ទម្លាប់ល្អទាំង៨ ដែលជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយសុខភាពល្អ អាយុវែង និងមិនសូវឈឺច្រើន

ការមានសុខភាពល្អនៅពេលអ្នកកាន់តែចាស់ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ មនុស្សភាគច្រើនដែលរស់នៅបានយូរ និងមានសុខភាពល្អ រមែងមានទម្លាប់ទាំង៨នេះប្រចាំថ្ងៃ។ ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ និងមានអាយុវែង ចាកឆ្ងាយពីជំងឺទាំងតូចទាំងធំ ចូររក្សាទម្លាប់ទាំងនេះឱ្យបានខ្ជាប់ខ្ជួន។

១. បរិភោគបន្លែបៃតង

បន្លែ និងផ្លែឈើ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមដ៏សម្បូរបែប។ ការទទួលទានផ្លែឈើ និងបន្លែបៃតងច្រើន នឹងជួយការពារជំងឺមហារីកពោះវៀន ខណៈពេលដែលជួយធ្វើឱ្យស្ថានភាពផ្លូវចិត្តមានភាពប្រសើរឡើង និងការពារជំងឺនានាពីការកើតឡើងនៅក្នុងខ្លួន។

២. កុំបរិភោគអាហារកែច្នៃ

អាហារកែច្នៃ អាហារកំប៉ុង ជាញឹកញាប់មានជាតិប្រៃច្រើន និងមានជាតិសរសៃទាប។ គ្រូពេទ្យបានបង្ហាញថា ការប្រើប្រាស់អាហារដែលមានជាតិខ្លាញ់ខ្ពស់ មានជាតិខ្លាញ់ឆ្អែត មានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាប។ ការទទួលទានអាហារកែច្នៃច្រើន បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ ជំងឺមហារីក និងទឹកនោមផ្អែម។

Screen Shot 2021 07 10 At 9.11.03 AM

៣. ទម្លាប់គេងពេលថ្ងៃ

ការគេងពេលរសៀល ពិតជាសំខាន់ដូចការគេងពេលយប់ដែរ។ ការសិក្សាលើមនុស្សពេញវ័យចំនួន ២៤.០០០ នាក់នៅសាលាសុខភាពសាធារណៈហាវឺដបានរកឃើញថា អ្នកដែលគេងថ្ងៃសម្រាកទៀងទាត់មានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងដល់ទៅ ៤០% បើធៀបនឹងអ្នកដែលមិនបានធ្វើ។

ទោះជាយ៉ាងណាក៏ដោយ ការគេងឱ្យបានត្រឹមត្រូវប្រហែល ១៥ នាទីប៉ុណ្ណោះមិនលើសពីកន្លះម៉ោងនោះឡើយ។

៤. មិនជក់បារី

ថ្នាំជក់ គឺជាបុព្វហេតុនាំមុខនៃការស្លាប់យ៉ាងឆាប់រហ័ស។ នោះហើយជាមូលហេតុដែលមនុស្សដែលរស់នៅបានយូរ ប្រសិនបើពួកគេមិនជក់បារី។

ប្រសិនបើអ្នកជាអ្នកជក់បារី ចូររៀនពីរបៀបដើម្បីបញ្ឈប់វាជាបន្ទាន់។ អ្នកនឹងឃើញមានភាពប្រសើរឡើងនៃសម្ពាធឈាម និងចលនាឈាមរត់ស្ទើរតែភ្លាមៗហើយហានិភ័យនៃជំងឺមហារីកនឹងថយចុះជារៀងរាល់ឆ្នាំ។


៥. ដើរយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយសប្តាហ៍

ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ប្រសិនបើពួកគេអាចរក្សាការដើរ ៣ ថ្ងៃក្នុងមួយសប្តាហ៍រាល់ដងលើសពី ៤៥ នាទី ពួកគេអាចការពារជំងឺវង្វេងស្មារតីបាន។ លើសពីនេះ ការដើរលើសពី ៧ ម៉ោងក្នុងមួយសប្តាហ៍ ក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បាន ២០% ផងដែរ។

Screen Shot 2021 07 10 At 9.10.59 AM

៦. កុំសម្ងំស្ងៀមស្ងាត់តែម្នាក់ឯង

វិធីមួយដើម្បីបង្កើនអាយុយឺនយូររបស់អ្នក គឺត្រូវភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍។ នេះជួយអ្នកគ្រប់គ្រងភាពតានតឹង និងបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។

ទំនាក់ទំនងមិនល្អ ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺដាច់សរសៃឈាមខួរក្បាល។ ទន្ទឹមនឹងនេះ ទំនាក់ទំនងល្អធ្វើឱ្យអ្នកមានសុខភាពល្អ។ ដូច្នេះសូមឱ្យខ្លួនអ្នកមានទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក និងរក្សាទំនាក់ទំនងសង្គមឱ្យបានល្អប្រសើរ។

៧. អ្នកគួរតែបរិភោគត្រីមួយក្នុងមួយសប្តាហ៍

ដោយសារតែត្រីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន ដែលជួយធ្វើឱ្យសុខភាពខួរក្បាលប្រសើរឡើង និងបង្កើនការចងចាំ។ ជាពិសេសមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ប្រសិនបើការបរិភោគត្រីជាប្រចាំនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី។ ដើម្បីធានាថាអ្នកអាចបរិភោគត្រីអ្នកគួរតែចំហុយ វាជំនួសឱ្យការចៀនវាជាមួយខ្លាញ់ច្រើន។

៨. គេងឱ្យបានគ្រប់គ្រាន់រៀងរាល់យប់

កង្វះដំណេក បណ្តាលឱ្យសុខភាពផ្លូវចិត្ត និងរាងកាយធ្លាក់ចុះយ៉ាងឆាប់រហ័ស។ អ្នកនឹងស្ថិតក្នុងស្ថានភាពនឿយហត់ ខ្វះថាមពល និងត្រូវការសម្រាក។ ការគេងតិចពេក ឬច្រើនពេក ត្រូវបានបង្ហាញថា ជាការបង្កើនហានិភ័យនៃការស្លាប់។ ដូច្នេះត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់រាល់យប់។ នេះនឹងជួយសង្រ្គោះអ្នកពីភាពតានតឹងការធ្លាក់ទឹកចិត្ត និងជំងឺសរសៃឈាមបេះដូង៕

ប្រភព ៖ Phunutoday / Knongsrok