កាហ្វេល្អ និងដាស់អារម្មណ៍ តែមិនសក្តិសមជាមួយមនុស្ស៦ប្រភេទនេះឡើយ

កាហ្វេ គឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្ត តែសម្រាប់មនុស្សដែលមានជំងឺរុំារ៉ៃទាំង៦ប្រភេទនេះ កុំទទួលទានកាហ្វេឱ្យសោះ។

១. អ្នកដែលមានជំងឺលើសឈាម

A_small_cup_of_coffee

សម្រាប់អ្នកដែលមានជំងឺលើសឈាម គួរតែកំណត់ការផឹកកាហ្វេឱ្យបានត្រឹមត្រូវ។ នេះដោយសារតែការទទួលទាន អាចបណ្តាលឱ្យមានបញ្ហាចំពោះអ្នកដែលមានជំងឺលើសឈាមរ៉ាំរ៉ៃ ពីការប៉ះពាល់នឹងជាតិកាហ្វេអ៊ីន។ ដូចគ្នានេះផងដែរ សម្រាប់អ្នកជំងឺដែលមានជំងឺលើសឈាម ត្រូវប្រាកដថាអ្នកតែងតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលចង់ញុំាកាហ្វេក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

២. អ្នកដែលមានជំងឺបេះដូងដូចជាចង្វាក់បេះដូងមិនប្រក្រតី

L Intro 1617296063

នៅពេលដែលអ្នកមានជំងឺសរសៃឈាមបេះដូង អ្នកមិនគួរផឹកកាហ្វេទេ ព្រោះកាហ្វេក្រៅពីជួយរំញោចប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលកាហ្វេក៏ជួយរំញោចសកម្មភាពរបស់ប្រព័ន្ធសរសៃឈាមបេះដូងបង្កការរំខានដល់សរីរាង្គនេះផងដែរ។ ក្រៅពីនេះ វាអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ និងចង្វាក់បេះដូងបណ្តោះអាសន្នបង្កឱ្យមានជំងឺក្រិនសរសៃឈាម ដែលជាជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់។

៣. មនុស្សកំពុងបំបៅកូនដោយទឹកដោះ

Caffeine Coffee 800x450

ដោយសារមាតិកាកាហ្វេអ៊ីនខ្ពស់ គឺជាសារធាតុរំញោច និងបញ្ចុះទឹកនោម ការព្រួយបារម្ភ គឺម្តាយដែលបំបៅកូនអាចប្រឈមនឹងការបាត់បង់ជាតិទឹក។ ទន្ទឹមនឹងនេះដែរ វាគឺជាជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេដែលអាចឆ្លងកាត់ចរន្តឈាមចូលទៅក្នុងទឹកដោះម្តាយ។ ដោយសារតែមុខងារតម្រងនោមនៅខ្សោយនៅឡើយ ដូច្នេះនៅពេលទារកបៅដោះវានឹងប៉ះពាល់ដល់សុខភាពទារក។


៤. អ្នកដែលមានជំងឺរាក

Coffee_190607

នៅក្នុងកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាថ្នាំបញ្ចុះទឹកនោមដែលនឹងជួយជម្រុញឱ្យនោមច្រើនបណ្តាលឱ្យខ្សោះជាតិទឹក។ ចំពោះអ្នកដែលមានជំងឺរាក ការខះជាតិទឹកគឺជាបញ្ហាធ្ងន់ធ្ងរបំផុត។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហារាក វាចាំបាច់មិនត្រូវផឹកកាហ្វេជាដាច់ខាតដើម្បីធានាសុខភាពរបស់ពួកគេ។

៥. មនុស្សដែលមានការថប់បារម្ភខ្ពស់

960x0

គ្រឿងផ្សំកាហ្វេអ៊ីននៅក្នុងកាហ្វេ គឺជាភ្នាក់ងាររំញោចមួយដែលអាចធ្វើឱ្យការថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើងចំពោះមនុស្សមួយចំនួន។ នៅពេលដែលអ្នកទទួលទានកាហ្វេច្រើនដែលនឹងធ្វើឱ្យសរសៃប្រសាទរបស់អ្នកកាន់តែទទួលអារម្មណ៍ភិតភ័យ ហើយអ្នកនឹងជួបប្រទះនូវការថប់បារម្ភ ឬភ័យស្លន់ស្លោ អ្នកអាចពិចារណាចៀសវាង ឬកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន។

៦. ក្មេងអាយុក្រោម ១២ ឆ្នាំ

323594_2200 1200x628

កាហ្វេ គឺជាភេសជ្ជៈសម្រាប់មនុស្សពេញវ័យ ដូច្នេះកុមារដែលទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឱ្យចង្វាក់បេះដូងកើនឡើងបង្កើនការថប់បារម្ភ ពិបាកក្នុងអារម្មណ៍ និងពិបាកចិត្ត។ ទិដ្ឋភាពមួយទៀតដែលត្រូវពិចារណា ជាពិសេសចំពោះក្មេងចេះដើរតេះតះ គឺកាហ្វេអាចលាក់អារម្មណ៍ឃ្លាន។ ជាលទ្ធផលក្មេងទើបចេះដើរតេះតះ ប្រហែលជាមិនអាចទទួលបានសារធាតុចិញ្ចឹមដែលពួកគេត្រូវការសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេទេ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok