ស្មានមិនដល់! គ្រឿងទេស ៥ មុខ អាចជួយសម្រកទម្ងន់បានយ៉ាងល្អ

ជាការពិតណាស់ វិធីសម្រកទម្ងន់គឺពិតជាមានច្រើនមែន តែយ៉ាងណា វិធីខ្លះ វាក៏មានផលប៉ះពាល់ច្រើនដល់សុខភាពយើងទៅវិញ ប្រសិនបើយើងជ្រើសរើស និងអនុវត្តន៍ខុសក្បួន។ ក្នុងចំណោមវិធីសម្រកទម្ងន់ជាច្រើន សម្រាប់គ្រឿងទេសទាំង៥មុខខាងក្រោមនេះ ក៏មានប្រសិទ្ធិភាពជួយជម្រុញការស្រកទម្ងន់បានល្អដែរ ដែលគ្រឿងទេសទាំងនេះ ថែមទាំងជួយប្រឆាំងនឹងភាពចាស់ថែមទៀតផង។

១. ខ្ទឹមស

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ខ្ទឹមស វាមានរសជាតិហឹរតិចៗ ហើយខ្ទឹមសក៏នឹងជួយជម្រុញប្រព័ន្ធសរសៃប្រសាទឱ្យបញ្ចេញអរម៉ូន adrenaline ដើម្បីបង្កើនការរំលាយអាហារផងដែរ។ លើសពីនេះ ខ្ទឹមសក៏មានលក្ខណៈសម្បត្តិប្រឆាំងភាពធាត់ ការពារការប្រមូលផ្តុំនៃជាលិកាខ្លាញ់ ជួយនាំមកនូវរាងស្លីមចំពោះស្ត្រី។

Ginger Root And Powder Royalty Free Image 1608745295

២. ខ្ញី

ខ្ញីគឺជាគ្រឿងទេសដែលធ្លាប់ស្គាល់នៅក្នុងផ្ទះបាយ វាមានលក្ខណៈសម្បត្តិកម្ដៅ ដូច្នេះនៅពេលទទួលទានក្នុងបរិមាណច្រើន វានឹងជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយ ជួយដុតបំផ្លាញជាតិខ្លាញ់ និងហ្វាទីនក្នុងរាងកាយរបស់អ្នកយ៉ាងឆាប់រហ័ស។ លើសពីនេះ ខ្ញីត្រូវបានគេចាត់ទុកថាជាគ្រឿងទេសសម្រកទម្ងន់ដែលមានសុវត្ថិភាព និងល្អខ្លាំងដែរ។ លើសពីនេះ អ្នកក៏អាចប្រើតែខ្ញីដើម្បីជួយសម្រកទម្ងន់ និងការពារភាពចាស់បានទៀតផង។

៣. ម្ទេស


នៅក្នុងសមាសភាពម្ទេស មានសមាសធាតុមួយឈ្មោះថា capsaicin ដែលជួយជម្រុញការរំលាយអាហារ និងជម្រុញការដុតកាឡូរី។ លើសពីនេះទៅទៀត capsaicin ជួយសម្រកទម្ងន់ដោយកាត់បន្ថយការឃ្លានអាហារ និងធ្វើឱ្យអ្នកឆ្អែតបានយូរ។

Screen Shot 2021 07 30 At 12.03.35 PM

៤. ម្រេច​ខ្មៅ

នៅក្នុងសមាសភាពអាហារូបត្ថម្ភនៃម្រេចខ្មៅ សម្បូរទៅដោយវីតាមីន សារធាតុរ៉ែជាតិសរសៃ និងខ្លាញ់ដែលមានសុខភាពល្អ ដូច្នេះវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះដំណើរការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ម្រេចខ្មៅក៏មានផ្ទុកនូវសារធាតុ piperine ជាច្រើនដែលជួយកម្ចាត់ជាតិខ្លាញ់លើស សូម្បីតែការប្រមូលផ្តុំជាលិកាខ្លាញ់ក្នុងរយៈពេលវែង។

៥. រមៀត

រមៀតមានកំហាប់ខ្ពស់នៃសារធាតុ curcumin ដែលដុតខ្លាញ់ ជាពិសេសខ្លាញ់ក្បាលពោះ។ លើសពីនេះ រមៀតមានកាឡូរីទាប ដែលជួយបង្កើនការរំលាយអាហារ និងបង្កើនប្រព័ន្ធការពាររាងកាយ។ លើសពីនេះរមៀតក៏មានសមាសធាតុ curcumin ជាច្រើនដែលជួយរាងកាយប្រឆាំងនឹងការរលាក និងហើម យ៉ាងមានប្រសិទ្ធភាព។ អ្នកអាចបន្ថែមរមៀតសម្រាប់ចម្អិនអាហារ ឬអ្នកអាចផឹកទឹកលាយជាមួយរមៀតជាមួយទឹកឃ្មុំនៅពេលព្រឹក៕

ប្រភព ៖ Phunutoday / Knongsrok