ចំណីអាហារ៣មុខ ធ្វើឱ្យកូនៗរបស់អ្នកក្រិន មិនអាចលូតលាស់ ធំធាត់បានទេ

អាហារខាងក្រោម ទោះបីកុមារចូលចិត្តវាខ្លាំងយ៉ាងណាក៏ដោយ តែកុំឱ្យកូនៗរបស់អ្នកញុំាវាអី ព្រោះវាបង្កគ្រោះថ្នាក់ដល់ពួកគេខ្លាំងណាស់ ដូច្នេះម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ភ្លាមៗ ក្រែងលោពួកគេញុំាច្រើន វានឹងធ្វើឱ្យក្មេងបាត់បង់ជាតិកាល់ស្យូម មិនអាចលូតលាស់ធំធាត់បានឡើយ។

១. អាហារដែលមានអំបិលច្រើន

ការបរិភោគអំបិលច្រើន បណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់រាងកាយ ជាពិសេសកុមារ ការបរិភោគអំបិលច្រើន អាចប៉ះពាល់ដល់ការលូតលាស់កម្ពស់ បំផ្លាញថ្លើម និងតម្រងនោម។

ជាការពិត នៅពេលដែលរាងកាយផ្ទុកអំបិលច្រើនពេក វានឹងធ្វើឱ្យជាតិកាល់ស្យូមត្រូវបានបញ្ចេញច្រើនជាង ហើយប៉ះពាល់ដល់ប្រព័ន្ធឆ្អឹង និងការលូតលាស់កម្ពស់របស់ទារក។

អំបិលត្រូវបានរកឃើញជាញឹកញាប់នៅក្នុងអាហាររហ័ស អាហារកែច្នៃដូចជា សាច់ក្រកជាដើម ដូច្នេះឪពុកម្តាយត្រូវដាក់កម្រិតលើអាហាររបស់កូនៗជារៀងរាល់ថ្ងៃ ឱ្យបានត្រឹមត្រូវ។

Screen Shot 2021 06 15 At 7.57.38 PM

២. អាហារដែលមានជាតិស្ករច្រើន

បង្អែមមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ធាត់ ថ្លើម និងខ្សោយតម្រងនោមប៉ុណ្ណោះទេ ថែមទាំងជាសត្រូវដល់កម្ពស់ទារកទៀតផង។


យោងតាមអ្នកជំនាញ នៅពេលរាងកាយផ្ទុកជាតិស្ករច្រើនពេក វានឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ នៅពេលនេះរាងកាយត្រូវតែបញ្ចេញបរិមាណអាំងស៊ុយលីនក្នុងបរិមាណដ៏ច្រើន ដើម្បីបំពេញការទទួលទានជាតិស្ករថ្មី និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព។

ទោះយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសម្ងាត់អាំងស៊ុយលីន ការផលិតអរម៉ូនលូតលាស់ GH ត្រូវបានថយចុះ ឬអាចនឹងត្រូវបញ្ឈប់ទាំងស្រុង។ នេះជាមូលហេតុ ដែលប្រសិនបើកុមារញុំាបង្អែមច្រើន វានឹងប៉ះពាល់ដល់កម្ពស់របស់ពួកគេ។

Screen Shot 2021 06 15 At 7.57.43 PM

៣. ភេសជ្ជៈមានជាតិកាបូន

ភេសជ្ជៈដែលមានជាតិកាបូន គឺជាភេសជ្ជៈដ៏ពេញនិយមដែលត្រូវបានក្មេងៗជាច្រើន ចូលចិត្តញុំាខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននេះ។ ដូចគ្នាទៅនឹងអាហារមានជាតិផ្អែមដែរ ភេសជ្ជៈកាបូន នាំមកនូវផលប៉ះពាល់ដល់សុខភាពច្រើន ប្រសិនបើកុមារប្រើច្រើនពេកញឹកញាប់ពេក។

ការសិក្សាមួយចំនួនបានបង្ហាញថា ភេសជ្ជៈមានជាតិកាបូនផ្ទុកនូវសារធាតុដែលបណ្តាលឱ្យមានការថយចុះដង់ស៊ីតេរ៉ែក្នុងឆ្អឹង។ លើសពីនេះទៅទៀត អាស៊ីតផូស្វ័រនៅក្នុងភេសជ្ជៈនេះ ក៏ការពារការស្រូបយកជាតិកាល់ស្យូមផងដែរ ដែលបណ្តាលឱ្យឆ្អឹងផុយស្រួយ ធ្វើឱ្យការលូតលាស់របស់កុមារថយចុះ៕

ប្រភព ៖ Phunutoday/Knongsrok