៥ចំណុច! បង្ហាញពីការទទួលទានកាហ្វេមិនត្រឹមត្រូវ គឺអាចកាត់បន្ថយអាយុជីវិតរបស់អ្នកយ៉ាងឆាប់រហ័ស

មានមនុស្សជាច្រើន ដែលមានទម្លាប់ផឹកកាហ្វេតាមរបៀបទាំងនេះ ដែលមើលទៅដូចជាមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែវាមានគុណវិបត្តិខ្លាំងទៅវិញ។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត Nguyen Thi Lam - វិទ្យាស្ថានជាតិអាហារូបត្ថម្ភបានណែនាំថា បរិមាណកាហ្វេក្នុងមួយថ្ងៃ គឺអាស្រ័យលើបរិមាណកាហ្វេអ៊ីនសរុបនៅក្នុងកាហ្វេ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន (ដូចជាតែ) ។ អ្នកមិនគួរទទួលទានជាតិកាហ្វេអ៊ីនច្រើនជាង ៤០០ មីលីក្រាមក្នុងមួយថ្ងៃ (ស្មើនឹងកាហ្វេប្រហែល ៣ កែវ) ។

ការសិក្សាមួយបានបង្ហាញថា អ្នកផឹកកាហ្វេមានហានិភ័យទាបនៃជំងឺធ្ងន់ធ្ងរជាងអ្នកមិនផឹក។ ប៉ុន្តែរ ការផឹកកាហ្វេ ក៏មានរបៀបផឹកឱ្យបានត្រឹមត្រូវ និងល្អសម្រាប់សុខភាពរបស់អ្នកដែរ បើអ្នកផឹកហួសកម្រិត ឬមិនត្រឹមត្រូវ វានឹងបង្កហានិភ័យដល់អាយុជីវិតរបស់អ្នកទៅវិញ។

Screen Shot 2021 07 07 At 3.44.22 PM

១. កុំផឹកឆាប់ពេក ឬយឺតពេក

យោងតាមអ្នកជំនាញ អ្នកមិនគួរផឹកកាហ្វេភ្លាមៗនៅពេលអ្នកភ្ញាក់ពីគេងនៅពេលព្រឹកនោះទេ ព្រោះពេលនោះកម្រិតអរម៉ូនគឺខ្ពស់បំផុត ដែលជួយអ្នកឱ្យភ្ញាក់ពីធម្មជាតិដោយមិនប្រើភេសជ្ជៈនេះ។ ពេលវេលាល្អបំផុតដើម្បីផឹកកាហ្វេ គឺនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ១២ ព្រឹក នៅចន្លោះម៉ោងនេះ កម្រិតអរម៉ូន cortisol ចាប់ផ្តើមធ្លាក់ចុះ។

ក្រៅពីនេះ សូមកុំផឹកកាហ្វេនៅពេលយប់ ព្រោះបរិមាណកាហ្វេអ៊ីននេះចំណាយពេលច្រើនម៉ោងទើបអាចរំលាយបានទាំងស្រុង។ ដូច្នេះការផឹកកាហ្វេហួសពេលនឹងបង្កឱ្យមានការគេងមិនលក់ ឬធ្វើឱ្យដំណេករបស់អ្នកមានផលវិបាកផ្សេងៗ។

២. កុំផឹកកាហ្វេពេលវាក្តៅពេក

យោងទៅតាមអង្គការសុខភាពពិភពលោក ការទទួលទានកាហ្វេក្នុងកម្រិតកម្ដៅលើសពី ៦៥ អង្សាសេ អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ខណៈពេលដែលកាហ្វេជាធម្មតាមានសីតុណ្ហភាព ៦៥-៨៥ អង្សាសេ។ ដូច្នេះសូមព្យាយាមរង់ចាំប្រហែល ៥ នាទី ដើម្បីឱ្យសីតុណ្ហភាពធ្លាក់ចុះ ចាំញុំា។

Screen Shot 2021 07 07 At 3.44.27 PM


៣. កុំផឹកនៅពេលដែលអ្នកកំពុងតែស្ថិតក្នុងអារម្មណ៍ងងុយខ្លាំង

ការសិក្សាមួយបានបង្ហាញថា ជាតិកាហ្វេអ៊ីនមិនមានឥទ្ធិពលក្នុងការធ្វើឱ្យអ្នកភ្ញាក់ទេប្រសិនបើអ្នកគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ សម្រាប់ ៣ យប់ជាប់ៗគ្នា។ កង្វះនៃការគេងបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃការអនុវត្តការយល់ដឹង ហើយកាហ្វេអ៊ីនមិនអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនេះបានទេ ទោះបីជាអ្នកផឹកច្រើនក៏ដោយ។

៤. កុំដាក់ស្ករ ឬទឹកដោះគោច្រើនពេកនៅក្នុងកាហ្វេ

ការសិក្សាបានបង្ហាញថា ការញុំាស្ករច្រើនពេកអាចបណ្តាលឱ្យឆាប់ស្លាប់។ វាមិនមែនដោយសារតែការធាត់ ឬឡើងទម្ងន់នោះទេ ប៉ុន្តែការពិតដែលថាជាតិស្ករអាចបណ្តាលឱ្យខ្វះជាតិទឹកដែលអាចជារោគសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់ ហើយប្រសិនបើទុកចោលមិនបានត្រឹមត្រូវ អាចបណ្តាលឱ្យប្រឈមនឹងជំងឺទឹកនោមផ្អែម។

Screen Shot 2021 07 07 At 3.44.32 PM

៥. ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក

ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្តីឡុង ជិវិត និងសុខភាព បាននិយាយថា ជាតិកាហ្វេអ៊ីនពិតជាអាចជួយពន្យារអាយុរបស់អ្នកធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់អ្នក និងពន្យារពេលជំងឺដែលទាក់ទងនឹងអាយុដូចជាជម្ងឺវង្វេងស្មារតីជាដើម។ នោះដោយសារតែជាតិកាហ្វេអ៊ីនពិតជាអាចជួយក្នុងការដាក់កម្រិតរបបអាហារ និងបន្ថយសញ្ញាអាំងស៊ុយលីន។

ទោះយ៉ាងណាក៏ដោយ វាចាំបាច់ក្នុងការកែសម្រួលការប្រើប្រាស់តាមរបៀបវិទ្យាសាស្ត្រ និងមធ្យម។ អ្នកជំនាញផ្នែកសុខភាពនិយាយថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើនជាង ១០០០ មីលីក្រាមក្នុងមួយថ្ងៃ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់រាងកាយ រួមទាំងការថប់បារម្ភកើនឡើង ការគេងមិនលក់ និងបញ្ហារំលាយអាហារទៀតផង៕

ប្រភព ៖ Phunutoday / Knongsrok