មនុស្សគ្រប់រូបនិយាយថា ការញំានៅពេលត្រឹមត្រូវទៅតាមពេលវេលាត្រឹមត្រូវ នឹងផ្តល់ផលល្អដល់សុខភាព។ ដូច្នេះតើពេលណាជាពេលវេលាល្អបំផុតដើម្បីញុំាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាច?
ការបរិភោគក៏ជាជំនាញដ៏សំខាន់ ដើម្បីរៀនផងដែរ។ រាល់កំហុសបន្តិចបន្តួចដែលអ្នកធ្វើក្នុងការញុំាអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ យោងតាមការស្រាវជ្រាវ ពេលវេលានៃការញុំាអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទម្ងន់ ជាពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
តើអ្នកឧស្សាហ៍ញុំាអាហារពេលព្រឹកយឺត ឬរំលងអាហារ បន្ទាប់ពីហាត់ប្រាណខ្លាំង? តើអ្នកជាធម្មតាញុំាអាហារពេលល្ងាចបានត្រឹមត្រូវមុនពេលចូលគេងទេ? តើពេលវេលារវាងអាហាររបស់អ្នកមានរយៈពេលប៉ុន្មានម៉ោងដែរ?
តើពេលណាជាពេលវេលាល្អបំផុតដើម្បីញុំាអាហារទាំង៣ពេល គួរញុំានៅក្នុងម៉ោងណា និងចន្លោះម៉ោងពីគ្នាប៉ុន្មានម៉ោងទើបជារឿងល្អ?
ប៉ុន្តែអ្នកមិនចាំបាច់បារម្ភទេ ព្រោះអ្នកស្រាវជ្រាវបានកំណត់ពេលវេលាល្អបំផុត ដើម្បីញុំាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងពេលល្ងាច ប្រសិនបើអ្នកចង់មានរាងស្គម។
១. ពេលវេលាល្អបំផុតដើម្បីទទួលទានអាហារពេលព្រឹក
យោងតាមសារព័ត៌មាន Times of India អ្នកគួរតែញុំាអាហារពេលព្រឹកក្នុងរយៈពេល ៣០ នាទី បន្ទាប់ពីភ្ញាក់ពីគេង។ ពេលវេលាដ៏ល្អដើម្បីទទួលទានអាហារពេលព្រឹក គឺប្រហែលម៉ោង ៧ ព្រឹក។
កុំបរិភោគអាហារពេលព្រឹកពេលក្រោយម៉ោង ១០ ។ អាហារពេលព្រឹកត្រូវការប្រូតេអ៊ីនខ្ពស់។
២. ពេលវេលាល្អបំផុតដើម្បីទទួលទានអាហារថ្ងៃត្រង់
ពេលវេលាល្អបំផុតដើម្បីទទួលទានអាហារថ្ងៃត្រង់ គឺប្រហែលម៉ោង ១២ និង ៤៥ នាទី។ គម្លាតរវាងអាហារពេលព្រឹក និងអាហារថ្ងៃត្រង់គួរតែមានប្រហែល ៤ ម៉ោង។ ដាច់ខាត ចៀសវាងកុំបរិភោគអាហារថ្ងៃត្រង់ក្រោយម៉ោង ៤ រសៀល។
៣. ពេលវេលាល្អបំផុតដើម្បីទទួលទានអាហារពេលល្ងាច
ពេលវេលាដ៏ល្អបំផុតសម្រាប់អាហារពេលល្ងាច គឺមុនម៉ោង ៧ យប់។ អាហារពេលល្ងាចគួរតែមានយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចូលគេង។
អ្នកមិនគួរញុំាអាហារពេលល្ងាចយឺតជាងម៉ោង ១០ យប់ទេ។ ការទទួលទានអាហារពេលល្ងាច ជិតចូលគេងអាចប៉ះពាល់ដល់គុណភាពនៃដំណេករបស់អ្នក។
៤. ពេលវេលាល្អបំផុតដើម្បីញុំាមុនពេលហាត់ប្រាណ
កុំធ្វើកីឡា ជាពិសេសការហ្វឹកហាត់ទម្ងន់ជាមួយពោះទទេ។ អាហារសម្រន់មុនពេលហាត់ប្រាណសមរម្យអាចជាម្សៅប្រូតេអ៊ីន ច្របល់ជាមួយពងមាន់ នំប៉័ង ម្សៅសណ្តែកដី-ល-៕
ប្រភព ៖ Phunutoday / Knongsrok