អាហារ៧មុខ ជួយអ្នកឱ្យស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ទោះខ្លាញ់ច្រើនយ៉ាងណា​ ក៏អាចរំលាយបានដែរ

ខាងក្រោមនេះ គឺជាបញ្ជីអាហារសុខភាពដែលងាយស្រួលរក និងចម្អិនលឿនរហ័សជាពិសេស មិនបង្កឱ្យមានខ្លាញ់ក្បាលពោះឡើយ ហើយពិតជាជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័សផងដែរ។

១. ស៊ុត

ស៊ុត គឺជាប្រភពប្រូតេអ៊ីនល្អ និងមានជាតិស្ករទាប។ ទន្ទឹមនឹងនេះដែរ អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងជាតិស្ករទាបនេះ ត្រូវបានគេនិយាយថាជាអាហារកំពូលដែលមិនបង្កឱ្យមានខ្លាញ់ក្បាលពោះ ដូច្នេះអ្នកអាចបន្ថែមស៊ុតចូលក្នុងអាហាររបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់រាងកាយ។

__opt__aboutcom__coeus__resources__content_migration__simply_recipes__uploads__2014__07__hard Boiled Eggs Horiz 800 429f7e9948b84a6d84237e228f9d54f2

២. ត្រីសាម៉ុង

ត្រីសាម៉ុង សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយអ្នកបង្កើតសាច់ដុំ និងដុតខ្លាញ់ដែលកកកុញ។ វិធីងាយៗក្នុងការចម្អិនត្រីសាម៉ុង គឺយកវាមកលាយប្រឡាក់ជាមួយអំបិល និងម្រេច ហើយដុតវាក្នុងឡនៅសីតុណ្ហភាព ៤០០ អង្សាសេរយៈពេល ៥-១០ នាទី នោះជាការស្រេច។

How To Baked Salmon Recipe 10

៣. ផ្លែប័រ

ផ្លែប័រ គឺជាប្រភពនៃសារធាតុចិញ្ចឹមដែលមិនគួរឱ្យជឿ ដែលសម្បូរទៅដោយជាតិខ្លាញ់សុខភាព សរសៃ ជាតិប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ជាតិរ៉ែជាច្រើនទៀតដូចជា ប៉ូតាស្យូមដែលជាសារធាតុរ៉ែដែលជួយដល់មុខងារបេះដូង និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធ​ឈាមផងដែរ។

អ្នកអាចញុំាផ្លែប័រកន្លះផ្លែ ជាមួយនឹងអាហាររបស់អ្នក វានឹងជួយកាត់បន្ថយនូវការឃ្លានបានយូរ។ លើសពីនេះទៀត ការសិក្សាមួយទៀតបានរកឃើញថា អ្នកដែលរក្សាការញ៉ាំផ្លែប័រ គឺមានទម្ងន់ធម្មតា មិនងាយធាត់ ឬឡើងគីឡូឡើយ។

UTB8TdOJlpPJXKJkSahVq6xyzFXai

៤. ស្ពៃខ្មៅ


បន្លែនេះសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម ជាតិដែក សរសៃ និងប្រូតេអ៊ីន។ ដូច្នេះការបរិភោគបន្លែនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយហេតុនេះការកំណត់ការបរិភោគកាន់តែច្រើន វានឹងទប់ស្កាត់មិនឱ្យអ្នកដុះក្បាលពោះនោះឡើយ។

៥. ដំឡូង​ជ្វា

ដំឡូងជ្វាមានផ្ទុកជាតិកាបូអ៊ីដ្រាតទាបដែលងាយរំលាយ ដូច្នេះរាងកាយមិនចាំបាច់ចំណាយពេលច្រើនក្នុងការរំលាយអាហារទេ ហើយនៅតែមានថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ។ ជាតិសរសៃនៅក្នុងដំឡូងជ្វា នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កំណត់ការឃ្លាន និងអាហារសម្រន់ផ្សេងៗ។

7111

៦. ចេក

ចេកជួយសម្រកទម្ងន់ មិនមែនបង្កឱ្យឡើងទម្ងន់ដូចដែលមនុស្សជាច្រើនគិតនោះឡើយ។ ចេកត្រូវបានគេដឹងថាមានជាតិប៉ូតាស្យូមខ្ពស់ ដែលជួយកាត់បន្ថយការហើមពោះ។ ស្ត្រីដែលញុំាចេកពីរដងក្នុងមួយថ្ងៃ មុនពេលញុំាអាហាររយៈពេលពីរខែ នឹងជួបប្រទះនូវការថយចុះការតឹង ឬឆ្អល់ ជាពិសេសគឺដុះក្បាលពោះបាន ៥០ ភាគរយឯណោះ។

Banana_1200 1

៧. ម្ទេស

ការបន្ថែមម្ទេសទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នឹងជួយជម្រុញការរំលាយអាហារ ក៏ដូចជាជួយឱ្យរាងកាយដុតខ្លាញ់បានល្អ។ លើសពីនេះទៀត ពួកគេក៏ជួយពង្រឹងស្បែក សក់ និងក្រចក ផ្តល់នូវវីតាមីនCសម្រាប់រាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរបរិភោគម្ទេសច្រើនពេកទេ ប្រសិនបើអ្នកមិនចង់ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក៕

25 Researchersu

ប្រភព ៖ Phunutoday/Knongsrok