ជាការពិតណាស់ ខ្លាញ់នៅលើមុខ ឬចង្កា ជាបញ្ហាដ៏ធំសម្រាប់អ្នកធាត់ៗ ដែលគេច្រើនតែហៅថា បឿចង្កា វាធ្វើឱ្យអ្នកមានអារម្មណ៍បាត់បង់ជំនឿចិត្ត និងក្ដីសុខយ៉ាងធំ ព្រោះតែបឿនេះធ្វើឱ្យអ្នកមើលទៅមិនស្អាត និងធាត់ខ្លាំងហួសហេតុ។ យ៉ាងណាមិញ ថ្ងៃនេះយើងលើកយកពីវិធីល្អៗ ដើម្បីជួយកម្ចាត់ខ្លាញ់ចង្កា ឬបឿនេះយ៉ាងមានប្រសិទ្ធិភាព។
១. មូលហេតុដែលបណ្តាលឱ្យធាត់ និងជាតិខ្លាញ់លើស
ពិតប្រាកដណាស់ អ្វីដែលធ្វើឱ្យអ្នកធាត់នៅលើមុខ ឬចង្ការ ភាគច្រើនប្រហែលជាមកពីការទទួលទានជាតិខ្លាញ់ trans នៅក្នុងអាហារ ដែលយើងញុំា មិនថាអាហារចៀន អាហារផ្អែម អាហាររហ័សជាដើម គឺសុទ្ធតែជាខ្លាញ់អាក្រក់បំផុតសម្រាប់សុខភាព។ ប្រសិនបើរាងកាយរបស់អ្នកមិនដុតខ្លាញ់ទាំងនេះឱ្យបានគ្រប់គ្រាន់។ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់នៅក្នុងចរន្តឈាម។ តំណភ្ជាប់នាំឱ្យមានហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ ២ ដាច់សរសៃឈាមខួរក្បាល។ ភាពធន់នឹងអាំងស៊ុយលីន និងជំងឺរ៉ាំរ៉ៃផ្សេងទៀតក៏កើនឡើងដែរ។
២. វិធីកម្ចាត់ខ្លាញ់លើផ្ទៃមុខ
នៅពេលដែលខ្លាញ់នៅលើមុខត្រូវបានកកកុញក្នុងចំនួនដ៏ច្រើន អ្នកក៏អាចប្រើការធ្វើលំហាត់ប្រាណមុខឱ្យបានទៀងទាត់ តាមវិធីដូចខាងក្រោម ៖
- យកដៃទាំងសងខាងដាក់លើថ្ពាល់!
- យកដៃសង្កត់ល្មមដើម្បីម៉ាស្សាតំបន់ដែលឡើងខ្លាញ់!
ប៉ុន្តែបន្ថែមលើវិធីសាស្រ្តខាងលើនេះ ការធ្វើលំហាត់ប្រាណបែបបេះដូងផ្សេងៗទៀតក៏អាចជួយបានដែរ។ មិនថាការរត់, ការរាំតាមចង្វាក់, ជិះកង់ជាដើម យ៉ាងហោចណាស់ ២០ ទៅ ៤០ នាទីក្នុងមួយថ្ងៃ ព្រោះវានឹងផ្តល់ឱ្យរាងកាយអ្នកនូវការរំលាយអាហារល្អ។ បង្កើនការយកចេញនៃជាតិខ្លាញ់ក្នុងខ្លួននិងនៅលើមុខកាន់តែច្រើន។
៣. គន្លឹះដើម្បីការពារជាតិខ្លាញ់លើផ្ទៃមុខ
ប្រសិនបើអ្នកមិនចង់ធាត់ មើលទៅមុខធំ ឬឡើងបឿចង្កា អ្នកក៏ប្រហែលជាត្រូវកែប្រែទម្លាប់ប្រចាំថ្ងៃខ្លះដែរ។
- ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ
ការសិក្សាបង្ហាញថា ទឹកវាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។ ហើយបានជួយបង្កើនការរំលាយអាហារឱ្យកាន់តែមានប្រសិទ្ធភាព ដែលនាំឱ្យមានការបំបែកខ្លាញ់។ ជាលទ្ធផលធ្វើឱ្យស្រកទម្ងន់។
- កំហិតការប្រើប្រាស់គ្រឿងស្រវឹង
ដោយសារការសេពសុរាហួសប្រមាណ អាចបណ្តាលឱ្យខ្វះជាតិទឹកក្នុងខ្លួន។ ប៉ុន្តែក្នុងករណីខ្លះ វាអាចបណ្តាលឱ្យមានការរក្សាទឹកកើនឡើង។ រហូតដល់អ្នកអាចសម្គាល់ឃើញការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់អ្នកហើយមុខរបស់អ្នកនឹងឡើងហើម។
- គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ ឬគេងមិនបានគ្រប់ ៨ ម៉ោងក្នុងមួយយប់ វាអាចបណ្តាលឱ្យមានកម្រិតអរម៉ូនជាក់លាក់មួយចំនួន ដែលជាប់ទាក់ទងនឹងការរំញោចនៃភាពអត់ឃ្លាន។ រហូតដល់អ្នកមានអារម្មណ៍ចង់ញុំាអាហារ មនុស្សភាគច្រើនមានទំនោរចង់ឃ្លានអាហារនៅពេលយប់។ នេះគឺជារយៈពេលមួយដែលអាចបណ្តាលឱ្យមានការកើនឡើងនូវទម្ងន់របស់អ្នក។
- ជ្រើសរើសអាហារដែលមានជីវជាតិ
អាហារដែលមានជាតិកាបូអ៊ីដ្រាត ស្ករ អំបិលដូចជាអាហារមានជាតិខ្លាញ់ និងអាហារកែច្នៃអាចបង្កើនហានិភ័យនៃការកើនជាតិខ្លាញ់។ ដូច្នេះអ្នកគួរតែទទួលទានអាហារដែលមានជាតិសរសៃច្រើនដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិជាដើម ឬអាចញុំាជាមួយគ្នាបាន។ ប៉ុន្តែត្រូវកែសម្រួលបរិមាណកាបូអ៊ីដ្រាតដើម្បីកាត់បន្ថយ។
ប្រសិនបើអ្នកមានកង្វល់ ឬមានសំនួរបន្ថែមដើម្បីកាត់បន្ថយជាតិខ្លាញ់លើស្បែក អ្នកប្រហែលជាត្រូវពិគ្រោះជាមួយអ្នកជំនាញវេជ្ជសាស្ត្រអំពីវិធីត្រឹមត្រូវក្នុងការកម្ចាត់ជាតិខ្លាញ់ ពីព្រោះបរិមាណជាតិខ្លាញ់ដែលកកកុញដោយមនុស្សម្នាក់ៗខុសគ្នា។ វាអាចមានកម្រិតខុសគ្នាដែលជាលទ្ធផលនៃបច្ចេកទេសព្យាបាលផ្សេងៗគ្នា៕
ប្រភព ៖ Sanook / Knongsrok