អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់ស្រាបៀរ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង បានលឺ

ជាធម្មតានៅពេលយើងបានលឺពាក្យថាស្រាបៀរយើងគិតភ្លាមៗ អំពីស្រាពណ៌មាសដែលមានពពុះពណ៌ស។ ហើយជាការពិតរឿងដំបូងដែលយើងគិតគឺថាតើវាល្អយ៉ាងណាចំពោះយើងទាំងអស់គ្នា។

យោងតាមគេហទំព័រ Brightside បានរកឃើញការប្រើប្រាស់ដែលមិនបានរំពឹងទុក និងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្រាបៀរនេះ។

1. ជួយបណ្តុះសក់របស់អ្នក និងលើកកម្ពស់កំណើនការរីកលូតលាស់របស់សក់

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

ស្រាបៀរសំបូរទៅដោយវីតាមីន B និងជាតិស៊ីលីកុនដែលជាគ្រឿងផ្សំសំខាន់សម្រាប់សក់ដែលមានសុខភាពល្អ ហើយក៏ជួយជំរុញដល់ការលូតលាស់សក់ផងដែរ។

គ្រាន់តែចាក់ស្រាបៀរមួយកែវលើសក់របស់អ្នក ម៉ាស្សាឱ្យជ្រាប់ចូលទៅក្នុងស្បែកក្បាល ហើយទុករយៈពេល ៥ នាទី។ លាងជម្រះជាមួយទឹកត្រជាក់។ សក់របស់អ្នកនឹងភ្លឺរលោងឡើងវិញ។

2. វាធ្វើឱ្យស្បែករបស់អ្នកតឹងណែន និងរលោង

10 Fantastic Uses for Beer Few People Have Heard Of

© pexels

ស្រាបៀរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់នៃស្បែក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺភេសជ្ជៈមានជាតិអាល់កុលនេះមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺវាជួយជម្រុញសមត្ថភាពព្យាបាលស្បែករបស់អ្នកដោយខ្លួនឯង ជួយរឹតបន្តឹងស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញតូចៗ។

សាកល្បងក្រែមលាបមុខនេះ៖ លាយស្រាបៀរ ១ ស្លាបព្រាកាហ្វេ ពងមាន់(យកតែចំណែកពណ៌ស) និងប្រេងអាល់ម៉ុង ៣ ដំណក់។ លាបលើផ្ទៃមុខ ហើយរក្សាទុករយៈពេល ១០ នាទីបន្ទាប់មកលាងសម្អាតមុខដោយទឹកស្អាត។

3. ជួយអ្នកឱ្យគេងលក់ស្រួល

10 Fantastic Uses for Beer Few People Have Heard Of

© pexels

ផ្កាហបដែលជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំស្រាបៀរគឺជាថ្នាំជំនួយធម្មជាតិមួយដែលត្រូវបានគេស្គាល់ថាជាឱសថបុរាណដ៏មានប្រសិទ្ធភាពសម្រាប់ឱ្យអ្នកគេងមិនលក់។

អ្នកអាចសាកល្បងល្បិចងាយៗនេះ៖ ត្រាំស្រោមខ្នើយរបស់អ្នកជាមួយទឹកនិងស្រាបៀរដែលស្មើៗគ្នា។ ក្រណាត់នឹងស្រូបយកក្លិនក្រអូបរបស់ផ្កាហបហើយនឹងធ្វើឱ្យអ្នកឆាប់គេងលក់លឿន។

4. វាព្យាបាលជើងដែលហត់នឿយរបស់អ្នក

10 Fantastic Uses for Beer Few People Have Heard Of

© pexels

ចាក់ស្រាបៀរដែលអ្នកបានក្លាសេច្រជាក់ឱ្យពេញចានហើយត្រាំជើងរបស់អ្នកពីរទៅបីនាទី។ ប្រសិទ្ធភាពរបស់ស្រាបៀរនឹងជួយឱ្យជើងរបស់អ្នកធូរស្បើយបន្ទាប់ពីធ្វើការមួយថ្ងៃពេញ។

5. កំចាត់កោសិកាស្បែកងាប់ចេញ

10 Fantastic Uses for Beer Few People Have Heard Of

© pexels

ក្រៅពីជួយដល់ស្បែករបស់អ្នក ស្រាបៀរក៏ជួយលុបកោសិកាស្បែកដែលងាប់ចេញផងដែរ។ ជាលទ្ធផលស្បែករបស់អ្នកកាន់តែភ្លឺរលោង។


យកផ្លែស្ត្របឺរីមួយក្តាប់តូច និងស្រាបៀរពីរបីស្លាបព្រា។ លាយគ្រឿងផ្សំទាំងពីរមុខជាមួយគ្នារហូតដល់អ្នកទទួលបានល្បាយ។ លាបល្បាយនៅលើផ្ទៃមុខរបស់អ្នក ដើម្បីលុបកោសិកាដែលងាប់និងភាពមិនស្អាត និងជំរុញការបង្កើតកោសិកាថ្មីឡើងវិញ។

6. ប្រឡាក់សាច់ជាមួយស្រាបៀរធ្វើឱ្យសាច់ផុសឆ្ងាញ់

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

ស្រាបៀរគឺជាជម្រើសដ៏ល្អបំផុតប្រសិនបើអ្នកចង់ប្រឡាក់សាច់ដោយមិនផ្លាស់ប្តូររសជាតិរបស់វា។ ចាក់ស្រាបៀរចូល និងគ្រឿងប្រឡាក់សាច់ទៅក្នុងសាច់ហើយប្រឡាក់ជាមួយគ្នា បន្ទាប់មកទុកក្នុងទូរទឹកកក។ នៅថ្ងៃបន្ទាប់អ្នកនឹងអាចរីករាយនឹងភាពទន់ល្មើយ ផុយស្រួយ និងរសជាតិឈ្ងុយឆ្ងាញ់របស់សាច់គោរបស់អ្នក។

7. វាបន្ថែមពន្លឺដល់គ្រឿងសង្ហារឹមឈើរបស់អ្នក

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

ចាក់ស្រាបៀរក្តៅៗខ្លះដាក់លើក្រណាត់ទន់ហើយជូតលើផ្ទៃគ្រឿងសង្ហារឹមឈើដែលត្រូវការធ្វើឱ្យភ្លឺរលោងឡើងវិញ។ លទ្ធផល: គ្រឿងសង្ហារឹមរបស់អ្នកនឹងទទួលបានភាពភ្លឺចែងចាំងបន្ថែមហើយមើលទៅល្អដូចថ្មី។

8. វាជួយកំចាត់សត្វល្អិត

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

ស្រាបៀរជួយកំចាត់រុយចេញពីអាហាររបស់អ្នក។ គ្រាន់តែចាក់ស្រាបៀរចូលទៅក្នុងកែវ គ្របវាជាមួយក្រដាសអាលុយមីញ៉ូម ហើយចោះប្រហោងតូចៗមួយចំនួន។ សត្វរុយដែលទាក់ទាញដោយក្លិននៃស្រាបៀរនឹងចូលតាមរន្ធប្រហោង ប៉ុន្តែពួកវានឹងមិនអាចចេញវិញបានទេ។

អ្នកក៏អាចសាកល្បងល្បិចនេះជាមួយសត្វកន្លាតបានផងដែរ។

9. វាធ្វើឱ្យវត្ថុលោហៈមើលទៅភ្លឺជាងមុន

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

ស្រាបៀរមានកម្រិតអាស៊ីតទាបវាល្អឥតខ្ចោះសម្រាប់ដុសខាត់វត្ថុលោហៈណាមួយដូចជាគ្រឿងអលង្ការជាដើម។

គ្រាន់តែចាក់ស្រាបៀរខ្លះដាក់លើក្រណាត់ហើយជូតខាតវត្ថុលោហៈនោះ។ អ្នកក៏អាចសាកល្បងត្រាំវត្ថុទាំងនោះពីរបីនាទីទៀតផងដែរ។ បន្ទាប់ពីជូតឱ្យស្ងួតវត្ថុលោហៈរបស់អ្នកប្រែជាភ្លឺរលោងឡើងទៀត។

10. ជួយឱ្យមានភាពងាយស្រួលក្នុងការមួលវីសច្រេះចេញ

10 Fantastic Uses for Beer Few People Have Heard Of

© pixabay

អាស៊ីតនៅក្នុងស្រាបៀរអាចបំបែកភាពច្រែះដែលនឹងជួយអ្នកដកវីសចេញបានកាន់តែងាយស្រួល។ ចាក់ស្រាបៀរបន្តិចពីលើវីស ហើយរង់ចាំពីរបីនាទីហើយព្យាយាមមួលវីសម្តងទៀត។ លទ្ធផលនឹងធ្វើឱ្យអ្នកងាយស្រួលជាងមុន៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside