ហានិភ័យ “ភាពធន់នឹងជាតិកាហ្វេអ៊ីន” ទោះញុំាកាហ្វេច្រើនប៉ុនណា ក៏នៅតែងងុយគេង

ជាតិកាហ្វេអ៊ីន គឺជាសារធាតុដែលអាចរកឃើញនៅក្នុងអាហារ និងភេសជ្ជៈដូចជា តែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងទៀត។ នៅពេលដែលរាងកាយត្រូវបានប៉ះពាល់នឹងជាតិកាហ្វេអ៊ីន ដើម្បីបង្កើនសារធាតុគីមីនៅក្នុងខួរក្បាល ធ្វើឱ្យរាងកាយភ្ញាក់ឡើងប្រឆាំងនឹងភាពនឿយហត់ ដោយសារហេតុផលនេះ មនុស្សជាច្រើនងាកទៅផឹកកាហ្វេ ដើម្បីជួយក្នុងការដាស់ស្មារតីឡើងវិញ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ដែលផឹកកាហ្វេដូចគ្នាដែរ ប៉ុន្តែរាងកាយមិនបានឆ្លើយតប ឬមិនមានប្រតិកម្មអ្វីសោះ។

១. តើការអត់ធន់នៃកាហ្វេអ៊ីនគឺជាអ្វី?

ជាតិកាហ្វេអ៊ីន គឺជាសារធាតុដែលមិនត្រូវបានផលិតដោយរាងកាយ។ ប៉ុន្តែវាជាសារធាតុដែលយើងត្រូវទទួលទាន។ រាងកាយនឹងទទួលបានសារធាតុនេះ ដូច្នេះអ្នកដែលទទួលជាតិកាហ្វេអ៊ីនដំបូង ឬមិនបានទទួលទានជាតិកាហ្វេអ៊ីនអស់រយៈពេលជាយូរមកហើយ រាងកាយឆ្លើយតបបានល្អបំផុតចំពោះការទទួលទានជាតិកាហ្វេអ៊ីន។

ជាតិកាហ្វេអ៊ីនមានប្រសិទ្ធភាពបំផុតសម្រាប់ ៖

- ដាស់អារម្មណ៍ឱ្យស្វាងល្អ

- បំបាត់ភាពងងុយ

- បង្កើនថាមពល

- ផ្តោតអារម្មណ៍លើការងារបានល្អ

ប៉ុន្តែការទទួលទានបរិមាណកាហ្វេអ៊ីនដូចគ្នាក្នុងរយៈពេលយូរ អាចនាំឱ្យរាងកាយមានភាពធន់នឹងជាតិកាហ្វេអ៊ីន។ វាគឺជាលក្ខខណ្ឌមួយដែលរាងកាយមានប្រតិកម្មតិចចំពោះការទទួលទានជាតិកាហ្វេអ៊ីន។ ប្រសិនបើអ្នកមិនមានជាតិកាហ្វេអ៊ីនច្រើននឹងធ្វើឱ្យរាងកាយមានអារម្មណ៍ធុញទ្រាន់។

1140 Cup Coffee Too Much Caffeine Bad.imgcache.rev.web.1100.633

២. ភាពធន់នឹងជាតិកាហ្វេអ៊ីន តើវាជះឥទ្ធិពលដល់រាងកាយយ៉ាងដូចម្តេច?

ភាពធន់នឹងជាតិកាហ្វេអ៊ីន គឺជាស្ថានភាពមួយដែលរាងកាយអាចទ្រាំទ្រនឹងផលប៉ះពាល់នៃជាតិកាហ្វេអ៊ីន។ ធ្វើឱ្យកាហ្វេអ៊ីនមិនមានប្រសិទ្ធភាព វាប៉ះពាល់ដល់រាងកាយតាមរបៀបជាច្រើន។ ភាពធន់នឹងជាតិកាហ្វេអ៊ីន អាចបង្កគ្រោះថ្នាក់បែបផ្សេងៗទៅវិញ។ តាមពិតកាហ្វេអ៊ីនដើរតួជាគ្រឿងញៀន នៅពេលដែលរាងកាយញៀន និងមានអារម្មណ៍ថាអត់កាហ្វេមិនបាន។ រហូតដល់ភាពធន់នឹងជាតិកាហ្វេអ៊ីន វានឹងធ្វើឱ្យយើងផឹកកាហ្វេកាន់តែច្រើន។ ជាតិកាហ្វេអ៊ីនច្រើនពេក អាចបណ្តាលឱ្យថ្លើមធ្វើការធ្ងន់។ មានអារម្មណ៍ធុញទ្រាន់ ហត់នឿយ កង្វះការគេង។ លើសពីនេះទៀត ផឹកកាហ្វេលើស វាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយ និងសតិអារម្មណ៍ផងដែរ។

៣. តើធ្វើដូចម្តេចដើម្បីការពារភាពធន់នឹងជាតិកាហ្វេអ៊ីន?


ភាពធន់នឹងជាតិកាហ្វេអ៊ីន គឺជាលក្ខខណ្ឌមួយដែលអាចត្រូវបានកំណត់ឡើងវិញ ឬការពារបាន ៖

Ways To Make Coffee Super Healthy 1200x628 Facebook 1200x628

- លុបបំបាត់ជាតិកាហ្វេអ៊ីនចេញពីប្រព័ន្ធនៅក្នុងខ្លួន

មនុស្សដែលញៀនជាតិកាហ្វេអ៊ីនខ្ពស់ រហូតដល់ស្ថានភាពនៃភាពធន់នឹងជាតិកាហ្វេអ៊ីន តម្រូវការក្នុងការបំបាត់ជាតិកាហ្វេអ៊ីន ដើម្បីបំបាត់ជាតិកាហ្វេអ៊ីនចេញពីប្រព័ន្ធក្នុងរាងកាយនៅពេលដែលកម្ចាត់ជាតិកាហ្វេអ៊ីនចេញពីរាងកាយ រហូតដល់ត្រលប់មកធម្មតាវិញ ការទទួលទានជាតិកាហ្វេអ៊ីនធម្មតានឹងវិលត្រឡប់ទៅរកការឆ្លើយតបរបស់រាងកាយដូចមុន។ រយៈពេលនៃការបន្សាបជាតិពុល គឺអាស្រ័យលើបរិមាណជាតិកាហ្វេអ៊ីនដែលអ្នកទទួលបានក្នុងមួយថ្ងៃ។ សម្រាប់មនុស្សមួយចំនួន វាអាចចំណាយពេល ២ សប្តាហ៍ ដើម្បីបំបាត់ជាតិពុល ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលទទួលទានជាតិកាហ្វេអ៊ីនច្រើនវាអាចចំណាយពេលរហូតដល់ ២ ខែដើម្បីបន្សាបជាតិពុល។

- ទទួលទានជាតិកាហ្វេអ៊ីនពីមួយពេលទៅមួយពេល

ការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ អាចបណ្តាលឱ្យរាងកាយញៀននឹងជាតិកាហ្វេអ៊ីន ក៏ដូចជាការញៀនគ្រឿងញៀនអ៊ីចឹងដែរ។ ការទទួលទានជាតិកាហ្វេអ៊ីនម្តងម្កាល គឺជាមធ្យោបាយមួយដើម្បីការពារភាពធន់នឹងជាតិកាហ្វេអ៊ីន។ អ្នកគួរតែជ្រើសរើសទទួលទានជាតិកាហ្វេអ៊ីនតែក្នុងករណីចាំបាច់។ ដូច្នេះវានឹងក្លាយជាមធ្យោបាយដ៏ល្អសម្រាប់សុខភាពរបស់អ្នក។

៤. តើកាទទួលទានហ្វេអ៊ីនប៉ុន្មាន ទើបល្អ និងមានសុវត្ថិភាព?

យោងតាមការស្រាវជ្រាវ មនុស្សពេញវ័យដែលមានសុខភាពល្អអាចទទួលទានជាតិកាហ្វេអ៊ីនរហូតដល់ ៤០០ មីលីក្រាមក្នុងមួយថ្ងៃ។ ស្ត្រីមានផ្ទៃពោះទទួលទានជាតិកាហ្វេអ៊ីនមិនលើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃ ឬអតិបរមា ៣០០ មីលីក្រាមក្នុងមួយថ្ងៃ។

មនុស្សជាច្រើនទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជារៀងរាល់ថ្ងៃ ដូចជាតែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងសូដា ហើយភេសជ្ជៈទាំងនេះអាចជួយបង្កើនភាពប្រុងប្រយ័ត្ន។ ប៉ុន្តែប្រសិនបើប្រើរយៈពេលយូរអាចបណ្តាលឱ្យរាងកាយអត់ធន់កាហ្វេអ៊ីនរហូតដល់វាលែងឆ្លើយតប។ ដូច្នេះផឹកតែបរិមាណកាហ្វេអ៊ីនដែលត្រូវការដើម្បីមានសុខភាពល្អ៕

Pouring_Coffee_1296x728 Header 1296x729

ប្រភព ៖ Sanook / Knongsrok