ស្កប់ស្កល់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែមបាន ៤៥ %។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏អាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺ និងរបួសបានលឿនជាងមុន ៥០ % ផងដែរ។
៣. គេងឱ្យបានគ្រប់គ្រាន់
មនុស្សភាគច្រើនដឹងថា យើងត្រូវការគេងយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយយប់។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាដឹងទេថា ការគេងមិនគ្រប់គ្រាន់អាចបង្កើនហានិភ័យនៃការធាត់ ជំងឺបេះដូង ទឹកនោមផ្អែម។ ការគេងឱ្យបានគ្រប់គ្រាន់ ជួយឱ្យការចងចាំប្រសើរឡើង ធ្វើឱ្យរាងកាយមានភាពប្រសើរឡើងវិញ។
ក្នុងអំឡុងពេលគេង រាងកាយក៏ជួយលាក់អ័រម៉ូនលូតលាស់ ដែលជួយរក្សាទុក collagen, elastin - សមាសធាតុដែលធ្វើឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ កង្វះដំណេករ៉ាំរ៉ៃ បង្កើនភាពចាស់ និងប៉ះពាល់ដល់មុខងារខួរក្បាលយ៉ាងខ្លាំង។
៤. ផឹកតែ
អ្នកស្រាវជ្រាវនៃគ្លីនិក Cleveland (សហរដ្ឋអាមេរិក) បាននិយាយថា ការផឹកតែបៃតងអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម សម្ពាធឈាម ជំងឺបេះដូង ជំងឺវង្វេងវង្វាន់បាន ៥០% ហើយថែមទាំងអាចបង្កើនអាយុកាលបាន ៤ ឆ្នាំទៀតផង។
តែបៃតងមានផ្ទុកសារជាតិ flavonoid ដែលជួយការពារការកកើតបន្ទះនៅក្នុងសរសៃឈាម។ លើសពីនេះ សារជាតិ flavonoids ជួយពង្រឹង និងព្យាបាលកោសិកាបេតា ផលិតអាំងស៊ុយលីននៅក្នុងលំពែង។ សារធាតុនេះក៏ជួយកាត់បន្ថយហានិភ័យ ៥០% នៃការវិវត្តទៅជាស្នាមជ្រីវជ្រួញមុនអាយុ។
៥. បន្ថែមវីតាមីនD និងរមៀតទៅក្នុងរបបអាហាររបស់អ្នក
អ្នកស្រាវជ្រាវជនជាតិកាណាដាបាននិយាយថា ២០០០ IU វីតាមីន D3 និងរមៀត ៥០០ មីលីក្រាមក្នុងមួយថ្ងៃ មានសមត្ថភាពពន្យារអាយុបានដល់ទៅ ៩ ឆ្នាំឯណោះ។ មូលហេតុគឺថា វីតាមីន D3 មានឥទ្ធិពលធ្វើឱ្យសកម្មហ្សែនលើកកម្ពស់សុខភាពជាង ២០០០ នៅក្នុងខ្លួន។
ទន្ទឹមនឹងនេះ សមាសធាតុ curcumin នៃរមៀតជួយកាត់បន្ថយការរលាកដែលបណ្តាលមកពីភាពចាស់នៅក្នុងខ្លួន ជួយជម្រុញការជួសជុល និងជំនួសសរសៃប្រសាទចាស់ជរា សាច់ដុំ និងជាលិកាឆ្អឹង។
៦. ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ ធ្វើឱ្យអ្នកមានសុខភាពល្អ និងរហ័សរហួន ខណៈពេលដែលកាត់បន្ថយហានិភ័យនៃភាពចាស់មុនអាយុដល់ទៅ ៣០% ។
ចលនានៃសាច់ដុំជួយធ្វើឱ្យខួរក្បាល ធ្វើឱ្យអ័រម៉ូនHGH ដែលធ្វើឱ្យស្បែក សួត សាច់ដុំ ឆ្អឹង និងជាលិកាដទៃទៀតដំណើរការឡើងវិញ។ អ្នកមិនចាំបាច់ហាត់ប្រាណខ្លាំងពេកទេ ប៉ុន្តែគ្រាន់តែចូលរួមសកម្មភាពស្រាល ៗ ដូចជាដើរ ហាត់យូហ្គា ឬឡើងជណ្តើរក៏ជាការហាត់ប្រាណមួយបែបផងដែរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok