អាហារមួយចំនួនដែលអ្នកទទួលទាន វាអាចជួយអ្នកការពារថ្លើម ឱ្យមានសុខភាពល្អ និងជួយការពារជំងឺធ្ងន់ធ្ងរជាច្រើនទៀតផងដែរ។ ជាពិសេសគឺអាហារពេលព្រឹក ទាំង៩មុខនេះ វាពិតជាល្អណាស់សម្រាប់ថ្លើម ដែលអ្នកមិនគួរមើលរំលងនោះឡើយ។
១. ស៊ុត
ទោះបីជាស៊ុតមានផ្ទុកនូវកូលេស្តេរ៉ុលខ្ពស់ក៏ដោយ តែអាហារនេះក៏ផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់រាងកាយផងដែរ។ ជាពិសេសគ្រឿងផ្សំដូចជា ប្រូតេអ៊ីន វីតាមីនD គឺល្អណាស់សម្រាប់ថ្លើម។
២. កាហ្វេ
មនុស្សជាច្រើនមានទម្លាប់ផឹកកាហ្វេមួយកែវនៅពេលព្រឹក។ ដូច្នេះទម្លាប់នេះ វាពិតជាមានប្រយោជន៍ច្រើនសម្រាប់ថ្លើម។ កាហ្វេអាចប្រឆាំងនឹងបញ្ហាដូចជា ថ្លើមខ្លាញ់ ព្រោះវាជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម។ លើសពីនេះ ការផឹកកាហ្វេជារៀងរាល់ថ្ងៃ ក៏ជួយឱ្យរាងកាយកាត់បន្ថយហានិភ័យនៃជំងឺថ្លើមរ៉ាំរ៉ៃផងដែរ។ វាក៏អាចជួយការពារថ្លើមពីស្ថានភាពខូចដូចជាមហារីកថ្លើម។
៣. ត្រី
ដោយសារតែត្រីសម្បូរទៅដោយជាតិប្រូតេអ៊ីន និងខ្លាញ់ល្អ ការបរិភោគត្រីនៅពេលព្រឹកនឹងល្អសម្រាប់ថ្លើម។ ត្រីជួយការពារថ្លើម និងការពារជំងឺមហារីកប្រកបដោយប្រសិទ្ធភាព។ ក្នុងករណីដែលអ្នកមិនអាចរៀបចំត្រីស្រស់ អ្នកអាចប្រើត្រីកំប៉ុងជាមួយនំប៉័ងដែលវាក៏ល្អដែរ។
៤. ធញ្ញជាតិ
ធញ្ញជាតិ មានជាតិសរសៃខ្ពស់។ គ្រឿងផ្សំនេះ គឺល្អសម្រាប់ការរំលាយអាហារ និងមានប្រយោជន៍សម្រាប់ថ្លើម។ ជាពិសេសសមាសធាតុដែលគេហៅថា beta-glucans ។ ការសិក្សាមួយបានបង្ហាញថា សារជាតិ beta-glucans ជួយគ្រប់គ្រងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការរលាកដូចជាជំងឺរលាកថ្លើម។ ជាមួយធញ្ញជាតិ អ្នកអាចចម្អិន បបរ ឬធ្វើឱ្យត្រាំនៅក្នុងទឹកដោះគោ យ៉ាអួ គឺសមបំផុតសម្រាប់អាហារពេលព្រឹក។
៥. ល្ពៅ
ល្ពៅសម្បូរទៅដោយវីតាមីនA ដែលជាកាបូអ៊ីដ្រាតដែលថ្លើមរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវីតាមីនA។ ថ្លើមអាចផ្ទុកវីតាមីនAរហូតដល់ ៩៥% នៃវីតាមីន A. ដូច្នេះការទទួលទានល្ពៅនៅពេលព្រឹក នឹងជួយបំប៉នថ្លើម ជួយឱ្យថ្លើមឆាប់ជាសះស្បើយចំពោះអ្នកដែលមានថ្លើមខ្សោយ។
៦. តែបៃតង
ការទទួលទានតែបៃតងមួយកែវនៅពេលព្រឹក ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសថ្លើម។ ការសិក្សាមួយបានបង្ហាញថា តែបៃតងអាចជួយកាត់បន្ថយមាតិកាជាតិខ្លាញ់ ជាទូទៅប្រយុទ្ធប្រឆាំងនឹងស្ត្រេសអុកស៊ីតកម្ម និងកាត់បន្ថយសញ្ញាណសម្គាល់ផ្សេងៗនៃជំងឺថ្លើមខ្លាញ់ដែលមិនមានជាតិអាល់កុល។
៧. ទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗ
ការទទួលទានទឹកប្រភេទនេះនៅពេលព្រឹក វានឹងជួយបង្កើនការរំលាយអាហារ បង្កើនភាពស៊ាំ និងបំបាត់ជាតិពុលក្នុងថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
៨. ទំពាំងបាយជូរ
ប្រសិនបើអ្នកចង់ញុំាផ្លែឈើនៅពេលព្រឹក សូមជ្រើសរើសទំពាំងបាយជូរ។ ផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងការពារការខូចខាតថ្លើម។
៩. បន្លែបៃតង
បន្លែស្លឹកបៃតងជួយផលិតអង់ស៊ីមដើម្បីយកជាតិពុលចេញ និងការពារថ្លើម។ លើសពីនេះ វាក៏មានសមត្ថភាពបង្កើនប្រសិទ្ធភាពថ្លើម បង្កើតជាសារធាតុចិញ្ចឹមដែលជួយឱ្យថ្លើមមានសុខភាពល្អ៕
ប្រភព ៖ Phunutoday / Knongsrok