ទម្លាប់សាមញ្ញៗទាំង៥​ ដែលជួយឱ្យអ្នកមានសុខភាពល្អ កើនអាយុ១០ឆ្នាំបន្ថែមទៀត

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវ៉ាដបាននិយាយថា យើងអាចបង្កើនអាយុកាលរបស់យើងបាន ១០ ឆ្នាំបន្ថែមទៀត ប្រសិនបើយើងអាចបំពេញទម្លាប់ទាំង ៥ យ៉ាងនេះគ្រប់គ្រាន់។

ការរស់នៅប្រកបដោយសុខភាព នឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើវាជារៀងរាល់ថ្ងៃបានទេ។ ជីវិតរវល់យើងមានហេតុផលច្រើនពេក ដែលបេលខ្លះ វាអាចជាការខ្ជិល ឬរវល់ផ្សេងៗ។ ដែលជាហេតុធ្វើឱ្យយើងមានទម្លាប់មិនល្អក្នុងការថែរក្សាសុខភាព និងរបៀបរស់នៅឱ្យបានល្អប្រសើរ។

ទម្លាប់ទាំងអស់អាចពិបាកថែរក្សា ប៉ុន្តែអ្នកអាចផ្លាស់ប្តូរវាបានទាំងស្រុងដោយធ្វើវាបន្តិចម្ដងៗ ដោយខ្ជាប់ខ្ជួន និងជាប់លាប់។ ទម្លាប់ដែលមានសុខភាពល្អ អាចជួយបង្កើនសុខភាព និងផលិតភាពរបស់អ្នកបានយ៉ាងងាយស្រួល ហើយអាចផ្តល់ឱ្យអ្នកនូវមួយទសវត្សរ៍ទៀតដើម្បីរីករាយនឹងជីវិត។

ទាំងនេះគឺជាលទ្ធផលដែលទទួលបានពីការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈ TH Chan នៃសាកលវិទ្យាល័យហាវ៉ាដហើយបានចេញផ្សាយកាលពីឆ្នាំទៅ ក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសប៊ីជេ។

១. បរិភោគរបបអាហារកូលេស្តេរ៉ុលទាប

Screen Shot 2021 06 29 At 12.28.00 PM

រាងកាយមនុស្សត្រូវការកូលេស្តេរ៉ុលដើម្បីដំណើរការ ប៉ុន្តែយើងច្រើនតែញុំាខ្លាញ់ និងកូលេស្តេរ៉ុលច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ដែលទាំងពីរនេះបង្កើនកូលេស្តេរ៉ុលអាក្រក់ - LDLc ។

កូលេស្តេរ៉ុលអាក្រក់ បណ្តាលឱ្យមានជំងឺក្រិនសរសៃឈាម ដែលជាហេតុបណ្តាលឱ្យមានជំងឺសរសៃឈាមបេះដូង។ អ្នកជំនាញនៅសាកលវិទ្យាល័យហាវ៉ាដបានផ្តល់អនុសាសន៍ឱ្យជ្រើសរើសធញ្ញជាតិទាំងមូល ជំនួសឱ្យគ្រាប់ធញ្ញជាតិកែច្នៃ ផ្លែឈើស្រស់ ជំនួសឱ្យទឹកផ្លែឈើ។ ក្នុងពេលជាមួយគ្នានេះ ត្រូវកំណត់កម្រិតអាហាររហ័ស អាហារកែច្នៃ និងភេសជ្ជៈដប ហើយគួរតែញុំាអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ជំនួសឱ្យការញុំាអាហារដែលមានមូលដ្ឋានលើសត្វ។

២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ប្រធានាធិបតីអាមេរិក ចនអេហ្វកេណ្ណឌី ធ្លាប់បាននិយាយថា “កាយសម្បទារឹងមាំ មិនត្រឹមតែជាកូនសោសំខាន់បំផុតសម្រាប់រាងកាយដែលមានសុខភាពល្អប៉ុណ្ណោះទេ តែវាគឺជាមូលដ្ឋាននៃសកម្មភាពបញ្ញាសកម្ម និងច្នៃប្រឌិត” ។


ការធ្វើលំហាត់ប្រាណនេះមិនចាំបាច់ធ្ងន់ពេកទេ អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗ ដោយការដើរ ឬរត់ ៣០ នាទី / ថ្ងៃ។ ការធ្វើលំហាត់ប្រាណទៀងទាត់ មិនត្រឹមតែមានប្រសិទ្ធិភាពក្នុងការថែរក្សារាងកាយឱ្យមានសុខភាពល្អ និងបង្កើនអាយុកាលអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវការចងចាំអារម្មណ៍ និងសមត្ថភាពរៀនផងដែរ។

៣. រក្សាទម្ងន់ដែលមានសុខភាពល្អ

Screen Shot 2021 06 29 At 12.28.04 PM

រាងកាយសមសួន បើគ្មានកង្វះអាហារូបត្ថម្ភ ឬធាត់ពិតជានឹងជួយឱ្យអ្នកមានអាយុយឺនយូរ។ ការស្រាវជ្រាវដោយសាកលវិទ្យាល័យហាវ៉ាដបង្ហាញថា អ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយ (ចន្លោះពីរាងកាយ) ចន្លោះពី ១៨.៥ និង ២៤.៩ ទំនងជាអាចរស់នៅបានយូរ។

៤. កំណត់ការទទួលទានសុរា

ភេសជ្ជៈមានជាតិអាល់កុល មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព។ អ្នកដែលដឹងពីកម្រិតនៃការផឹកមិនលើសពីស្រាបៀរក្នុងមួយថ្ងៃអាចរស់បានយូរ។ ចំពោះបុរសបរិមាណជាតិអាល់កុលដែលទទួលទានក្នុងមួយថ្ងៃគួរតែមានពី ៥ ទៅ ៣០ ក្រាម ស្មើនឹងស្រាបៀរ ៣៥០ មីល្លីកែវ ២ កែវ។

៥. ហាម​ជក់បារី

ការជក់បារី គឺជាបុព្វហេតុនៃការថយចុះមុខងារផ្លូវដង្ហើម ដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជាមហារីកសួត ... មិនមែនការជក់បារីជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺមហារីក៕

ប្រភព ៖ Phunutoday / Knongsrok