កូនៗគួរយកចិត្តទុកដាក់ចំពោះអ្នកមានគុណ ចាស់ៗចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មានរឿង៣យ៉ាងគួរធ្វើ និង៣យ៉ាងគួរចៀសវាង

បន្ទាប់ពីអាយុ ៦០ ឆ្នាំទៅ ភាពស៊ាំរបស់រាងកាយគឺមិនល្អដូចពីមុនទេ។ ប្រសិនបើអ្នកចង់រស់នៅបានយូរអ្នកត្រូវចងចាំថាមាន ៣ យ៉ាងដែលត្រូវចៀសវាង និង ៣ យ៉ាងដែលត្រូវធ្វើ។ ដូច្នេះ ក្នុងនាមជាកូនៗ ក៏គួរតែយកចិត្តទុកដាក់ចំពោះអ្នកមានគុណឱ្យបានច្រើន ចំពោះចំណុចទាំងនេះ។

I. រឿង ៣ យ៉ាងដែលអ្នកមិនគួរធ្វើ

១. លាបពណ៌សក់របស់អ្នក

បុរស និងស្ត្រីភាគច្រើនបន្ទាប់ពីអាយុ ៦០ ឆ្នាំ សក់ក៏នឹងប្រែជាស ដែលគេហៅថា​ សក់ស្កូវ។ នៅពេលដែលសក់មានពណ៌ស វាមានន័យថារាងកាយបានចាប់ផ្តើមចាស់យ៉ាងខ្លាំងហើយ។ មនុស្សជាច្រើនចង់មើលទៅក្មេងជាងវ័យ ដូច្នេះតែងតែលាបពណ៌សក់។

អ្នកត្រូវដឹងថា ថ្នាំលាបសក់មានសារធាតុគីមីជាច្រើន។ ប្រសិនបើអ្នកលាបសក់របស់អ្នកក្នុងរយៈពេលយូរ រាងកាយរបស់អ្នកនឹងស្រូបយកសារធាតុគ្រោះថ្នាក់មួយចំនួនធំ។ ចំពោះមនុស្សចាស់សមត្ថភាពមេតាប៉ូលីសធ្លាក់ចុះ សារធាតុពុលមិនអាចរំលាយបានទាន់ពេលវេលា ហើយក្នុងរយៈពេលយូរវាងាយបង្កជំងឺ ថែមទាំងគំរាមកំហែងដល់អាយុជីវិតមនុស្សទៀតផង។

High Blood Pressure Pickles 899944

២. ចៀសវាងការទទួលទានអាហារជ្រក់

មនុស្សជាច្រើនចូលចិត្តញុំាម្ទេស ប៉ុន្តែការញុំាច្រើនពេកនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព។ ចំពោះមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ សមត្ថភាពនៃការរំលាយអាហារ និងការស្រូបយកគឺខ្សោយណាស់។ លើសពីនេះទៅទៀត ចំពោះអាហារជ្រក់ ជារឿយៗត្រូវបន្ថែមអំបិលច្រើន ប្រសិនបើញុំាច្រើនអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ។

នៅពេលពិនិត្យមើលទៅលើរបបអាហាររបស់អ្នកជំងឺមហារីកក្រពះ ក្រុមគ្រូពេទ្យនៅទួរគីបានរកឃើញថា អ្នកជំងឺមហារីកក្រពះបានញុំានំបុ័ង ធញ្ញជាតិ ទឹកដោះគោ និងទឹកក្រូចតិចជាងមុន។ ពួកគេញុំាអាហារជ្រក់ច្រើនជាងអ្នកដែលគ្មានមហារីក។ មិនត្រឹមតែប៉ុណ្ណោះ អំបិលច្រើនពេក ក៏អាចបង្កើនសម្ពាធឈាមដែលជាពិរុទ្ធជននៃជំងឺបេះដូង។

៣. ចៀសវាងការអង្គុយយូរពេក និងបន្ទោរបង់ខ្លាំងពេក

អត្រានៃចលនារំលាយអាហារចំពោះមនុស្សចាស់ថយចុះបន្តិចម្តងៗ។ មនុស្សខ្លះងាយនឹងទល់លាមក។ មនុស្សចាស់ជាច្រើនតែងតែប្រឹងខ្លាំងពេលទៅបង្គន់។


ប្រសិនបើអ្នកប្រើកម្លាំងពេញទំហឹងនៅពេលបន្ទោរបង់ សាច់ដុំដែលពាក់ព័ន្ធនឹងត្រូវស្ពឹកយ៉ាងខ្លាំង។ វាមិនត្រឹមតែដាក់សម្ពាធលើពោះប៉ុណ្ណោះទេ ប៉ុន្តែសម្ពាធឈាមក៏កើនឡើងឥតឈប់ឈរដែលអាចនាំឱ្យមានការហូរឈាមក្នុងខួរក្បាល សាច់ដុំបេះដូង ប្រើប្រាស់អុកស៊ីសែនច្រើនបណ្តាលឱ្យឈឺទ្រូង, គាំងបេះដូង និងចង្វាក់បេះដូងលោតមិនប្រក្រតី។

ការអង្គុយយូរនៅលើបង្គន់នៅពេលបន្ទោរបង់ ក៏អាចបង្កើនសម្ពាធឈាមធ្វើឱ្យខូចសសៃឈាមយ៉ាងងាយបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព។

BathroomInsomnia300

II. ៣ យ៉ាងដែលត្រូវធ្វើរាល់ថ្ងៃដើម្បីការពារសុខភាពរបស់អ្នក

១. ធានាការគេងប្រកបដោយគុណភាព

ការគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់ ដើម្បីជួយឱ្យរាងកាយងើបឡើងវិញបានពេញលេញ និងមានប្រសិទ្ធភាពក៏ជាអ្វីដែលមនុស្សត្រូវធ្វើរាល់ថ្ងៃដែរ។ ការគេងមិនបានគ្រប់គ្រាន់ ការគេងមិនឆ្អែត នឹងធ្វើឱ្យរាងកាយអស់កម្លាំង ងាយបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធ endocrine កាត់បន្ថយភាពស៊ាំ និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងអាយុសង្ឃឹម។

២. ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ការធ្វើលំហាត់ប្រាណគឺល្អសម្រាប់ការរំលាយអាហាររបស់មនុស្ស និងចរន្តឈាម។ ជាមួយគ្នានេះការធ្វើលំហាត់ប្រាណក៏ជួយពង្រឹងសុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។ បន្ទាប់ពីអាយុ ៦០ ឆ្នាំ ប្រសិនបើអ្នកនៅតែរក្សាទម្លាប់ហាត់ប្រាណវានឹងជួយពន្យារភាពចាស់។ ទោះយ៉ាងណា អ្នកគួរតែជ្រើសរើសលំហាត់ដែលសមស្របសម្រាប់សុខភាពរបស់អ្នក។

៣. តែងតែធានានូវអារម្មណ៍សុខស្រួល

អាយុចាស់ និងសុខភាពខ្សោយធ្វើឱ្យមនុស្សជាច្រើនស្ថិតនៅក្រោមសម្ពាធផ្លូវចិត្តដែលប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយរបស់ពួកគេ។ ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកមានផាសុកភាព អ្នកអាចអានសៀវភៅ ជជែកជាមួយមិត្តភក្តិ -ល-។ ធ្វើឱ្យចិត្តមានសុខភាពល្អរាងកាយមានសុខភាពល្អតាមធម្មជាតិ៕

ប្រភព ៖ Phunutoday / Knongsrok