ទាំងនេះគឺជាសញ្ញាបង្ហាញថាប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អដូច្នេះត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រសិនបើលោកអ្នកជួបបញ្ហាដូចបានបកស្រាយខាងក្រោម។
បបូរមាត់ពណ៌សឈឺគឺជាសញ្ញាច្បាស់ថារាងកាយរបស់អ្នកមានបញ្ហា។ ការរំលាយអាហារខាងក្នុងរងផលប៉ះពាល់ដូច្នេះជាតិពុលនឹងកកកុញក្នុងពោះវៀន។ ជាលទ្ធផលបបូរមាត់នឹងមិនមានពណ៌ក្រហមធម្មតាទេ ប៉ុន្តែក្លាយជាពណ៌សស្លេកហើយខ្វះភាពស្រស់ថ្លា។
មាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្លូវដង្ហើម និងបំពង់រំលាយអាហារ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រមីក្រូជីវសាស្រ្តបាននិយាយថាបាក់តេរីដង្ហើមអាក្រក់ H. pylori (Helicobacter Pylori) បណ្តាលអោយដំបៅក្រពះ។ មិនត្រឹមតែប៉ុណ្ណឹងទេវាក៏ជាមូលហេតុមួយនៃបុព្វហេតុនាំអោយមានដុំសាច់នៅក្នុងប្រព័ន្ធរំលាយអាហារផងដែរ។
ប្រសិនបើអ្នកសម្អាតមាត់របស់អ្នកជារៀងរាល់ថ្ងៃ ហើយដង្ហើមមិនល្អនៅតែបន្តកើតមានវាអាចជាសញ្ញាមួយដែលបង្ហាញថាប្រព័ន្ធរំលាយអាហាររបស់អ្នកមិនមានសុខភាពល្អ។
នៅពេលដែលក្រពះខ្សោយការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមត្រូវបានទទួលរងផលប៉ះពាល់។ នៅពេលនោះមុខមាត់មើលទៅជាមិនភ្លឺថ្លា និងជីវិតមិនស្រស់ថ្លាដូចកាលពីមុននោះទេប៉ុន្តែផ្ទុយទៅវិញគឺផ្ទៃមុខស្លេកស្លាំង។
នៅពេលមានសុខភាពល្អបបូរមាត់នឹងភ្លឺរលោង និងមានរស្មី។ ទោះយ៉ាងណាក៏ដោយនៅពេលដែលមាត់ស្ងួតប្រេះបែកអាចនឹងមានបញ្ហានៅក្នុងក្រពះនិងពោះវៀន។ មុខងាររំលាយអាហារមិនល្អអាចបណ្តាលឱ្យបបូរមាត់ស្លេក និងស្ងួតមាត់។
រលាកមាត់ ពងបែក ឬមាត់ស្ងួតគឺជាបាតុភូតដែលមនុស្សជាច្រើនជួបប្រទះ។ មនុស្សភាគច្រើននឹងគិតអំពីមូលហេតុដែលពួកគេមិនបានញ៉ាំទឹកគ្រប់គ្រាន់។ ជាការពិតនៅពេលនោះវាប្រហែលជាមានបញ្ហាក្រពះដែលនាំឱ្យមានបាតុភូតនេះ។
សញ្ញាទូទៅផ្សេងទៀតនៃជំងឺក្រពះពោះវៀនរួមមាន៖
ការឈឺពោះ៖ នេះគឺជាសញ្ញាជាក់ស្តែងមួយនៅពេលដែលបំពង់រំលាយអាហារខូច ឬឈឺ។
ក្រហាយទ្រូង ចុងដង្ហើម៖ អាហារនៅក្នុងក្រពះ បំពង់អាហារត្រលប់ទៅរកមាត់វិញដោយសារបញ្ហាធ្ងន់ធ្ងរនៃបំពង់រំលាយអាហារ។
រាគ៖ នេះក៏ជាបាតុភូតទូទៅមួយនៃជំងឺក្រពះពោះវៀន។
ការទល់លាមក៖ ការទល់លាមកជាប់លាប់អាចបណ្តាលឱ្យមានផលវិបាកដូចជាការពិបាកបន្ទោបង់ ការហូរឈាមតាមរន្ធគូថ ជំងឺរលាកពោះវៀនធំ និងជំងឺឬសដូងបាត ...៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ phunutoday