ទុកវត្ថុ២យ៉ាង នៅក្បែរគ្រែ និងវត្ថុ៤យ៉ាងគួរដកចេញ ដើម្បីសុខភាពអ្នកពេលគេង

ការគេងគឺមានសារៈសំខាន់ ជាពិសេសចំពោះសុខភាព។ ការគេងឱ្យបានគ្រប់គ្រាន់ ជួយឱ្យរាងកាយមានសុខភាពល្អ ប្រសិនបើការគេងមិនបានគ្រប់គ្រាន់នឹងនាំឱ្យមានជំងឺរាតត្បាត សុខភាពកាន់តែចុះខ្សោយ។

ដើម្បីឱ្យមានការគេងលក់ស្រួលនៅពេលយប់ ដំបូងបង្អស់ ចាំបាច់ត្រូវបង្កើតកន្លែងគេងប្រកបដោយផាសុកភាព ខ្យល់ស្រស់ និងសីតុណ្ហភាពសមស្រប។

គួរយកចិត្តទុកដាក់លើរបស់របរនៅក្បែរគ្រែខ្លះ ព្រោះវាធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ហើយល្អដូចលេបថ្នាំបន្ថែមអ៊ីចឹង។ ផ្ទុយទៅវិញ មានរឿងខ្លះដែលបង្កគ្រោះថ្នាក់ និងធ្វើឱ្យអ្នកគេងមិនលក់អស់កម្លាំងឥតឈប់ឈរ។

១. វត្ថុ ២ គួរតែដាក់នៅក្បែរគ្រែគេង នឹងជួយឱ្យអ្នកគេងលក់ស្រួល

- កែវទឹក

1

ដរាបណាយើងគេងលក់ រាងកាយរបស់យើងពិតជាសកម្ម រាងកាយនឹងបញ្ចេញជាំតិទឹក តាមរយៈញើសដង្ហើម និងនោម ដូច្នេះរាងកាយនឹងស្ងួតដោយសារខ្វះជាតិទឹក។

ដូច្នេះអ្នកគួរដាក់ទឹកត្រងមួយកែវជាមួយគំរបក្បែរគ្រែ នឹងជួយបំពេញជាតិទឹកឱ្យបានរហ័ស នៅពេលអ្នកភ្ញាក់ពីដំណេកនៅពេលយប់ ឬពេលអ្នកស្រេកទឹកដែលនឹងជួយលុបបំបាត់រាល់រោគសញ្ញានៃស្បែកស្ងួត។

ជាការពិត អ្នកក៏មិនគួរផឹកទឹកច្រើនពេកមុនពេលចូលគេងដែរ ព្រោះវាអាចបណ្តាលឱ្យអ្នកនោមនៅពេលយប់ប៉ះពាល់ដល់គុណភាពនៃដំណេក។

- ដាក់ឧបករណ៍បំលែងសំណើមដោយសុវត្ថិភាព

ជារឿយៗ យើងជួបប្រទះភាពមិនស្រួលនៅក្នុងបរិយាកាសស្ងួត រួមទាំងមាត់ស្ងួត និងច្រមុះ និងបំពង់កជាដើម។

សំណើមដែលទាក់ទង អាចធ្វើឱ្យរាងកាយមនុស្សមានអារម្មណ៍ស្រួលគឺ ៤៥% - ៦៥% ។ ដូច្នេះការដាក់ម៉ាស៊ីនត្រជាក់ដែលមានសុវត្ថិភាពនៅក្នុងបន្ទប់គេង នឹងធ្វើឱ្យខ្យល់នៅក្នុងបន្ទប់មានសំណើមគ្រប់គ្រាន់។ ការជ្រើសរើសម៉ាស៊ីនត្រជាក់ដែលមិនធ្វើឱ្យសំឡេងរំខានច្រើនពេក នឹងជួយឱ្យរាងកាយរបស់អ្នកគេងលក់ស្រួល។

២. វត្ថុ ៤ ដែលបង្កគ្រោះថ្នាក់មិនត្រូវដាក់នៅក្បែរគ្រែគេងឡើយ

- ម៉ោង​រោ​ទិ៍

Shutterstock_238311481

ស្តាប់ទៅគួរឱ្យភ្ញាក់ផ្អើលណាស់ ប៉ុន្តែវាជាការពិត។ មនុស្សជាច្រើនមានទម្លាប់ដាក់ម៉ោងរោទិ៍នៅក្បាលគ្រែ ដូច្នេះនៅពេលដែលសំឡេងរោទិ៍អាចត្រូវបានបិទតាមការដឹងខ្លួនរបស់យើងវាងាយស្រួលណាស់។

ទោះជាយ៉ាងណាក៏ដោយ ការដាក់ម៉ោងរោទិ៍នៅក្បែរគ្រែនឹងបណ្តាលឱ្យ "ភ្ញាក់ភ្លាមៗ" ។ មនុស្សដែលភ្ញាក់ដឹងខ្លួនញឹកញាប់ដោយនាឡិការោទិ៍ នឹងជួបប្រទះភាពតានតឹងខ្លាំង និងភាពតានតឹងរ៉ាំរ៉ៃ។ ស្ត្រេសច្រើនពេកក្នុងរយៈពេលយូរ ពិតជាបង្កើនហានិភ័យនៃបញ្ហាដូចជា ជំងឺលើសឈាម ការធ្លាក់ទឹកចិត្តជាដើម។


ដូច្នេះយកល្អគួរតែកំណត់ម៉ោងរោទិ៍ចម្ងាយជាង ២ ម៉ែត្រពីលើគ្រែ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពអ្នក។

ចំពោះភាពទន់ខ្សោយនៃបេះដូង គុណភាពនៃការគេងមិនបានគ្រប់គ្រាន់ ការគេងមិនបានស្ងប់ អ្នកគួរតែយកចិត្តទុកដាក់បន្ថែមអ្នកអាចកំណត់ម៉ោងរោទិ៍ឱ្យស្តាប់ទៅទាបដើម្បីឱ្យគុណភាណដំណេករបស់អ្នក។

- ទូរសព្ទដៃ

ទូរសព្ទដៃ គឺមិនអាចខ្វះបានសម្រាប់មនុស្សជាច្រើន សូម្បីតែពេលពួកគេគេងក៏ដោយ។ មូលហេតុដែលមិនគួរដាក់ទូរសព្ទដៃនៅក្បែរគ្រែរបស់អ្នក មិនមែនដោយសារវិទ្យុសកម្ម (មនុស្សជាច្រើននិយាយថាវិទ្យុសកម្មចេញពីទូរស័ព្ទដៃ គឺមានគ្រោះថ្នាក់ដល់រាងកាយ) ប៉ុន្តែដោយសារតែទម្លាប់ប្រើទូរសព្ទមុនពេលចូលគេង។

យើងតែងតែមានទម្លាប់ប្រើប្រាស់ទូរស័ព្ទដៃនៅពេលយប់មុនពេលចូលគេង ហើយដែលអាចបណ្តាលឱ្យអស់កម្លាំង ភ្នែកខូចសរសៃប្រសាទអុបទិក ថែមទាំងបង្កើនហានិភ័យនៃជំងឺភ្នែកទៀតផង។

សូមដាក់ទូរសព្ទឱ្យឆ្ងាយតាមដែលអាចធ្វើទៅបាន ឬដាក់ Mute ចោល ដើម្បីជួយបង្កើនគុណភាពនៃការគេងរបស់អ្នកនឹងខ្ពស់ជាងនេះ រាងកាយរបស់អ្នកនឹងមានសុខភាពល្អជាងមុន។

- ដើមឈើដែលមានផ្កា ឬស្លឹកច្រើនពេក

Fefb9b9e4731f20ca47ddf9d695500ec

ការដាំរុក្ខជាតិនៅក្នុងបន្ទប់ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើន វត្តមានរបស់ពួកវាអាចបង្កើនមាតិកាអុកស៊ីសែននៅក្នុងបន្ទប់ ជួយបន្សុទ្ធខ្យល់ក្នុងផ្ទះជួយបំបាត់ភាពតានតឹង។

ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថានៅពេលយប់ ដើមឈើនឹងស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតតាមរយៈបំពង់ផ្លូវដង្ហើម។ ប្រសិនបើមានដើមឈើច្រើនពេកត្រូវបានគេដាក់នៅក្បែរគ្រែ (ក្នុងបន្ទប់គេង) នោះវាប្រាកដជាធ្វើឱ្យបរិយាកាសគេងកាន់តែពិបាក នេះនឹងធ្វើឱ្យអ្នកពិបាកដេកលក់ស្រួល និងធ្វើឱ្យរាងកាយធុញទ្រាន់។

លើសពីនេះ ដីងាយដុះលូតលាស់ដោយមានផ្សិត និងអតិសុខុមប្រាណជាច្រើនដែលអាចបង្កឱ្យមានអាឡែរហ្សីហឺត ...។ ដូច្នេះ រុក្ខជាតិគឺជារឿងល្អ អ្នកអាចដាក់រុក្ខជាតិបៃតងមួយចំនួននៅក្នុងបន្ទប់គេង ប៉ុន្តែមិនគួរមានផ្កា ឬស្លឹកច្រើនពេកនោះឡើយ។

- ប្រដាប់ប្រដាក្មេងលេង

ប្រដាប់ប្រដាក្មេងលេងតុក្កតាសំឡី គឺជាវត្ថុគួរឱ្យស្រឡាញ់របស់ក្មេងស្រី សូម្បីតែមនុស្សធំខ្លះចូលចិត្តឱបពួកគេនៅពេលគេងដែរ។

ទោះជាយ៉ាងណាក៏ដោយ ផ្ទៃរបស់ប្រដាប់ប្រដាក្មេងលេងទាំងនេះ អាចផ្ទុកនូវបាក់តេរី ធូលី វត្ថុមុតស្រួច និងសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ លើសពីនេះទៀត ផលិតផលមួយចំនួនអាចមានជាតិសរសៃគីមីពុល ប្រសិនបើនៅជិតខ្លួនវាអាចបណ្តាលឱ្យស្រក់ងាយហូរទឹកភ្នែក កន្ទួលក្រហម និងអាចបង្កើនហានិភ័យនៃជំងឺស្បែករលាកផ្លូវដង្ហើម។

ដូច្នេះមិនថាអ្នកជាមនុស្សពេញវ័យ ឬក្មេងអ្នកមិនគួរដាក់ប្រដាប់ប្រដាក្មេងលេងកប្បាសដូចជាខ្លាឃ្មុំ តុក្កតា នៅលើគ្រែឡើយ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok