រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!!!

ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

ក) រោគសញ្ញា

- នោមក្រហាយ (Brûlure mictionnelle)

- នោមទាស់ (Dysurie)

- នោមញឹក (Pollakiurie)

- ក្តៅខ្លួន (Fièvre)

ខ) ការកំណត់រោគសញ្ញា

- ការធ្វើការវិភាគទឹកនោមអ្នកជំងឺដោយការរាប់ដោយផ្ទាល់នូវគោលិការឈាមស និងការមើលផ្ទាល់នូវពពួកមេរោគមួចចំនួន (coloration de Gram)


- ការបណ្តុះមេរោគក្នុងទឹកនោម

- ការវិភាគអេកូសាស្រ្ត (Échographie abomino-pelvienne) ដើម្បីរកមើលក្នុងករណីមានការស្ទះបំពង់ទឹកមូត្រខាងក្នុង

- ការថតកាំរស្មីអ៊ិច (Radiographie ASP)

គ) ការព្យាបាល

បើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ លោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាល និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ។

ការព្យាបាលត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទមេរោគ។

បើលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។

១

ដកស្រង់ទាំងស្រុងពី៖ hospitalcalmette