សញ្ញាខាងក្រោមនៅលើដងខ្លួន អាចបង្ហាញឱ្យដឹងថា អ្នកកំពុងមានបញ្ហាសុខភាព បើធ្ងន់ធ្ងរខ្លាំង គឺមិនអាចព្យាបាលបាននោះឡើយ។
១. ការស្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយគ្មានមូលហេតុ
នៅពេលកោសិកាមហារីកវាយប្រហារ ទៅលើកោសិកាដែលមានសុខភាពល្អ រាងកាយរបស់អ្នកអាចឆ្លើយតបដោយការស្រកទម្ងន់យ៉ាងឆាប់រហ័ស។ យោងតាមអនុសាសន៍របស់សមាគមន៍មហារីកអាមេរិក បានឱ្យដឹងថា មានមនុស្សជាច្រើនភ្លាមៗក៏ស្រកទម្ងន់ ៤-៥ គីឡូក្រាម ឬលើសនេះ មុនពេលធ្វើរោគវិនិច្ឆ័យឃើញថា ពួកគេមានជំងឺមហារីក។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រាកដថាអ្នកមានជំងឺមហារីកឬយ៉ាងណា អ្នកគួរតែទៅពិនិត្យសុខភាព ពីព្រោះពេលខ្លះការស្រកទម្ងន់យ៉ាងឆាប់រហ័សបែបនេះ ក៏អាចបណ្តាលមកពីស្ថានភាពសុខភាពផ្សេងទៀតដែរ។
២. នឿយហត់ ល្អិតល្ហៃ
នៅពេលដែលរាងកាយរបស់អ្នកស្ថិតក្នុងសភាពអស់កម្លាំងឥតឈប់ឈរ វាអាចជាសញ្ញាដំបូងនៃជំងឺមហារីក។ ដោយសារតែមនុស្សម្នាក់ទទួលរងពីជំងឺដែលមិនអាចព្យាបាលបាន វាជាការលំបាកសម្រាប់រាងកាយដើម្បីមានសុខភាពល្អធម្មតា។
នៅពេលកោសិកាមហារីកវាយប្រហាររាងកាយរបស់អ្នក វាប្រើសារធាតុចិញ្ចឹមក្នុងខ្លួនអ្នកដើម្បីលូតលាស់ ដូច្នេះសារធាតុចិញ្ចឹមទាំងនោះលែងមាននៅក្នុងខ្លួនទៀតហើយ។ នេះគឺជា“ ចោរកម្មសារធាតុចិញ្ចឹម” ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ខ្លាំង មិនអាចផ្តោតអារម្មណ៍លើការងារបាន។
៣. ក្តៅខ្លួនខ្លាំង
អាការគ្រុនក្ដៅ គឺជាការឆ្លើយតបរបស់រាងកាយចំពោះការឆ្លង ឬផ្ទុកជំងឺ។ នេះគឺជារោគសញ្ញាទូទៅនៃជំងឺផ្តាសាយធម្មតា។ ទោះយ៉ាងណាក៏ដោយ មានករណីធ្ងន់ធ្ងរមួយចំនួនទៀត ពីព្រោះគ្រុនក្តៅក៏កើតមានជាទូទៅចំពោះអ្នកដែលមានជំងឺមហារីកផងដែរ។
ជាពិសេសនៅដំណាក់កាលនៃជំងឺមហារីកដែលមានកម្រិតមេតាប៉ូលីស ឬនៅដំណាក់កាលជឿនលឿន។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា មានការឈឺចាប់មិនបាត់ទៅហើយ អ្នកក៏មិនប្រាកដថាវាចេញមកពីណាដែរ សូមទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុនៃបញ្ហា។
៤. ការផ្លាស់ប្តូរស្បែក
ស្បែក គឺជាសរីរាង្គធំបំផុតនៅក្នុងរាងកាយមនុស្ស ហើយរាល់ការផ្លាស់ប្តូរស្បែក គឺជាសូចនាករនៃស្ថានភាពសុខភាពរបស់អ្នក។ ការឡើងលឿងលើស្បែក ភ្នែក ឬចុងម្រាមដៃ គឺជាសញ្ញាបង្ហាញថាអ្នកអាចមានជំងឺមហារីកថ្លើម ទឹកប្រមាត់ ឬមហារីកលំពែង៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok