នៅពេលអ្នកឈានដល់វ័យកណ្តាល ប្រសិនបើអ្នកចង់ឱ្យសម្រស់របស់អ្នកនៅតែក្មេងជាងវ័យ នោះស្រីៗ អ្នកមិនគួរមើលរំលងនូវអាហារទាំង៥មុខនេះឡើយ។
១. ផ្លែបឺរ
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានឱ្យដឹងថា នៅក្នុងសមាសធាតុនៃផ្លែប័រ គឺសម្បូរជាតិខ្លាញ់ និងជាតិសរសៃ វីតាមីន A, B, C, E, K. លើសពីនេះ ប័រមិនត្រឹមតែជួយការពារយើងពីភាពចាស់ប៉ុណ្ណោះទេ វាក៏ជាប្រភពដ៏សម្បូរបែបនៃខ្លាញ់ប្រឆាំងនឹងការរលាក ដែលជួយឱ្យស្បែករលោងភ្លឺថ្លា និងរក្សាការបត់បែនបានល្អផងដែរ។
២. ប៊្លូបឺរី
នៅក្នុងសមាសធាតុនៃផ្លែប៊្លូបឺរី គឺសម្បូរទៅដោយវីតាមីន A និង C ដែលល្អសម្រាប់សុខភាពរបស់អ្នក។ ទន្ទឹមនឹងនេះ សមាសធាតុវីតាមីន C ក៏អាចកាត់បន្ថយការរលាកដែលនាំឱ្យខូចស្បែក និងឆាប់ចាស់ផងដែរ។ ជាពិសេសប្រសិនបើអ្នកផ្សំផ្លែប៊្លូបឺរីជាមួយផ្លែស្ត្របឺរី វាមានប្រយោជន៏ច្រើនចំពោះដំណើរការប្រឆាំងអុកស៊ីតកម្មធ្វើឱ្យរាងកាយរបស់ស្ត្រីក្មេងជាងវ័យ និងអាយុវែងទៀតផង។
៣. បន្លែបៃតងខ្ចី
នៅក្នុងបន្លែបៃតងដូចជា ខាត់ណា ឬស្ពៃខ្មៅ ក៏ត្រូវបានគេដឹងថា ជួយបន្ថយដំណើរការចាស់របស់មនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ។ យោងទៅតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ រាល់បន្លែស្លឹកបៃតង ១០០ ក្រាម មានវីតាមីនជាតិរ៉ែ និងជាតិសរសៃជាច្រើន ដើម្បីជួយប្រឆាំងនឹងដំណើរការចាស់។ ទន្ទឹមនឹងនេះ បន្លែស្លឹកបៃតងក៏អាចត្រូវបានគេយកទៅកែច្នៃជាមុខម្ហូបផ្សេងៗគ្នាជាច្រើនផងដែរ ដូចជាបន្លែឆ្អិន បន្លែឆា ឬធ្វើជាសាឡាត់ដែលមានបន្លែបៃតងឆៅពិតជាល្អសម្រាប់ស្ត្រី។
៤. ខ្លាញ់ត្រី
សមាសធាតុអាហារូបត្ថម្ភរបស់ខ្លាញ់ត្រីមួយចំនួនដែលមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ដូចជាត្រីសាលម៉ុនជាដើម ត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយការរលាកក្នុងស្បែកដែលចាស់។ ទន្ទឹមនឹងនេះ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺអាល់ហ្សៃ ចំពោះមនុស្សចាស់ផងដែរ។ ដូច្នេះស្ត្រីគ្រប់រូបដែលមានអាយុ ៤០ ឆ្នាំឡើងទៅ គួរបរិភោគត្រីខ្លាញ់យ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ជាប្រចាំ ដើម្បីប្រឆាំងនឹងការកត់សុី។
៥. ប្រេងអូលីវ
ប្រេងអូលីវត្រូវបានបង្កើតឡើងភាគច្រើននៃអាស៊ីតខ្លាញ់ ដែលគ្មានជាតិខ្លាញ់ហៅថាអាស៊ីតអូលីច ដែលជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលវាបានក្លាយជាផ្នែកសំខាន់មួយនៃរបបអាហារដែលមានសុខភាពល្អនៅពេលយើងឈានដល់វ័យចាស់។ យោងតាមចំណែករបស់អ្នកជំនាញស្រាវជ្រាវ នៅពេលអ្នកទទួលទានប្រេងអូលីវជាប្រចាំ វានឹងធ្វើឱ្យស្បែកមិនងាយចាស់ និងបង្កើនភាពតឹងឱ្យស្បែកផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok