ទឹកឃ្មុំ គឺជាអាហារដ៏អស្ចារ្យសម្រាប់សុខភាពមនុស្ស។ ទទួលទានទឹកឃ្មុំជាប្រចាំ រាងកាយរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់។
១. សម្អាតរាងកាយ
ទឹកឃ្មុំ គឺជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ។ ប្រសិនបើអ្នកទទួលទានទឹកឃ្មុំជាប្រចាំ នោះរាងកាយរបស់អ្នកនឹងស្អាត។ ក្រៅពីនេះ លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់ទឹកឃ្មុំ ក៏ជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពស្បែកផងដែរ។
២. ល្អសម្រាប់អ្នកដែលមានជំងឺបេះដូង
ទឹកឃ្មុំជួយធ្វើឱ្យប្រសើរឡើងនូវសមាសភាពឈាម លើកកម្ពស់មុខងារបេះដូង និងសរសៃឈាម ដូច្នេះវាល្អសម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង។
៣. គាំទ្រដល់ការសម្រកទម្ងន់
ប្រសិនបើអ្នកកំពុងតមអាហារ អ្នកត្រូវបំបាត់ជាតិផ្អែមទាំងអស់។ ជំនួសឱ្យជាតិស្ករអ្នកអាចប្រើទឹកឃ្មុំជំនួសបាន។ ទឹកឃ្មុំជួយបង្កើនការរំលាយអាហារ ដូច្នេះវាល្អសម្រាប់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
៤. ការពារថ្លើម
ការប្រើទឹកឃ្មុំជាប្រចាំ ជួយការពារថ្លើមរំញោចការបង្កើតកោសិកាថ្លើមឡើងវិញ និងមានប្រសិទ្ធិភាពគ្រប់គ្រងជាក់លាក់លើការបង្កើតខ្លាញ់ថ្លើម។
៥. ប្រយុទ្ធប្រឆាំងនឹងកូលេស្តេរ៉ុលលើស
ដោយសារទឹកឃ្មុំគ្មានកូលេស្តេរ៉ុល និងសម្បូរទៅដោយវីតាមីន ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ការទទួលទានទឹកឃ្មុំរាល់ថ្ងៃ មានប្រសិទ្ធភាពប្រឆាំងនឹងកូលេស្តេរ៉ុលលើស។
៦. បង្កើនភាពធន់
អ្នកប្រើទឹកឃ្មុំជាប្រចាំ អាចជួយពង្រឹងកម្លាំងកាយ បំបាត់ភាពអស់កម្លាំងបង្កើនភាពធន់នឹងជំងឺ។
៧. ពង្រឹងសុខភាពបេះដូង
ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារការរួមតូចនៃសរសៃឈាម។ ការរួមតូចនេះ អាចនាំឱ្យខ្សោយបេះដូង បាត់បង់ការចងចាំ ឬឈឺក្បាល។ ជារៀងរាល់ថ្ងៃ អ្នកគ្រាន់តែត្រូវការផឹកទឹកមួយកែវ ជាមួយទឹកឃ្មុំពីរបីស្លាបព្រាដើម្បីការពារជំងឺនេះ។
៨. ជួយសម្លាប់មេរោគ
ទឹកឃ្មុំ ប្រសិនបើប្រើជាប្រចាំ មិនត្រឹមតែមិនប៉ះពាល់ដល់ធ្មេញប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលប្រឆាំងនឹងមេរោគនៅក្នុងប្រហោងធ្មេញទៀតផង។
៩. ធ្វើឱ្យប្រសើរឡើងនូវការចងចាំ
ការសិក្សាខ្លះបង្ហាញថា ទឹកឃ្មុំមានសមត្ថភាពទប់ទល់នឹងស្ត្រេស ស្ដារប្រព័ន្ធការពារប្រឆាំងអុកស៊ីតកម្មរបស់កោសិកា ធ្វើឱ្យការចងចាំប្រសើរឡើង។
១០. ព្យាបាលការខូចខាតស្បែក
ទឹកឃ្មុំមានសមត្ថភាពព្យាបាលដំបៅស្បែកស្រាល។ ជាពិសេសរលាករបួស ប្រសិនបើទឹកឃ្មុំត្រូវបានគេយកទៅលាបលើស្បែក របួសបាក់តេរីនឹងមិនអាចលូតលាស់បានទេ។
១១. ជួយឱ្យគេងលក់ស្រួល
ការប្រើប្រាស់ទឹកឃ្មុំ នឹងបង្កើនបរិមាណអាំងស៊ុយលីននៅក្នុងឈាម។ បន្ទាប់មកសេរ៉ូតូនីនត្រូវបានបញ្ចេញ។ សេរ៉ូតូនីនត្រូវបានបម្លែងទៅជាមេឡាតូនីនដែលជាអរម៉ូនជម្រុញការគេង។
១២. បន្សាបជាតិពុលបំបាត់ការឈឺចាប់
ចំពោះអ្នកដែលមានអាការៈពុលអាហារ ការទទួលទានទឹកឃ្មុំអាចបន្ថយរោគសញ្ញា។ លើសពីនេះទឹកឃ្មុំក៏មានប្រសិទ្ធភាពព្យាបាលដំបៅក្រពះ និងឈឺពោះផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok